ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មុខសញ្ញា​លួច​យ៉ាង​សកម្ម និង​ធ្លាប់​ប្រើ​​ហិ​.​ង្សា​ក្នុង​គ្រួសារ

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម និង​ធ្លាប់​ប្រើ​អំពើរ​ហិ​.​ង្សា​ក្នុង​គ្រួសារ វា​.​យ​ឪពុក​ខ្លួនឯង​ថែម​ទៀត​ផង​នោះ ​ត្រូវ​បាន​នគរបាល​ស្រុក​ពញ្ញាឮ ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរ​សេនី​យ៌​ឯក ឌួ​ង តេ​ង…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម និង​ធ្លាប់​ប្រើ​អំពើរ​ហិ​.​ង្សា​ក្នុង​គ្រួសារ វា​.​យ​ឪពុក​ខ្លួនឯង​ថែម​ទៀត​ផង​នោះ ​ត្រូវ​បាន​នគរបាល​ស្រុក​ពញ្ញាឮ ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរ​សេនី​យ៌​ឯក ឌួ​ង តេ​ង អធិការ​ស្រុក​ពញ្ញាឮ ។

ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ទំនប់​រាំង​កោង ភូមិ​ព្រែក​ក្តី ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។

លោក​វរ​សេនី​យ៌​ឯក ឌួ​ង តេ​ង អធិការ​នគរបាល​ស្រុក​ពញ្ញាឮ បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៊ុត ឃ្លី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧៥ ជនជាតិ​ខ្មែរ​មុខរបរ​កសិករ ទីលំនៅ​ភូមិ ព្រែក​ក្តី ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យ​ឈ្មោះ អេ​ង ប៊ុ​ន​ធឿ​ន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ព្រែក​ក្តី ឃុំ ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ រយៈពេល​០៩​ខែ បទ​ហិ​.​ង្សា​ដោយ​ចេតនា​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លា​.​ប់ ជនសង្ស័យ​មាន​សារធាតុ​ញៀ​.​ន​ក្នុង​ទឹកនោម ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​០៦​ព្រឹក ជន​រង​គ្រោះ​ឈ្មោះ ប៊ុត ឃ្លី បាន​ដើរ​ចេញពីផ្ទះ ដើម្បី​ទៅ​កាត់​ដើម​ត្រ​គួ​ន​នៅ​ចំណុច​ចុង​ទំនប់​រាំង​កោង កន្លែង​កើតហេតុ​ខាងលើ​បន្ទាប់​មក​ឈ្មោះ ប៊ុត ពៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​កូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក Honda wave គុណភាព​ចាស់​គ្មាន​ផ្លា​ក​លេខ​ជិះ​ទៅ​ជួយ​កាត់​ដើម​ត្រកួន​ជាមួយ​ជន​រង​គ្រោះ​ដែរ ដោយ​ទុក​ម៉ូតូ​នៅ​ចុង​ទំនប់​រាំង​កោង លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ឈ្មោះ ប៊ុត ឃ្លី កំពុង​កាត់​ដើម​ត្រកួន ខណៈ​ពេល​នោះ​បានឃើញ​ជនសង្ស័យ​ឈ្មោះ អេ​ង ប៊ុ​ន​ធឿ​ន ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​ជិះ​គេចខ្លួន​បាត់ ។

បន្ទាប់​មក​ទៀត​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​តា​ទែន ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​ចាប់​យក​វត្ថុ​តាង​ខាងលើ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ