ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនសង្ឃក្លែង ក្លាយ១៨នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល និង​លោក ថោ​ង ផល្លា​រង្សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​សង្ឃ​ក្លែងក្លាយ​ចំនួន​១៨​នាក់…

ខេត្តកណ្តាល ៖ លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល និង​លោក ថោ​ង ផល្លា​រង្សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​សង្ឃ​ក្លែងក្លាយ​ចំនួន​១៨​នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន បន្ទាប់​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ «​ឆបោក​ស្លៀកពាក់​បែប​ព្រះពុទ្ធ​សាសនា​ស​ដោយ​គ្មាន​សិទ្ធ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន » ។

តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ និង​មាត្រា​៥០៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។ ដែល​ប្រព្រឹត្ត​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​២០​នាទី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥១ ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​១៨​នាក់ ទី​១ ឈ្មោះ ទូច វិច្ឆិកា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ (​ម្ចាស់​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ និង​ជា​មេ​ក្លោ​ង ។ ទី​២​ឈ្មោះ យូ មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​អង្គ​ភែ​ក ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ ។ ទី​៣​ឈ្មោះ គង់ ពិសី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​អង្គ​ភែ​ក ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ ។ ទី​៤​ឈ្មោះ សឿ​ន ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​អង្គ​ភែ​ក ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ ។ ទី​៥​ឈ្មោះ វឿ​ន តាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ស្នាក់​នៅ​ភូមិ​អង្គ​ភែ​ក ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ ។ ទី​៦​ឈ្មោះ ឃឿ​ន សីហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ ទី​៧​ឈ្មោះ នាង ប៉ិក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ ទី​៨​ឈ្នោះ យូ សាញ់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ទី​៩​ឈ្មោះ សែ​ម ពុទ្រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ ទី​១០​ឈ្មោះ ហ៊​ន់ រ៉ុ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ ទី​១១ ឈ្មោះ ហ៊​ន់ រើ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ ទី​១២ ឈ្មោះ តែ សំណាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទី​១៣ ឈ្មោះ ហ៊​ន់ រ៉ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។ ទី​១៥ ឈ្មោះ សោម ជីវន្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ ទី​១៦​ឈ្មោះ សែ ចាន់​ទ្រា ហៅ​ចាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ទី​១៧​ឈ្មោះ ស្រី សុ​ជា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ទី​១៨​ឈ្មោះ ម៉េ​ង រស្មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។

ចំពោះ​វត្ថុ​តាង​ចាប់​យក​មាន​បាត្រ​លោក​ចំនួន​០៦ ឆត្រ​ចំនួន​០៥ និង​ថង់យាម​ចំនួន​០៣ កាបូប​ដាក់​ឯកសារ​ចំនួន​០១ និង​សម្លៀក​បំពាក់​ស៊ី​វិល​មួយ​ចំនួន​ទៀត មេក្រូ​ចំនួន​០១ ក្បាល​ម៉ៃ​ក្រូ​ហ្វូ​ន​ចំនួន​០១ អាំំ​ភ្លី​សម្រាប់​ចាក់​មេក្រូ​ចំនួន​០១ ជើង​មេក្រូ​ដែក​ចំនួន​០១ និង​អា​គុយ​ចំនួន​០១ រថយន្ត​ម៉ាក​តូ​យូ​តា​ហា​យ​ឡែ​ឌ័​រ ឆ្នាំ​២០០៧ ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ 4 2-0416 និង​ផ្លា​ក​លេខ​រថយន្ដ​ពីរ​ផ្ទាំង ពណ៌​ក្រហម មាន​សរសេរ​អក្សរ (​វត្ត​ជ្រោះ​ព្រះ​កន្លោង ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​) ។ ទូរស័ព្ទ​ដៃ​មាន​ចំនួន​០៣​គ្រឿង ក្នុង​នោះ​មាន​ម៉ាក iPhone ចំនួន​០១​គ្រឿង ម៉ាក​OPPO ចំនួន​០១​គ្រឿង និង​ម៉ាក​Samsung ចំនួន​០១​គ្រឿង ។ ប្រាក់​រៀល​ចំនួន​ប្រាំពីរ​ម៉ឺន​បួន​ពាន់​រៀល (៧៤០០០ រៀល​)​។

នគរបាល​ស្រុក​អង្គស្នួល​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្ដិ៍​នគរបាល​ទួល​ព្រេ​ជ បាន​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា ឃើញ​មាន​រថយន្ត​ម៉ាក​តូ​យូ​តា​ហា​យ​ឡែ​ឌ័​រ ឆ្នាំ​២០០៧ ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ​4 2-0416 មួយ​គ្រឿង​បាន​ដឹក​ព្រះសង្ឃ​ចំនួន​០៤​អង្គ ហើយ​ចុះ​បិណ្ឌ​បាត្រ​នៅ​មុខ​រោងចក្រ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ប៉ុស្ដិ៍​នគរបាល​ទួល​ព្រេ​ជ​សហ​ការណ៍​ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក​បាន​អញ្ជើញ​និមន្ត​ព្រះសង្ឃ ទៅ​វត្ត​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ដើម្បី​បន្ត​នីតិវិធី ។

ក្រោយ​ពី​ការ​សួរនាំ​រួច​ទើប​ជនសង្ស័យ​ឈ្មោះ ទូច វិច្ឆិកា សារភាព​ថា ខ្លួន និង​បក្ខពួក​មិនមែន​ជា​ព្រះសង្ឃ​ពិតប្រាកដ​ឡើយ ដោយ​ខ្លួន​បក្ខពួក​បាន​ពាក់​ស្បង់​ចីវរ​ជា​ព្រះសង្ឃ ដើម្បី​បិណ្ឌ​បាត្រ​យក​បច្ច័យ​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ។ ក្រុម​បក្ខពួក​ខ្លួន​បាន​ចេញ​ធ្វើ​សកម្មភាព​រយៈពេល​ជាង​១​ខែ​មក​ហើយ ។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ហើយ ចៅអធិការ​វត្ត​អង្គ​ព​ពាយ និង​លោក​អាចារ្យវត្ត បាន​ផ្សឹក​ជនសង្ស័យ ជា​ព្រះសង្ឃ មិន​ពិត​ចំនួន​៥​អង្គ ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។ ចំពោះ​ករណី​ខាងលើ​នេះ កម្លាំង​ផ្នែក​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ