ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញបងៗវៀតណាម​ឥតល្ហែ…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួង​មា​ហា​ផ្ទៃ សហការ​ជាមួយ​​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ​និងមាន​ការ​សម្របសម្រួល​​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​​ បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ​និង​បំពេញការងារ​របស់​ជនបរទេស ​នៅ​តាម​បណ្តា​ហាង​កាហ្វេ ផ្ទះ​ម៉ាស្សា និង​ផ្ទះ​ជួល​មួយ​ចំនួន ​ដោយ​បាន​​​ឃាត់ខ្លួន​​ជនជាតិ​វៀត​

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួង​មា​ហា​ផ្ទៃ សហការ​ជាមួយ​​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ​និងមាន​ការ​សម្របសម្រួល​​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​​ បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ​និង​បំពេញការងារ​របស់​ជនបរទេស ​នៅ​តាម​បណ្តា​ហាង​កាហ្វេ ផ្ទះ​ម៉ាស្សា និង​ផ្ទះ​ជួល​មួយ​ចំនួន ​ដោយ​បាន​​​ឃាត់ខ្លួន​​ជនជាតិ​វៀត​ណាម​​ប្រុស​-ស្រី​ចំនួន​១៦​នាក់​(​ស្រី​១០​នាក់​) ក្នុងទឹកដី​​ខណ្ឌចំការមន ​។

​ប្រតិបត្តិការ​នេះ​ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀលថ្ងៃ​ទី​២៨ ​វិច្ឆិកា ​​នៅ​តាម​បណ្តា​ហាង​កាហ្វេ ផ្ទះ​ម៉ាស្សា និង​ផ្ទះ​ជួល​មួយ​ចំនួន ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ២៧៨ និង​ផ្លូវ​លេខ២៨០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ​។

​ជនជាតិ​​វៀតណាម​ប្រុស-ស្រី​សរុប​ចំនួន១៦​នាក់ ក្នុង​នោះ​មាន​ស្រី១០​នាក់ ដែល​កំពុង​តែ​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ និង​ពួក​គេ​​ក៏​ប្រឈម​ទៅ​នឹង​ការ​អនុ​​វត្តន៍ចាប់ ដោយ​រង់ចាំ​ធ្វើការ​បណ្តេញចេញ​​ ​។

ក្រោយ​ពី​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​​​ជនជាតិ​វៀតណាម​ប្រុសស្រី​ទាំង១៦នាក់ ត្រូវ​បាន​​ឃាត់ខ្លួន​យក​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ ដែល​មា​នទី​តាំងនៅ​ទល់មុខ​ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​បណ្តេញចេញ​​។