ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ ! ផ្អើល​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់​សិប​នាក់​នាំ​គ្នា​ចោមរោម​មើល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦ ខណៈ …

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់​សិប​នាក់​នាំ​គ្នា​ចោមរោម​មើល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦ ខណៈ​ពស់ថ្លាន់​១​ក្បាល​ទម្ងន់​ជាង​១០​គីឡូក្រាម​លូន​នៅ​លើ​ទឹក​ស្អុយ​ក្នុង​ប្រឡាយ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ពី​បុរស​ម្នាក់​ជា​អ្នក​ឃើញ​ពស់ថ្លាន់​ខាងលើ​បាន​ឲ្យ​ដឹង​ថា ដំបូង​គាត់​បានឃើញ​ពស់ថ្លាន់​១​ក្បាលមាន​ទម្ងន់​ប្រហែល​ជាង​១០​គីឡូក្រាម​លូន​នៅ​លើ​ទឹក​ស្អុយ​ក្នុង​ប្រឡាយ​ទឹក​បម្រុង​លូន​ឡើង​លើគោក បន្ទាប់​មក ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​រាប់​សិប​នាក់​បាន​នាំ​គ្នា​ឈប់​ចោមរោម​មើល​ព្រោងព្រាត រំពេច​នោះ​ពស់ថ្លាន់​ស្រាប់តែ​លូន​ចូល​ក្នុង​ទឹក​បាត់​ស្រមោល ចំណែក​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​បាន​ត្រឹមតែ​នាំ​គ្នា​ឈរ​មើល​យ៉ាង​យូរ តែ​មិនឃើញ​ពស់ថ្លាន់​នោះ​លូន​ចេញ​មក​វិញ​សោះ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​នេះ​មនុស្ស​ម្នា​ចោមរោម​មើល​ច្រើន​ពេល​រហូត​កកកុញ​ដូច​សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​ចោរលួច ចោរឆក់ ចោរប្លន់ តាម​ដងផ្លូវ​សាធារណៈ​អ៊ីចឹង ៕