ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ PSY ប្រកាស​ប្រគំ​តន្ត្រី​ភ្លាម ​ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ព្រោះរឿងមួយនេះ

1 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ការ​ប្រគំ​តន្ត្រី​រដូវក្តៅ​នា​ពេល​ខាង​មុខ របស់​កំពូល​តារាចម្រៀង​កូរ៉េ​ខាងត្បូង PSY

កូរ៉េ​ខាងត្បូង ៖ ការ​ប្រគំ​តន្ត្រី​រដូវក្តៅ​នា​ពេល​ខាង​មុខ របស់​កំពូល​តារាចម្រៀង​កូរ៉េ​ខាងត្បូង PSY កំពុង​ប្រឈម​មុខ​នឹង​ការ​រិះគន់ ចំ​ពេល​មាន​គ្រោះ​រាំង​ស្ងួត​។ ដោយសារ​ការ​ប្រគំ​តន្ត្រី​របស់​កំពូល​តារាចម្រៀង​កូរ៉េ​ខាងត្បូង​រូប​នេះ គ្រោង​ប្រើប្រាស់​ទឹក 300t (​ប្រមាណ ៣០៥,៤៩៧​លី​ត្រ​) សម្រាប់​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី Allkpop ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២២​។

កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២២ PSY បាន​ប្រកាស​អំពី​ការ​ប្រគុំ​តន្ត្រី​រដូវក្តៅ​របស់​ខ្លួន «Summer Swag» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុងឆ្នាំនេះ ក្រោយ​ខកខាន​អស់​ពេល​៣​ឆ្នាំ​។ ការ​ប្រគំ​តន្ត្រី​រដូវក្តៅ​របស់​ម្ចាស់​បទ «Gangnam Style» ដ៏​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា តែងតែ​ធ្វើ​ឡើង​ដោយ​មានការ​បាញ់​ទឹក​យ៉ាង​អស្ចារ្យ រួម​ជាមួយ​ការ​សម្តែង​ដ៏​រីករាយ​បំផុត​។

ទោះ​យ៉ាងណា ចំ​ពេល​ដែល​អ្នកគាំទ្រ​រំភើប​ជាមួយ​ដំណឹង​នេះ ការ​ប្រកាស​តារាចម្រៀង​វ័យ​៤៤​រូប​នេះ ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ផង​ដែរ​។ ខណៈ​ដែល​គ្រោះ​រាំង​ស្ងួត​កំពុង​តែ​បន្ត​នៅ​កូរ៉េ​ខាងត្បូង​។ រហូត​មក​ដល់​ពេល​នេះ អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​កំពុង​បញ្ចេញ​មិត​ថា PSY គួរតែ​បង្កើត​គំនិត​ខុស​ប្លែក​សម្រាប់​ឆ្នាំ​នេះ​ ជា​ជាង​បន្ត​ការ​ប្រគំ​តន្ត្រី​រដូវក្ដៅ​តាម​ទំលាប់​ចាស់​របស់​ខ្លួន​។

សំបុត្រ​សម្រាប់​ការ​ប្រគំ​តន្ត្រី «PSY’s Summer Swag» ប្រចាំឆ្នាំ ២០២២ នឹង​ត្រូវ​ដាក់​លក់​ចាប់ពី​ថ្ងៃ​ទី​១៨ ខែមិថុនា ខាង​មុខ​នេះ នៅ​ក្រុមហ៊ុន Interpark៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ