ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បន្ថែម​ជូន​ពី​កម្មវិធី​សាម​សុង BIG & SMART សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣, ១៤ និង​១៥ វិច្ឆិកា ខាង​មុខ​នេះ ក្រុមហ៊ុន​សាម​សុង​មានកម្ម​វិធី​ផ្តល់​ជូន

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣, ១៤ និង​១៥ វិច្ឆិកា ខាង​មុខ​នេះ ក្រុមហ៊ុន​សាម​សុង​មានកម្ម​វិធី​ផ្តល់​ជូន​ពិសេស​អស្ចារ្យ​សម្រាប់​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​នូវ​ផលិតផល​របស់​សាម​សុង​ដែល​ប្រកបដោយ​ភាព​ទាន់សម័យ និង​មានគុណ​ភាព​ខ្ពស់ ។

រាល់​ការ​ជាវ​ទូរទស្សន៍​សាម​សុង​ប្រភេទ​ណាមួយ​ដែល​បាន​កំណត់​នៅ​តាម​ហាង​លក់​គ្រឿង អេ​ឡិច​ត្រូ​និក​នានា​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា លោក​អ្នក​នឹង​ទទួល​បាន​នូវ​ការ​បន្ថែម​ជូន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុន​សាម​សុង​ដែល​រួម​មាន Galaxy S7 Edge, Galaxy A7 ឬ Galaxy A3 ស៊េរី​ឆ្នាំ​២០១៦ ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង និង​សាច់ប្រាក់​រហូត​ដល់ ៨០​ដុល្លារ (Super Cash Back) វិញ​ភ្លាម​ៗ ។

គួរ​រំលឹក​ផង​ដែរ​ថា សាម​សុង​បាន​ក្លាយជា​ក្រុមហ៊ុន​លេខ​១​នៅ​ក្នុង​ទីផ្សារ​ទូរទស្សន៍​ពិភព លោក​រយៈពេល​១០​ឆ្នាំ​ជាប់​ៗ​គ្នា​តាំងពី​ឆ្នាំ​២០០៦ ហើយ​ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ឆ្លងកាត់​មួយ​ទស​វត្ស​វ៍​ចុង​ក្រោយ​នេះ សាម​សុង​មិន​ដែល​បង្អង់​សន្ទុះ​នៃ​ការ​ពុះពារ និង​គំនិត​ច្នៃប្រឌិត​ឡើយ ។

សូម​រួសរាន់​ទ្បើ​ង​! កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ឲ្យ​សោះ ព្រោះ​ការ​ផ្តល់​ជូន​ពិសេស​នេះ​មាន​រយៈពេល​កំណត់​ត្រឹម​ថ្ងៃ​ទី​៣០ វិច្ឆិកា តែ​ប៉ុណ្ណោះ ។

ក្រុមហ៊ុន Samsung Electronics Co., Ltd គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា ដោយ​ផ្តល់​លទ្ធភាព​ថ្មី​ៗ​ជូន​មនុស្ស​គ្រប់​រូប គ្រប់​ទីកន្លែង ។ តាម​រយៈ​ការ​បង្កើត​ថ្មី និង​របកគំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ​LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេង​ៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេង​ៗ​ប្រើ​ប្រព័ន្ធ LED ។