ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាស់​គេ​អត់! ​ប៉ូលិសចាំចាប់​អ្នកអត់គំនិតចោលសំរាម​​ចឹង​

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ចាប់​បាន​ហើយ ​អ្នកចូលចិត្ត​​លួច​យកសំរាម​​​ទៅដាក់ចោល​​នៅ​ង្គោ​ល​ភ្លើង​សួនច្បារ​វិមាន​ឯករាជ្យជា​រៀង​​រាល់​​យប់​នោះ គឺជា​អ្នកលក់​នំប៉័ង​នៅ​ជិត​សាលា​នយោបាយ​ខេត្ត ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ដែល​ការ​ចាប់​អ្នក​អត់​​មាយា​ទនេះ ​​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង០៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ​ខណៈ​​​​បុគ្គលនោះកំពុងយកសំរាម​​​​​ទៅដាក់ទីនោះ​

ខេត្តកំពង់ឆ្នាំង ៖ ចាប់​បាន​ហើយ ​អ្នកចូលចិត្ត​​លួច​យកសំរាម​​​ទៅដាក់ចោល​​នៅ​ង្គោ​ល​ភ្លើង​សួនច្បារ​វិមាន​ឯករាជ្យជា​រៀង​​រាល់​​យប់​នោះ គឺជា​អ្នកលក់​នំប៉័ង​នៅ​ជិត​សាលា​នយោបាយ​ខេត្ត ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ដែល​ការ​ចាប់​អ្នក​អត់​​មាយា​ទនេះ ​​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង០៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ​ខណៈ​​​​បុគ្គលនោះកំពុងយកសំរាម​​​​​ទៅដាក់ទីនោះ​ទៀត ។

​លោក​ឆាយ ខែ​មរ័ត្ន អធិការ​នគរបាល​​ឱ្យដឹងថា ស្ត្រី​ដែល​យក​សំរាម​ទៅ​ដាក់​ក្នុង​សួនច្បារ​​ក​ង្រីនៅ​ជិត​វិមាន​ឯករាជ្យ ​ឈ្មោះយក់ ថា​វី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

លោកបន្តថា កន្លង​ទៅ ២-៣ថ្ងៃ​ជាប់​​គ្នាមកហើយ​ ​​នៅរាល់​យប់គឺ​មាន​ជន​​ពុំ​ស្គាល់​មុខ​ ​យកសំរាម​​​ច្រក​ក្នុង​ថង់ និ​ង​កា​រ៉ុ​ង មក​ដាក់​នៅ​បង្គោល​ភ្លើង​​​សួនច្បារ​នាង​ក​ង្រី លុះ​ព្រឹក​ឡើងទើប​ឃើញ ។​ ​ដែលករណីនេះ ត្រូវ​មាន​ការរិះ​​គន់ខ្លាំងថា សមត្ថកិច្ច​មិន​អើពើ​ពី​​បញ្ហា​នេះ ហើយ​លោក​ក៏​បាន​ដាក់​កម្លាំង​ឃ្លាំមើលតែម្តង ។​

ស្រាប់តែ​នៅ​ម៉ោង​ជិត​១០​​យប់ ក៏​មាន​ស្ត្រី​ខាងលើ រួម​និង​កូនចៅ​ជិះ​​ម៉ូតូ​អូស​រ៉ឺ​ម៉កមាន​ប្រដាប់ប្រដាលក់ដូរ​ផង ដែល​ទើប​ចេញពី​កន្លែង​លក់ដូរ បាន​មក​ឈប់​នៅ​ជាប់​សួនច្បារ​ក​ង្រី ហើយ​​​លើកយក​ថង់​សំរាម​ទៅ​ដាក់​នឹង​បង្គោល​ភ្លើង​ជា​ថ្មី​ម្តងទៀត ។ ភ្លាម​នោះ កម្លាំង​សមត្ថកិច្ច​ក៏បាន​ចាប់ភ្លាមៗ នាំមកសាកសួរ​ ។

ក្រោយ​ការ​សាកសួរ ស្ត្រី​ខាងលើ​​បាន​សារភាព​នូវ​ទោស​កំហុស​របស់​ខ្លួន ហើយ​ត្រូវសមត្ថកិច្ច​​បានឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្ម​ភាព​​នេះ ហើយ​ក៏ឱ្យវិល​​ត្រឡប់​ទៅ​ផ្ទះ​វិញ  ។

​គួរ​បញ្ជាក់​ដែរថា បន្ទាប់​ពី​ជន​ពុំ​ស្គាល់​មុខ​ លួច​ដាក់​សំរាម​នៅ​កន្លែង​ខាងលើ សមត្ថកិច្ច​នគរបាលតែង​ជួល​រ៉ឺ​ម៉ក​ម៉ូតូ​ដឹកសំរាម​​យក​ទៅ​ចោល​​ជា​រៀង​រាល់​ព្រឹក ទើប​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល រហូត​ចាប់​បាន​តែម្តង ។