ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាង ស្រី​ណូ បង្ហាញ​មូលហេតុ​មួយ​ចំនួន​ដែល​នាង​មិន​ទាន់​អាច​មាន​ស្វាមី

1 ឆ្នាំ មុន
  • ភ្នំពេញ

គិត​មក​ទល់​ពេល​នេះ អ​តី​តារា​សម្តែង​នាង វ៉ាង ស្រី​ណូ បាន​ចូល​វ័យ​រាង​ជ្រេ​បន្តិច​ហើយ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​លឺដំណឹង​ចូល​រោងការ​រៀប​ការ​មាន​ស្វាមី​ជាមួយ​បុរស​ណា​ម្នាក់​នៅឡើយ​ទេ ក្រោយ​ពេល​ដែល​នាង​បាន​ជួប

រាជធានី​ភ្នំពេញ ៖ គិត​មក​ទល់​ពេល​នេះ អ​តី​តារា​សម្តែង​នាង វ៉ាង ស្រី​ណូ បាន​ចូល​វ័យ​រាង​ជ្រេ​បន្តិច​ហើយ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​លឺដំណឹង​ចូល​រោងការ​រៀប​ការ​មាន​ស្វាមី​ជាមួយ​បុរស​ណា​ម្នាក់​នៅឡើយ​ទេ ក្រោយ​ពេល​ដែល​នាង​បាន​ជួប​រឿង​ស្នេហា​មិន​សមបំណង​ជាមួយ​បុរស​ខ្មែរ​អាណិកជន​ម្នាក់​មកនេះ​។

យ៉ាងណា បើ​ទោះបីជា​វ័យ​កាន់តែ​ជ្រេ​បន្តិច​ក្តី ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើលរូប​សម្រស់​របស់ វ៉ាង ស្រី​ណូ នា​ពេល​បច្ចុប្បន្ន​នេះ នាង​នៅ​តែ​អាច​រក្សា​បាន​នូវ​ភាព​ស្រស់​ស្អាត សាច់​សខ្ចី​ដូច​ពី​មុន​ដដែល ពោល​គឺ​មិន​ចាញ់​តារា​ស្រករ​ក្រោយ​ដែល​នៅ​ក្មេង​ៗ​នោះ​ឡើយ​។

ចំណុច​នេះ​ហើយ ដែល​នាំ​អោយ​គេ​ឆ្ងល់​ថា ហេតុ​អ្វី​បាន វ៉ាង ស្រី​ណូ នៅ​តែ​មិន​ទាន់​មាន​ស្វាមី? ហើយ​សំណួរ​នេះ​នៅ​តែ​ជា​ប្រធានបទ​ចម្បង​នៃ​ការ​សាកសួរ​ជា​បន្តបន្ទាប់​សម្រាប់​តារា​សម្តែង​រូប​នេះ នៅ​ពេល​ដែល​នាង​ធ្វើការ Live លក់​ផលិតផល​តាម​អន​ឡាញ​ម្តង​ៗ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ ជា​ថ្មី​ម្តងទៀត វ៉ាង ស្រី​ណូ បាន​ចេញ​មក​បកស្រាយ​ដោយ​លើកយក​នូវ​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​នាង​មិន​ទាន់​មាន​ស្វាមី រហូត​មក​ទល់​នា​ពេល​នេះ ដើម្បី​ស្រាយ​ច​ម្ង​ល់​មហាជន​ដែល​តែងតែ​សួរ​សំណួរ​ដដែល​ៗ​នេះ​មក​រូប​នាង​ជា​បន្ត​ទៀត​។

តាម​រយៈ​បណ្តាញ​សង្គម វ៉ាង ស្រី​ណូ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ នាង​ហាក់​មិន​មាន​ពេល​ច្រើន​ឡើយ សម្រាប់​គិតគូរ​បញ្ហា​គ្រួសារ ដោយសារ​តែ​នាង​ត្រូវ​ចំណាយពេល​តែ​ទៅ​លើ​ការងារ​រកស៊ី ការ​សិក្សា​បន្ថែម ជា​ពិសេស​នោះ​នាង​ត្រូវ​ចំណាយពេល​មួយ​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​សម្រាប់​ការ​តាំងសីល៍​។ នាង​ថា ការ​ដែល​នាង​អត់​ប្តី​រាល់​ថ្ងៃនេះ មិនមែន​ដើរ​រក​មិន​បាន ហើយ​ក៏​មិនមែន​មិន​ចង់បាន​ដែរ តែ​មក​ពី​មិន​មាន​ពេល​ដើរ​រក ទៅ​រក​ឯណា បើ​មួយ​ថ្ងៃ​ៗ​វ៉​ល់​តែ​ក្នុង​ហាង ឡាយ​លក់​តែ​ម្នាក់ឯង ទំនេរ​រៀប​អីវ៉ាន់​ឲ្យ​ភ្ញៀវ និង​រៀន​ជំនាញ​បន្ថែម​ទៀត ហើយ​ឥឡូវ​ដល់​ថ្ងៃ​ត្រូវ​សុំ​សីល៍​ទៀត ហើយ​សុំ​សីល៍​អ្នក​ណា​ឲ្យ​ពាក់ព័ន្ធ​ប្រុស​ឈ្មោល​ទៅ​។

នាង​បញ្ជាក់​ថា មួយ​អាទិត្យ​នាង​កាន់សីល៍​មួយ​ថ្ងៃ​ហើយ ហើយ​៣​ថ្ងៃ​ទៀត នាង​ត្រូវ​រៀន​ភាសា ចំណែក​ថ្ងៃ​ដែល​នៅ​សេសសល់​នាង​ត្រូវ​រៀន​ជំនាញ​គូរ​ក្បាច់​ក្រចក និង​កាច់​ផ្កាឈូក ហើយ​កុំ​ឃើញ​នាង​អត់​ប្តី ប៉ុន្តែ​ចំណេះ​មាន​ពេញ​ខ្លួន ដោយ​នាង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ឌី​ហ្សា​ញ​ក្រចក​នេះ​រួច​មួយ​ហើយ​។

យ៉ាងណា បើ​តាម វ៉ាង ស្រី​ណូ ដោយសារ​ការ​វល់​បែប​នេះ​ហើយ ទើប​នាង​ស្ទើរតែ​មាន​គ្មាន​ពេល​សម្រាប់​ខ្លួនឯង ហេតុនេះ​នាង​មិន​មាន​ពេល​ណា​សម្រាប់​គិតគូរ​រឿង​មាន​ស្វា​មីនោះ​ឡើយ​។

ជា​ការ​កត់សម្គាល់ តាម​រយៈ​ការ​បកស្រាយ​ខាងលើ​ពី​ស្រី​ស្អាត វ៉ាង ស្រី​ណូ មហាជន​មួយ​ចំនួន​ហាក់​មិន​មានការ​ជឿជាក់​នៅឡើយ​ទេ ព្រោះ​ហេតុផល​ទាំងនេះ ទំនងជា​លេស ឬ​ក៏​នាង​គ្រាន់តែ​ជា​ការ​ផ្ចាញ់ផ្ចាល​ទៅ​កាន់​អ្នក​ដែល​ចូល​ចិត្ត​សួរនាំ​ពី​ជីវិត​ឯកជន​របស់​នាង​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ