មកស្គាល់ ឡុង ភារ៉ាត់ កីឡាករលេចធ្លោក្នុងក្រុមជម្រើសជាតិពេលលេង AFC Asian Cup
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឡុង ភារ៉ាត់ ជាខ្សែប្រយុទ្ធលេចធ្លោម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
រាជធានីភ្នំពេញ ៖ ឡុង ភារ៉ាត់ ជាខ្សែប្រយុទ្ធលេចធ្លោម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
រាជធានីភ្នំពេញ ៖ ឡុង ភារ៉ាត់ ជាខ្សែប្រយុទ្ធលេចធ្លោម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup នៅប្រទេសឥណ្ឌាដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះកើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៨ ជាកូនអ្នកក្រុងព្រះសីហនុ មានឪពុកឈ្មោះ ឡុង ភារម្យ (ស្លា.ប់) និងម្ដាយឈ្មោះ អ៊ឹង ចាន់ថន មុខរបរមេផ្ទះ ។ កីឡាកររូបនេះមានបងប្អូន៦នាក់ ក្នុងនោះមានតែរូបគេម្នាក់ប៉ុណ្ណោះដែលជាអ្នកលេងកីឡាបាល់ទាត់។
ឡុង ភារ៉ាត់ ដែលជាអតីតយុវជនរបស់ភ្នំពេញក្រោនរូបនេះបានឲ្យដឹងថា ការចូលលេងបាល់ទាត់នេះគឺផ្ដើមចេញពីការស្រឡាញ់តាំងពីក្មេងមកម៉្លេះ ។ កាលអាយុ៧ឆ្នាំ រូបគេបានលេងឲ្យសាលាមួយនៅស្រុកកំណើត។ ថ្ងៃមួយនៅពេលក្លិបបាល់ទាត់ភ្នំពេញក្រោនជ្រើសរើសយុវជននៅឆ្នាំ២០១០ ដែលពេលនោះ រូបគេបានចូលរួមធ្វើតេស្តរួចរាល់ ហើយដល់ឆ្នាំ២០១១ ទើបក្លិបបានកោះហៅឲ្យចូលរួមជាមួយភ្នំពេញក្រោន។
ប្រវត្តិលេងបាល់ទាត់នៅក្លិបអាជីពវិញ ឡុង ភារ៉ាត់ បានចូលលេងក្លិបអាជីពនៅឆ្នាំ២០១៦ ដែលកាលនោះលេងឲ្យក្លិប Western Phnom Penh FC។ នៅឆ្នាំ២០១៨ រូបគេបានផ្ទេរទៅកាន់ក្លិបសូលទីឡូអង្គរ ដល់ឆ្នាំ២០១៩ ក៏ចូលរួមជាមួយ Angkor Tiger លេងឲ្យក្លិបនេះបាន៣រដូវកាលក៏ផ្ទេរមកកាន់ព្រះខ័នរាជស្វាយរៀង នារដូវកាល២០២២។
សម្រាប់ការលេងឲ្យជម្រើសជាតិវិញគឺ ឡុង ភារ៉ាត់ ទើបតែបានជាប់ជម្រើសជាតិក្រុមធំនៅឆ្នាំ២០២២ នេះ ប៉ុន្តែនៅក្រុមយុវជនវិញ កូនអ្នកក្រុងព្រះសីហនុរូបនេះធ្លាប់ជាប់ក្នុងក្រុម U-16 ដល់ U-22។ ចំពោះការសិក្សាវិញ ឡុង ភារ៉ាត់ រៀនបានត្រឹមថ្នាក់ទី៩ នៅសាលាសុវណ្ណភូមិ ក្នុងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ