ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់ អែម គុន​ថង ​ឈ្នះ​ពានរង្វាន់ Miss Fashion Award of Miss Global 2022

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នេះ​ជា​ដំណឹង​រីករាយ​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា បន្ទាប់ពី​បេក្ខនារី​ អែម គុនថង ​

រាជធានីភ្នំពេញ ៖ នេះ​ជា​ដំណឹង​រីករាយ​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា បន្ទាប់ពី​បេក្ខនារី​ អែម គុនថង ​តំណាង​ជាតិ​ចូលរួម​ប្រកួត​បវរកញ្ញា Miss Global Cambodia 2022​ បានឈ្នះ​ពានរង្វាន់ Miss Fashion Award of Miss Global និង​រង់ចាំ​អ៊ុត វគ្គ​ចូល​Top ជា​បន្តបន្ទាប់ ។ ក្រោម​ដំណើរ​ហត់នឿយ​ តែ អែម គន់​ថង មិន​បាន​តាំងចិត្ត ដកថយ​ឡើយ​ នាង​នៅ​តែ​លើក​ឡើង​ថា ទៅ​ប្រឡង​នេះគឺ​ដើម្បី​ជាតិ​ ទោះ​ជួប​រឿង​ខ្លះ​តាម​ផ្លូវ​ក្តី ។

​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​តាមដាន​ បន្ទាប់ពី អែម គុន​ថង ​បាន​ឡើង​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ ដោយសារ​តែ​នាង មានបទពិសោធន៍​ក្នុង​ការ​ប្រកួត​ ទើប​គេ​សង្ឃឹមថា​ ស្រី​ស្អាត​រូប​នេះ នឹង​ដណ្តើម​បាន​ភាព​លេចធ្លោ​ពេល​ដំណើរការ​វិញ្ញាសា​។​

កញ្ញា អែម គុន​ថង ដែល​ជា​បេក្ខភាព​តំណាង កម្ពុជា​បាន​ចេញដំណើរ​ចាកចេញ​ទៅ​កាន់​ប្រទេស ឥណ្ឌូនេស៊ី​ ​កាលពី​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០២២ មុន​នេះ ដែល​មានបេក្ខនារី​​ជា​ច្រើន​​ប្រទេស​​ចូលរួម​ ។ កញ្ញា អែម គុនថង ក៍បាន​បោះ​ក្តី​សង្ឃឹមលើ​ជនរួមជាតិ​ជួយបោះឆ្នោត និង​គាំទ្រ​លើកទឹកចិត្ត​នាង​បន្ត​ទៀត​។

កញ្ញា​អែម គុន​ថង ដែល​ជា​Miss Grand Cambodia 2021 ជាប់​ចំណាត់ថ្នាក់​លេខ​៣ បាន​ត្រូវ​ខាង​ក្រុមហ៊ុន ចាត់តាំង​អោយ គ្រង​តំណែង​ជា​ផ្លូវការ​ក្នុង​ការ​ជាប់​ជា​Miss Global Cambodia 2022​ ព្រោះតែ​​នាង​មានគុណ​សម្បត្តិសមរម្យ​ល្អ ទើប​នាង​ត្រូវ​បាន​គេ​មើលឃើញ ហើយ​និង​ត្រូវ​ឡើង​ទៅ​ប្រកួត​កម្មវិធី​មួយ​នេះ ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ បណ្តា​ស្រី​ស្អាត​ផ្សេង​ទៀត មក​ពី​ជុំវិញ​ពិភពលោក​។

កញ្ញា​អែម គុន​ថង ​ក៏ជា​អតីត​តារា​បង្ហាញ​ម៉ូ​ដ​ប្រចាំ​ក្រុម​BS ដោយ​បាន​ឡើង​ឆាក បង្ហាញ​រាង តាម​កម្មវិធី​តូច​ធំ និង​លំដាប់​ជាតិ​។ បើ​និយាយ​ពី​ទម្រង់​មុខនាង​​វិញ គួរ​ឱ្យ​ទាក់ទាញ​ដូច​កូនកាត់ អម​ជាមួយ​រូបរាង​ដ៍​ខ្ពស់ ស្រ​ឡូ​ន រំលេច​ដំណើរ​បែប​ស្ទីល​បវរកញ្ញា ​ញ៉ាំង​​អោយ​កម្ពុជា​មាន​ធនធាន​ល្អ គ្រប់គ្រាន់​ក្នុង​ការប្រកួត​លើ​ឆាក​អន្តរជាតិ ទោះ​ល​ទ្ឋ​ផល​បែប​ណា ក៏​​អ្នកគាំទ្រ​​អស់ចិត្ត​។

ការ​ប្រកួត​ផ្តាច់​ព្រ​ត្រ័ ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១១ មិថុនា ខាង​មុខ ដោយ​រង់ចាំ​មើល​ថា ៧៣ ប្រទេស​ដែល ចូលរួម នារី​ប្រទេស​ណា​កាន់​ពាន និង​ឈ្នះ​មកុដ​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ