ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត ! រថយន្ត​ជាង​១០​គ្រឿង​បុក​បុរស​ម្នាក់​ឡើង​ខ្ទេច​មុខ​មើល​លែង​យល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​បញ្ច្រាសទិស​​ចរាចរណ៍​រួច​​អង្គុយ​នៅ​តាម​ផ្លូវត្រូវ​រថយន្ត​ជាង​១០​គ្រឿង​បុក​បន្តបន្ទាប់​គ្នា​បណ្ដាល​ឲ្យ​បែក​ខ្ទេច​មុខមើល​លែង​យល់​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​បញ្ច្រាសទិស​​ចរាចរណ៍​រួច​​អង្គុយ​នៅ​តាម​ផ្លូវត្រូវ​រថយន្ត​ជាង​១០​គ្រឿង​បុក​បន្តបន្ទាប់​គ្នា​បណ្ដាល​ឲ្យ​បែក​ខ្ទេច​មុខមើល​លែង​យល់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ចន្លោះ​ស្ពាន​លេខ​៩​និង​លេខ​១០ តាម​បណ្ដោយ​ផ្លូវ​លេខ​៦ ស្ថិត​ក្នុងភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។

ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​អនាថា​ម្នាក់​អត់​ពាក់អាវ​ស្លៀកខោ​ជើង​ខ្លី​មិនដឹង​ថា​មកពីណា​នោះ​ទេ បាន​ដើរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​តាម​ផ្លូវ ក្នុង​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង មក​ដល់​ចំណុច​កើតហេតុ​បុរស​ម្នាក់​បាន​អង្គុយ​នៅ​កណ្តាលផ្លូវ​ដោយ​ស្ថានភាព​ងងឹត​អត់​មាន​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ផង​នោះ​ក៏​ត្រូវ​បាន​រថយន្ត​ទួ​រី​ស​បើក​យ៉ាង​លឿន​បាន​បុក​ហើយ​ស្រាប់តែ​មាន​រថយន្ត​ប្រមាណ​ជា​10​គ្រឿង​ទៀត​បាន​បុក​អូស​ជា​ច្រើន​ម៉ែត្រ​បណ្ដាល​អោយ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ បែក​ខួរ​ខ្ទេច​មុខ​មើល​លែង​ស្គាល់​ទៅ​ហើយ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​អស់​ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ចាប់​រថយន្ត​ទាំងនោះ​បាន​ឡើយ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ជ្រោយចង្វា​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​នឹង​បាន​យកស​ពយ​កមក​បូជា​នៅ​វត្ត​បាក់​ខែង ព្រោះតែ​សព​ខាងលើ​នេះ​គ្មាន​សាច់ញាតិ​ទេ ៕