ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ិក​ស៊ី​កូ​បំបែក​កំណត់​ត្រា​ពិភពលោក​ មាន​​អ្នកចូលរួមរៀនប្រដាល់​​ច្រើន​បំផុត

3 ឆ្នាំ មុន

ម៉ិកស៊ី​​កូ ៖ មនុស្ស​ចំនួន ១៤.២៩៩​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​កណ្តាល​ស្ថិត​ក្នុង​ទីក្រុង Mexico

ម៉ិកស៊ី​​កូ ៖ មនុស្ស​ចំនួន ១៤.២៩៩​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​កណ្តាល​ស្ថិត​ក្នុង​ទីក្រុង Mexico ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក Guinness World Record សម្រាប់​រៀន​មេរៀន​ប្រដាល់​ដ៏​ធំ​បំផុត​។

អ្នកចូលរួម​មាន​ពាក់អាវ​ពណ៌​ស ក្រហម ឬ​បៃតង និង​បាន​បំបែក​ទៅ​ជា​ក្រុម​រាង​កា​រ៉េ​ដែល​ត្រូវ​គេ​ស្គាល់​ថា Zocalo ដូច្នេះ​ពួក​គេ​ប្រមូលផ្តុំ​គ្នា​បង្កើត​បានជា​រូបភាព​នៃ​ទង​ជាតិ​យក្ស​របស់​ប្រទេស​ម៉ិក​ស៊ី​​កូ​។

មេរៀន​ប្រដាល់​រយៈពេល ៣០​នាទី​នោះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ម្ចាស់​ជើងឯក​ប្រដាល់​ម៉ិក​​ស៊ី​កូ​ដូច​ជា Ana Maria Torres, David Picasso និង Mariana Juarez​។

អ្នក​រៀបចំ​បាន​និយាយ​ថា ស្ថាប័ន​កំណត់​ត្រា Guinness World Records បាន​ចាត់ចែង​ថា ការ​ហ្វឹកហាត់​ប្រដាល់​នោះ​ត្រូវ​តែ​មាន​រយៈពេល​៣០​នាទី ហើយ​អ្នកចូលរួម​ត្រូវ​តែ​ធ្វើ​សកម្មភាព​ហ្វឹ​ត​ហាត់​រហូត​ដោយ​មិន​អោយ​សម្រាក​លើស​ពី​រយៈពេល​២០​វិនាទី​នោះ​ទេ​។

សូម​បញ្ជាក់​ថា ការ​ហ្វឹកហាត់​ប្រដាល់​ដ៏​ធំ​បំផុត​នេះ​បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​ក្រុមហ៊ុន Kuzbass Media Group និង​សហព័ន្ធ​ប្រដាល់​រុ​ស្ស៊ី​ដែល​បាន​រៀបចំ​ថ្នាក់រៀន​ប្រដាល់​សម្រាប់​មនុស្ស ៣.០០០​នាក់​នៅ​ក្នុង​ទីក្រុង​ម៉ូ​ស្កូ​កាលពី​ឆ្នាំ ២០១៧៕ (​យោង​តាម​ប្រភព​៖ UPI)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ