ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចៀនពេជ្រ​បញ្ជាក់​ថា​ឃេ​ត​ធី ភើ​រី ភ្ជាប់ពាក្យ​ជាមួយ​អ៊័​រ​ឡេ​ន​ដូ ប៊្លូ​ម

7 ឆ្នាំ មុន

កាលពី​ដើមខែ​កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ថា «​ឈប់​សេពគប់​គ្នា​» ប៉ុន្តែ​ចុង​ក្រោយ​នេះ​លោក​អ៊័​រ ឡេ​ន​ដូ ប៊្លូ​ម និង​នាង​ឃេ​ត​ធី ភើ​រី ហាក់ដូចជា​មាន​ភាព​ផ្អែមល្ហែម​នឹក​គ្នា​ជាង​កាលពីមុន​រហូត​មហាជន​សង្កេត​ឃើញ​ចិញ្ចៀន​

កាលពី​ដើមខែ​កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ថា «​ឈប់​សេពគប់​គ្នា​» ប៉ុន្តែ​ចុង​ក្រោយ​នេះ​លោក​អ៊័​រ ឡេ​ន​ដូ ប៊្លូ​ម និង​នាង​ឃេ​ត​ធី ភើ​រី ហាក់ដូចជា​មាន​ភាព​ផ្អែមល្ហែម​នឹក​គ្នា​ជាង​កាលពីមុន​រហូត​មហាជន​សង្កេត​ឃើញ​ចិញ្ចៀន​នៅ​ម្រាមដៃ​នាង​ខាងឆ្វេង​របស់​នាង​ឃេ​ត​ធី ភើ​រី អាច​ជា​វត្ថុ​បញ្ជាក់​ពី​ការ​ភ្ជាប់ពាក្យ​របស់​ពួក​គេ ។

គូស្នេហ៍​នេះ​បាន​ដើរ​កម្សាន្ត​ជាមួយ​គ្នា​កាលពី​១០​ខែ​មុន នៅ​ក្រុង​ញូ​វ​យ៉​ក ដោយ​មាន​ទឹកមុខ​ស្រស់ស្រាយ​។ ពេល​នោះ​គេ​សង្កេត​ឃើញ​នៅ​បរិវេណ​ម្រាមដៃ​នាង​ខាងឆ្វេង​របស់​តារាចម្រៀង​អាយុ​៣២​ឆ្នាំ​នាង​ឃេ​ត​ធី ភើ ពាក់ចិញ្ចៀន​ពេជ្រ​។ តាម​ប្រភព​ជិត​ស្និទ្ធ​របស់​តារាចម្រៀង​រូប​នេះ​បញ្ជាក់​ប្រាប់​សារព័ត៌មាន​«Entertainment News »​ថា នាង​ឃេ​ត​ធី ភើ​រី បាន​បង្ហាញ​ដៃ​ពាក់ចិញ្ចៀន ។ កាល​ណោះ​មិនមែន​ជា​លើក​ដំបូង​ទេ ព្រោះ​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៦ នាង​ក៏​ពាក់ចិញ្ចៀន​មួយ​វង់​នោះ​ដែរ​ទៅ​ចូលរួម​ក្នុង​ពិធី​«UNICEF Snowflake Ball» ។

ទាំង​២​នាក់​ធ្លាប់​ឆ្លងកាត់​ការ​រៀប​ការ​រួច​មក​ហើយ​ដូច​គ្នា ដោយ​លោក​អ៊័​រ​ឡេ​ន​ដូ ប៊្លូ​ម បាន​រៀប​ការ​ជាមួយ​នាង Miranda Kerr និង​រួមរស់​ពី​ឆ្នាំ​២០០៧​ដល់​២០១៣ មានកូន​ស្រី​ម្នាក់​ឈ្មោះ Flynn អាយុ​៥​ឆ្នាំ ។ ចំណែក​នាង Katy Perry រៀប​ការ​ជាមួយ​លោក​ឃេ​ត​ធី ភើ​រី និង​រួមរស់​ពី​ឆ្នាំ​២០១០ ដ​លើ​២០១២ ៕