ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអើយ! ផ្អើលឃើញសាកសពមនុស្ស​ទៀត​ហើយ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖​ សាកសពបុរស​ម្នាក់​​មានអាយុជាង​​៣០​​ឆ្នាំ​ ត្រូវ​ប្រជាពលរដ្ឋ​​​ប្រទះ​ឃើញ​​​នៅ​​ក្នុង​គុ​ម្ពោ​ត​ព្រៃ ​ជិត​​​គល់​ស្ពាន​ទន្លៀ​ង​ទី​២ ​ដែលត្រូវ​សង្ស័យថា អាចជា​ករណី​ឃាតក.ម្ម​​វាយ​សម្លា.ប់ រួច​​យក​​មក​​ប្លុង​ចោល​ បង្កឱ្យ​​ភ្ញាក់ផ្អើល​ដល់​​ប្រជាពលរដ្ឋ​ និង​សមត្ថ​កិច្ច​ចោមរោម​​មើល​ ។

ខេត្តស្វាយរៀង ​៖​ សាកសពបុរស​ម្នាក់​​មានអាយុជាង​​៣០​​ឆ្នាំ​ ត្រូវ​ប្រជាពលរដ្ឋ​​​ប្រទះ​ឃើញ​​​នៅ​​ក្នុង​គុ​ម្ពោ​ត​ព្រៃ ​ជិត​​​គល់​ស្ពាន​ទន្លៀ​ង​ទី​២ ​ដែលត្រូវ​សង្ស័យថា អាចជា​ករណី​ឃាតកម្ម​​វាយ​សម្លាប់ រួច​​យក​​មក​​ប្លុង​ចោល​ បង្កឱ្យ​​ភ្ញាក់ផ្អើល​ដល់​​ប្រជាពលរដ្ឋ​ និង​សមត្ថ​កិច្ច​ចោមរោម​​មើល​ ។

ហេតុការណ៍​​ប្រទះឃើញ​​កើតឡើង​ កាលពី​វេលា​ម៉ោង​១២ និង៤០​នាទី​ថ្ងៃ​ទី​៩​ ​វិ​ច្ឆ​កា ​ជាប់​និង​គល់​ស្ពាន​ទន្លៀ​ង​ទី​២ ​តាម​បណ្តោយ​ផ្លូវជាតិ​១​ ​ក្នុងភូមិ​ទន្លៀ​ង ឃុំ​រ​មាំ​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

​ប្រភពឱ្យ​ដឹងថា ​ជន​រង​គ្រោះ​អាច​ស្លាប់​ បណ្តាល​មក​ពី​ត្រូវ​គេ​វ៉ៃ​ស្លាប់​នៅ​កន្លែង​ផ្សេង ​ហើយ​​យក​សព​មក​​ប្លុង​ចោល​នៅ​ទីតាំង​កើតហេតុ​ខាងលើ ​ពីព្រោះ​សព​មាន​ស្លាកស្នាម​ បែក​លើ​ច​ញ្ចើ​ម​ប្រហែល​១​សង់ទីម៉ែត្រ ​ប្រវែង​ប្រហែល​២​សង់ទីម៉ែត្រ​ និង​ដៃ​សង​ខាង​មាន​ស្លាកស្នាម​ជាំ​មេជើង​មាន​រលាត់​ដាច់​ស្នាម​ដូច​គេ​អូស ​និង​ស្នាម​ជា​ច្រើន​កន្លែង​ទៀត​ តែក៏មាន​អ្នកខ្លះ​សង្ស័យថា ​អាច​បណ្តាល​មក​ពីស្លាប់ដោយ​ជំងឺអ្វីមួយដែរ​ ។

រហូត​ដល់​ម៉ោង​៤ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​អត្តសញ្ញាណ​ ​​។ ​បើ​តាម​ក្រុម​គ្រួសារ​សព​បាន​ប្រាប់​​ថា​ ​ជន​រង​គ្រោះ​​ឈ្មោះមិន ពាន អាយុ៤១ឆ្នាំ មាន​ទីលំនៅ​ភូមិធ្មត់ ឃុំស្វាយ​ជ្រំ ​ខេត្តស្វាយ​រៀង​ ។ ​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា​​​​ជន​រង​គ្រោះ​ខាងលើ​ មាន​អាកា​រៈ​ចុកពោះ ​ហើយ​ក្រុម​គ្រួ​សារបាន​នាំ​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ​ហើយ​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា ​មាន​ជ​ង្ងឺ​ពោះវៀន​ដុះ​ខ្នែង​ ហើយ​ពុំ​ទាន់​ព្យាបាល​បាន​នោះ​ទេ ​ដោយ​​រង់ចាំ​២​ថ្ងៃ​ទៀត ទើប​វះកាត់​ពោះវៀន​ដុះ​ខ្នែង​បាន​។

លុះដល់​ថ្ងៃ​ទី​៨​ វិច្ឆិកា ​​ស្រាប់តែ​បាត់​ជន​រង​គ្រោះ​ ​ហើយជនរងគ្រោះក៏​មាន​ជំងឺ​ប្រកាច់ ​(​ជ​ង្ងឺ​ឆ្កួតជ្រូក​)​ និង​សរ​សៃ​ប្រសាទ ដែរ ​ត្រូវ​​បងប្អូន​ខំ​ដើរ​រក​ទាំង​យប់​ទាំង​ថ្ងៃ​ ប៉ុន្តែ​រក​មិនឃើញសោះ ​។ លុះដល់​ថ្ងៃ​ទី​៩ ​វិ​ច្ឆ​កា​​ ​សមត្ថកិច្ច​ទូរស័ព្ទ​ប្រាប់​ថា​ មាន​ប្រទះ​សាកសព​មួយ ក៏នាំគ្នា​មក​មើល ​ទើប​ដឹង​ថា ជា​ប្តីដែលបាត់ខ្លួន​នោះ ​។ ករណី​ជន​រង​គ្រោះ​ស្លាប់​ខាងលើ​នេះ​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ សង្ស័យ​ជា​ករណី​ឃា​ដ​កម្ម ក៏​ប៉ុន្តែ​ដោយ​ជន​រង​គ្រោះ​មានជំងឺ ត្រូវសមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ។