ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ពេក​ហើយ ! ២​ម៉ោង​សោះ​​សម្រេច​រហូត​ដល់​ទៅ​៥​ដង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​នារី​ម្នាក់​ដេញ​តាម​ចាប់តាំងពី​ខេត្តកំពង់ស្ពឺ​រហូត​ដល់​រង្វង់​មូល​ចោម​ចៅ​ទើប​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​នារី​ម្នាក់​ដេញ​តាម​ចាប់តាំងពី​ខេត្តកំពង់ស្ពឺ​រហូត​ដល់​រង្វង់​មូល​ចោម​ចៅ​ទើប​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ ។

ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ត្រួស​ៗ​ថា បុរស​ដែល​ត្រូវ​គេ​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​នេះ​ឈ្មោះ ភុ​ន សុខ​អេ​ង អាយុ​៣៤​ឆ្នាំ មានមុខរ​បរជា​គ្រូទាយ​តាម​ហ្វេ​ស​ប៊ុ​ក មាន​ទីលំនៅ​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វ័ន ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ដំណើររឿង​ដំបូង​គឺ​នារី​វ័យក្មេង​ម្នាក់​អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ ​បាន​ឲ្យ​គ្រូទាយ​ខាងលើពី​ប្រជ្រុយ​នៅ​លើ​ដើម​ទ្រូង​របស់​នាង​ ហើយ​​គ្រូទាយ​ទាយ​​ថា ​ប្រជ្រុយ​នៅ​ដើមទ្រូង​ជា​ប្រជ្រុយ​ដែល​នាំ​គ្រោះថ្នាក់​ដល់​សាច់ញាតិ​ជា​ច្រើន​នាក់ ។ បន្ទាប់​ពី​ទំនាក់ទំនង​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​រយៈពេល​ប្រមាណ​ជា​កន្លះ​ខែ គ្រូទាយ​រូប​នោះ​ក៏​លួងលោម​នារី​វ័យក្មេង​រូប​នោះ​ថា ទាល់តែ​រួមរ័ក​ជាមួយ​គ្រូទាយ​ទើប​អាច​កាត់​គ្រោះ​បាន ។

សមត្ថកិច្ច​បន្ត​ថា ដោយ​ការ​លួងលោម​របស់​គ្រូទាយ និង​ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​សាច់ញាតិ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នារី​រង​គ្រោះ​ក៏​ទៅ​ផ្ទះ​គ្រូទាយ​នោះ​ដើម្បី​កាត់​គ្រោះ ដោយ​ត្រឹមតែ​រយៈពេល​២​ម៉ោង​សោះ គ្រូទាយ​រូប​នោះ​បាន​រួមរ័ក​ជាមួយ​នារី​វ័យក្មេង​រូប​នោះ​បាន​សម្រេច​រហូត​ដល់​ទៅ​៥​ដង​ឯណោះ ។

ប្រភព​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​នារី​រង​គ្រោះ​បាត់​ខ្លួន​១​យប់ ក្រុម​គ្រួសារ​ក៏​សួរ​ដេញដោល​ទើប​ដឹង​ការ​ពិត ក៏​ធ្វើការ​ស្រាវជ្រាវ​តាម​រក​គ្រូទាយ​រូប​នោះ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ទើប​ដឹង​ថា គ្រូទាយ​រូប​នោះ​ទៅ​ភ្នំពេញ ក៏​នាំ​គ្នា​ដេញ​តាម​ចាប់តាំងពី​ខេត្តកំពង់ស្ពឺ​រហូត​ដល់​រង្វង់​មូល​ចោម​ចៅ​ទើប​ចាប់ខ្លួន​បាន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​តែ​ម្តង ។

សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ជនសង្ស័យ​ជា​គ្រូទាយ​ត្រូវ​បាន​ឃាត់ខ្លួន និង​កំពុងធ្វើការ​សាកសួរ​នៅឡើយ ៕