រាជធានីភ្នំពេញ ៖ តាមកំពូលហោរចិនសែបានពន្យល់ថា ឆ្នាំឫទ្ធិសំដៅដល់ឆ្នាំដែលមានឫទ្ធិអំណាចខ្លាំងក្លាតាំងពីកំណើតមកលុះមានវ័យវឌ្ឍនាការធំឡើងកាលណាតែងមានមន្ត្រីតូចធំរាប់អានច្រើនជួយទំនុកបម្រុងជួយជ្រោមជ្រែងគ្រប់កាលៈទេសៈ រាល់កិច្ចការដែលខ្លួនត្រូវបំពេញទោះជាមានឧបសគ្គខ្លះកើតឡើងក៏នៅតែទម្លុះទម្លាយបានជោគជ័យទទួលផលល្អ ។
តាមក្បួនហុងស៊ុយដំឡើងរាសីបានលាតត្រដាងបង្ហាញអំពីឆ្នាំឫទ្ធិទាំង៨នេះថា លោកអ្នកនឹងមានលាភសំណាងធំបំផុតដែលមិនធ្លាប់មានក្នុងជីវិតលោកអ្នកនៅក្នុងថ្ងៃសុក្រនេះ ។ កំពូលហោបានអះអាងទៀតថា នៅថ្ងៃសុក្រស្អែកនេះទោះជាលោកអ្នកកើតឆ្នាំ រោង ច កុរ ជូត មមែ ថោះ ចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះថា ឆ្នាំទាំង៨នេះដល់ថ្ងៃ ដល់ខែ ដល់ឆ្នាំ ដល់ពេលដែលត្រូវទទួលកំណប់ទ្រព្យហើយ ។
ឆ្នាំជូត ស្តេចកណ្តុរសនាំសំណាង លេខហេង៣៥៩ លាភធំ លុយធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែត នៅថ្ងៃសុក្រនេះ លោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលច្រើនៗ ។ រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រាប់ការរកស៊ីជួញដូរវិញមានការទិញចូល លក់ចេញបានផលចំណេញលើសលប់ ពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តតាមដងផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។
ឆ្នាំខាល ខ្លាធំ នៅថ្ងៃសុក្រនេះលោកអ្នកជួបសំណាងធំ លេខហេង១៨៩ដួងរាសីស្ថិតនៅលើកំពូលភ្នំមាសត្រូវកែប្រែជោគវាសនាអាក្រក់កាលពីមុនមកឱ្យក្លាយជាអ្វីៗដែលល្អប្រសើរឡើងមានលាភមានជ័យមានសិរីសួស្តីជីវិតមានសុភមង្គលមហាប្រសើរ ។ បើទោះជាលោកអ្នកប្រកបការងារអ្វីក៏រមែងបានផលល្អជួបលាភធំពេញដៃ ។ ចំពោះបុរសនារីដែលមិនទាន់មានគូគាប់ភ្ជាប់និស្ស័យប្រាកដជានឹងជួបគូព្រេង និងនាំទាំងសំណាងមកជាមួយផងដែរ ។
ឆ្នាំរោង ស្តេចនាគនាំលាភទេវតាថែរក្សា នៅថ្ងៃស្អែកនេះលោកអ្នកសម្បូរលុយចាយហូរហៀរ លេខនាំសំណាង៩៩៩មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំជិតកាយា ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់ មានបញ្ញាច្រើន មានសំណាងតាំងពីកំណើតមក ។ ពណ៌នាំសំណាង ក្រហម ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ថ្លា និងការយល់ចិត្តគ្នាប្រសើរណាស់ ។
ឆ្នាំម្សាញ់ ស្តេចពស់ លើកជោគជតារាសីនៅថ្ងៃស្អែកនេះអណ្តែតឡើងត្រដែតត្រដឹម និងជួបព្រេងសំណាងល្អចូលជិតស្ថិតជាប់នឹងប្រាណ ។ លេខលាភ៣៦៩ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយតែងទទួលបានជោគជ័យគ្រប់ប្រការ ។ សម្រាប់លោកអ្នកជាមន្ត្រីរាជការវិញនឹងបានឡើងបុណ្យស័ក្ដិ ឋានៈខ្ពង់ខ្ពស់លាភយសសរសើរដោយសារអ្នកមានអំណាចនៅចាំជួយលើកស្ទួយគ្រប់ពេលជានិច្ច ។
ឆ្នាំរកា មាន់មាសមានសំណាងធំ ពណ៌នៃលាភសំណាងពណ៌មាស លេខហេង១៦៧លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលជាប់មិនដាច់ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងថ្ងៃសុក្រស្អែកនេះ និងជាអ្នកមានបញ្ញាវាងវៃគិតអ្វីក៏សម្រេច ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយពោះម៉ាយមានតែភាពស្រស់ស្រាយរកគ្នា ។
ឆ្នាំមមី សេះសនាំជ័យ ពណ៌នៃលាភសំណាង ឈាមជ្រូក លេខហេង២៧៩មានលាភមានលុយចូលមកជុំទិសប្រញាប់បួងសួងបន្ទាន់ ។ នៅថ្ងៃសុក្រស្អែកនេះរាសីនៅលើកំពូលភ្នំទ្រព្យ ធ្វើឱ្យភ័ព្វព្រេងវាសនារបស់លោកអ្នកប្រសើរដូចសេដ្ឋីរយលាន មានលាភមានជ័យ មានសុភមង្គលប្រពៃថ្លៃថ្លាណាស់ជីវិតមានពន្លឺរស្មីរស់នៅដោយសិរីសួស្តី ពិសេសសម្រាប់លោកអ្នកបើកហាងថ្មី ឬធ្វើអ្វីមួយថ្មីនឹងហុចផលល្អៗមកវិញជាទីគាប់ចិត្ត ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមរកគ្នាជានិច្ច និងប្រាថ្នាអ្វីបានសម្រេចដូចក្តីបំណង ។
ឆ្នាំថោះ ទន្សាយនាំសំណាង លេខហេង៣៥៨ លាភធំ លុយធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែត ស្អែកនេះលោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលច្រើនៗ ។ រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រាប់ការរកស៊ីជួញដូរវិញមានការទិញចូល លក់ចេញបានផលចំណេញលើសលប់ ពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តតាមដងផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។
ឆ្នាំកុរ ជ្រូកមាស ស្អែកនេះលោកអ្នកជួបសំណាងធំ លេខហេង១៨៩ដួងរាសីស្ថិតនៅលើកំពូលភ្នំមាសត្រូវកែប្រែជោគវាសនាអាក្រក់កាលពីមុនមកឱ្យក្លាយជាអ្វីៗដែលល្អប្រសើរឡើងមានលាភមានជ័យមានសិរីសួស្តីជីវិតមានសុភមង្គលមហាប្រសើរ ។ បើទោះជាលោកអ្នកប្រកបការងារអ្វីក៏រមែងបានផលល្អជួបលាភធំពេញដៃ ។ ចំពោះបុរសនារីដែលមិនទាន់មានគូគាប់ភ្ជាប់និស្ស័យប្រាកដជានឹងជួបគូព្រេង និងនាំទាំងសំណាងមកជាមួយផងដែរ ៕
ចែករំលែកព័តមាននេះ