អាហារ​សាមគ្គី​លើកទឹកចិត្ត​ដល់​កីឡាករ​ប្រដាល់​ ​និង​កាន់តែស្និទ្ធ​ស្នាល


រាជធានីភ្នំពេញ ៖ ​ កាលពី​រាត្រី​ថ្ងៃ​ទី​២៩ វិច្ឆិកា ​នា​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​បឹង​ត្របែក ​​ក្នុង​វត្ត​មាន​​​លោក​​ឧក​ញ៉ា​​, កីឡាករ​ប្រដាល់,​ ​កីឡា​ករ​ប្រភេទ​វិញ្ញាសា, សិល្ប​ករ ​សិល្ប​​ការិនី, ប្រធាន​អង្គភាព​នានា​ ​បាន​អញ្ជើញ​​​​​ជួបជុំ​គ្នា​ពិសារ​អាហារ​សាមគ្គី​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​​កីឡាករ​ផ្នែក​ប្រដាល់​ ស្ថិត​ក្នុង​បរិយាកាស​យ៉ាងសប្បាយ​​​រីក​រាយ ​។

​នេះ​ជា​ការ​រៀបចំ​របស់​សមាគម​អ្នកសិល្ប​:​ស្ម័គ្រចិត្ត​ជួយ​សង្គម​ ដែល​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​ក្នុង​ន័យ​គិតគូ​រ​ដល់​កីឡាករ​​មិន​ថា​កីឡា​ប្រដាល់​នោះ​ឡើយ​ ។ ​ក្នុង​ឱកាស​នោះ ​​វត្តមាន​​របស់​លោក​ឧកញ៉ា​ម៉ុង ប្ញទ្ឋី​ និង​គណ​:​គ្រប់គ្រង​សហ​ព័​ន្ធ​កីឡា​ ព្រមទាំង​ក្រុមការងារ​សមាគម​ជាច្រើ​ន​រូប​ទៀត​​ផង​ដែរ ​។

​លោក​ឧកញ៉ា​ម៉ុង ប្ញទ្ធី បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​រៀបចំ​មួយ​ជួយ​លើកទឹកចិត្ត​កីឡាករ​ប្រដាល់​ ដែល​តែងតែ​បម្រើ​វិស័យ​កីឡា​ឡើង​ប្រ​យុ​ទ្ធ​​ជាមួយ​ដៃគូ​ ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ និង​ភាព​ជា​កិត្តិយស​នេះ​ ជា​ការ​ត្រូវ​តែ​មើលឃើញ​ពួក​គាត​វិញ​ បើ​ទោះជា​មិន​បាន​ជួយ​ច្រើន ​តែ​ជា​ការ​យកចិត្តទុកដាក់​ពី​សំណាក់​មេ​កើយ ​និង​គ្រប់​មជ្ឈដ្ឋាន​នានា​ ក៏​បាន​ចូលរួម​ទាំងអស់​គ្នា ។​

ក្រៅពី​ជួយ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ ក៏​ទ​ទូចឱ្យ​​ទស្សនិកជន​ជួយ​គាំទ្រ​វិស័យ​កីឡា​បន្ត​ទៀត​ ដើម្បី​ឱ្យ​​អ្នក​អាជីព​នេះ​​បន្ត​មាន​ទឹកចិត្ត​ ​កុំ​លម្អៀង​លើ​ប្រភេទ​កីឡា​ណាមួយ ​យើង​ត្រូវ​ឱ្យ​តម្លៃ​ទាំងអស់​គ្នា​ ។​

អ្នក​នាង​ច​ន ច័ន្ធល​ក្ខិ​ណា​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​អ្នក​នាង​​រីករាយ​ដែល​បានឃើញ​ក្រុមការងារ​សមាគម​ចេះ​រួម​គ្នា ​ជួយ​រាល់​កិច្ចការ​នានា​ដល់​សង្គម​ និង​ជួយ​ដល់​កីឡាករ​ផង​ដែរ​ ។​ នេះ​ជា​ការ​មិន​ទុក​ចោល​​ដល់​កីឡាករ​ឱ្យ​នៅ​ឆ្ងាយ​នោះ​ទេ​ ។

ទោះ​មិន​បាន​ជួយ​អ្វី​ច្រើន​ តែ​នេះ​ជា​ទឹកចិត្ត​ច្មែ​រ​ដូច​គ្នា ​និង​រីករាយ​ទាំងអស់​គ្នា​ ។​ ក្នុង​ពេល​នោះ ​​មាន​កីឡាករ​ប្រដាល់​មួយ​ចំនួន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​នូវ​ការ​អរគុណ​ដល់​ម្ចាស់​ជំនួយ ​និង​សមាគម​ផង​ដែរ ​ព្រមទាំង​ទទួល​បាន​កាដូ​ពី​សមាគម​សិល្ប​:​បន្ថែម​មួយ​ចំនួន​ទៀត​ និង​បាន​ឡើង​ច្រៀង​រាំ​កម្សាន្ត​យ៉ាង​រីករាយ​ទាំងអស់​គ្នា​ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ