ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រឡង​១​រូប​ធ្វើ​ឱ្យ​ស្រី​ស្អាត សុខ សីឡា​លី​ន ស្រក់​ទឹកភ្នែក ព្រោះ​នឹកឃើញ​រឿង​មួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង និង​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol សុខ សីឡា​លី​ន បាន​សម្រក់​ទឹកភ្នែក ដោយសារ​ឃើញ​បេក្ខជន​ប្រឡង​មួយ​រូប​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol សុខ សីឡា​លី​ន បាន​សម្រក់​ទឹកភ្នែក ដោយសារ​ឃើញ​បេក្ខជន​ប្រឡង​មួយ​រូប​ឡើង​បញ្ចេញ​សមត្ថភាព​ច្រៀង ដោយ​អម​ជាមួយនឹង​ការ​លេង​ហ្គី​តា​ដោយ​ផ្ទាល់ កាលពី​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២២ ។

បេក្ខជន​មក​ពី​ខេត្តសៀមរាប មានឈ្មោះ លី ប៊ី​លី បាន​ឡើង​បកស្រាយ​ចម្រៀង​បទ «​មនុស្ស​ប្រុស​ពេល​យំ​អាក្រក់​មើល​ខ្លាំង​ណាស់​» បាន​យ៉ាង​ល្អ ដោយ​បាន​ប្រើប្រាស់​សម្លេង​យ៉ាង​អន្លង់​អ​ន្លោ​ច ជា​មួយនឹង​ការ​លេង​ហ្គី​តា​បាន​យ៉ាង​ល្អ ដែល​នោះ​នាំ​ឲ្យ សុខ សីឡា​លី​ន ទប់ទឹក​ភ្នែក​មិន​បាន​ក៏​ស្រក់​ចេញ​មក ដោយសារ​នាង​បាន​នឹកឃើញ​ដល់​មនុស្ស​សំខាន់​ម្នាក់​។

មនុស្ស​ប្រុស​ដែល​លេង​ហ្កី​តា​បែប​នេះ គឺ​នាង​បាន​នឹកឃើញ​ទៅ​ដល់​ឪពុក​របស់​នាង​ដែល​ទើបតែ​ទទួលមរណភាព​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​ក្នុង​នោះ​ឪពុក​របស់​នាង​ក៏​ជា​អ្នកជំនាញ​ហ្គី​តា​សូ​ឡូ​ជើង​ចាស់​ម្នាក់​ផង​ដែរ ខណៈ​ពេល​ដែល​នាង​តែងតែ​លង់​អារម្មណ៍​ចំពោះ​មនុស្ស​ប្រុស​ដែល​ឈរ​លេង​ហ្គី​តា​បែប​នេះ​ផង​ដែរ​។

ក្រោយ​ការ​ចាក់​ផ្សាយ​បង្ហាញ​ពី​បេក្ខជន​ប្រឡង​ខាងលើ បញ្ចេញ​សមត្ថភាព​ចប់ តារាចម្រៀង​រូប​នេះ​ក៏​បាន​បង្ហោះ​រូបភាព​សកម្មភាព​មួយ​ចំនួន​កាលពី​ឪពុក​របស់​នាង​នៅ​មានជីវិត ដោយ​អម​ជាមួយ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​រូបភាព​លោកឪពុក​គ្រប់យ៉ាង ការ​បណ្តុះបណ្តាល​គ្រប់យ៉ាង តាំងពី​យើង​នៅ​ក្រលំបាក ដែល​កូន​ខំតស៊ូ​មក​ដល់​ពេល​នេះ បែរជា​លោកឪពុក​ទៅ​ចោល​កូន តែ​កូន​ក៏​អស់ចិត្ត ព្រោះ​កូន​ប្រ​ណិ​បត្ត​មើលថែ​លោក​គ្រប់យ៉ាង កូន​ព្យាយាម​អស់ហើយ​»​។

នាង​បញ្ជាក់​ថា «​លោកឪពុក ទិ​ត្យ សុ​ផាត ត​ន្រី្ត​ករ​កាន់​ហ្គី​តា​សូ​ឡូ 28-01-22 ប្រាំ​ខែ​ហើយ​ដែល​បាត់​លោក​ពី​ក្នុងផ្ទះ​យើង​ទៅ យប់​នេះ​រឹតតែ​ធ្វើ​អោយ​កូន​នឹក​លោក​ខ្លាំង​ណាស់ ពេល​មាន​បេក្ខជន Cambodian idol លេង​ហ្គី​តា​បាន​យ៉ាង​ល្អ មាន​តែ​វិញ្ញាណ​ក្ខ័​ន្ធ​លោកឪពុក​ទេ ដែល​យល់​ពី​អារម្មណ៍​កូន គ្មាន​អ្នក​ផ្សេង​អាច​យល់​បាន​»​។

តាម​រយះ​សារ​ខាងលើ​នេះ បញ្ជាក់​ថា សុខ សីឡា​លី​ន នៅ​តែ​មានចិត្ត​អាឡោះអាល័យ និង​នឹក​ដល់​ឪពុក​​យ៉ាង​ខ្លាំង បើ​ទោះបីជា​ឪពុក​របស់​នាង​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​ក្តី ហើយ​អ្វី​ដែល​នាង​កាន់តែ​ក្តុកក្តួល កាន់តែ​ខ្លាំង​នៅ​ពេល​ដែល​នាង​បានឃើញ​មនុស្ស​ប្រុស​លេង​ហ្គី​តា​បាន​ល្អ​ម្តង​ៗ​។

ជា​ការ​កត់សម្គាល់​ឪពុក​របស់​តារាចម្រៀង សុខ សីឡា​លី​ន ឈ្មោះ ទិ​ត្យ សុ​ផាត បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២ ដោយសារ​ជំងឺ​។ កាល​នៅ​រស់​ក្រៅពី​ជា​អ្នក​តន្ត្រីករ​យ៉ាង​ពូកែ​មួយ​រូប​ឪពុក​របស់ សុខ សីឡា​លី​ន ក៏​ជា​មន្ត្រីរាជការ​បម្រើ​ការងារ​ជា​ទា​ហ៊ាន​ថ្នាក់​អនុសេនីយ៍ឯក​ម្នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ