ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​ជំនុំ​ជម្រះក្ដី​នាំ​ចូល​គ្រឿងញៀ.ន​ខុសច្បាប់ ពី​ឡាវ​ជិត​មួយ​ម៉ឺន​គ្រាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ បាន​បើក​សវនាការ​រឿង​ក្ដី​នាំ​ចូល​ជា​អន្តរជាតិ​នូវ​គ្រឿងញៀ.ន​ខុសច្បាប់​ជិត​មួយ​ម៉ឺន​គ្រាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែមករា

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ បាន​បើក​សវនាការ​រឿង​ក្ដី​នាំ​ចូល​ជា​អន្តរជាតិ​នូវ​គ្រឿងញៀន​ខុសច្បាប់​ជិត​មួយ​ម៉ឺន​គ្រាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១១ នៅ​ចំណុច​ខេត្តស្ទឹងត្រែង និង​ប្រទេស​ឡាវ​។

សំណុំរឿង​នេះ​មាន​ជនជាប់ចោទ​ចំនួន​៥​នាក់​២​នាក់​នៅ​ក្នុង​ឃុំ​។ ជាប់ចោទ​ចំនួន​៥​នាក់​ដែល​បាន​បណ្តឹងសាទុក្ខ​មក​តុលាការ​កំពូល​១.​ឈ្មោះ វណ្ណ ច័ន្ទ ហៅ​តូច ភេទ​ស្រី អាយុ​១៩​ឆ្នាំ​២.​ឈ្មោះ ទៀន អ៊ី​ប៉ូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៣.​ឈ្មោះ ទៀន សុ​គ​ន្ធា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ៤.​ឈ្មោះ ទៀន ប៊ុ​ន​ពៅ ៥.​ឈ្មោះ ទៀន សុធី ចំណែក​ឈ្មោះ ឡៃ លី​ន​ដា ហៅ​តឿ ភេទ​ស្រី អាយុ​២៤​ឆ្នាំ និង​ឈ្មោះ ប៊ុ​ន ណែ​ត មិន​បាន​បាន​បណ្តឹងសាទុក្ខ​មក​តុលាការ​កំពូល​ទេ​។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល និង​លោក នៅ មុនី​ជោគ ជា​តំណាង​មហាអយ្យការ​។ ក្រោយ​ពី​សវនាការ​តុលាការ​បាន​លើក​ពេល​ទៅ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ​ខាង​មុន​នេះ​។ សវនាការ​នេះ​បាន​ធ្វ​ឡើង​ចំពោះ​មុខ​ជន​ជាប់​ទាំង​៥​នាក់​។ ក្រុម​ជនជាប់ចោទ​ទាំង​៥​នាក់​នេះ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ ផ្តន្ទាទោស​ចន្លោះ​ពី​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ​ពី​បទ​នាំ​ចូល​ជា​អន្តរជាតិ​នូវ​គ្រឿងញៀន​ខុសច្បាប់ ពី​ប្រទេស ឡាវ មក​ខេត្តស្ទឹងត្រែង ជាង​៩​ពាន់​គ្រាប់​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១១​។

បើ​យោង​ទៅ​តាម​ការ​កត់សំគាល់​របស់​តំណាង​មហាអយ្យការ​ឈ្មោះ ទៀន សុ​គ​ន្ធា ឈ្មោះ ទៀន ប៊ុ​ន​ពៅ  ឈ្មោះ ទៀន សុធី និង​ឈ្មោះ ឡៃ លី​ន​ដា ហៅ​តឿ មិន​មាន​ភស្តុ​តាង ដើម្បី​ដាក់បន្ទុក​នោះ​ទេ ដូចនេះ​តំណាង​មហាអយ្យការ​ទុក​សិទ្ធិ​ជូន​លោក​ចៅក្រម​ជា​អ្នក​សម្រេច​។ ក្នុង​សំណុំរឿង​នេះ​ដែរ លោក​ចៅក្រម ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល បាន​សម្រេច លើក​ពេល​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ថា​ស្ត្រី​ជាប់ចោទ​ម្នាក់​ឈ្មោះ វណ្ណ ច័ន្ទ ធ្លាប់​បាន​ឆ្លើយ​ក្នុង​សវនាការ​ថា នាង​ត្រូវ​បាន​ស្ត្រី​ចំណាស់​ម្នាក់​ពឹង​ឲ្យ​ជួយ​យួរ​ថង់​អីវ៉ាន់​ឆ្លង​ពី​ព្រំដែន​ឡាវ​មក​ស្ពាន​សេ​កុង តែ​ពេល​ឆ្លងកាត់​ប៉ុស្តិ៍​យាម​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ និង​ឆែក​ឃើញ​ថ្នាំ​ញៀន​ចំនួន ៩៩៥៤​គ្រាប់ និង​ឃាត់​មិត្ត​នាង ឡៃ លី​ន​ដា ទៅ​ជាមួយ​ម្នាក់​ទៀត ។ នាង​និយាយ មុន​ឃាត់ខ្លួន​គឺ​មាន មីង​ម្នាក់ ធ្លាប់​ផ្ញើ​លុយ​ពី​ថៃ​ឲ្យ​គ្រួសារ​តាម​រយៈ ឈ្មោះ ទៀន សុ​គ​ន្ធា ពី​បន្ទាយ​មាន​ជ័យ​មក​ស្ទឹង​ត្រែង ៤​ដង​ចំនួន ១​ម៉ឺន​ដុល្លារ ដោយ​នាង​ជា​អ្នក​ទទួល​ជំនួស​តែ​មិន​បញ្ជាក់​ថា​លុយ​បាន​គ្រឿងញៀន​ទេ​៕