ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោ​ទឹកនោម ជែ​ន​គី ផលិតផល​ពី​ប្រទេស​ជប៉ុន ​! ដាក់​សម្ពោធ​ជា​ផ្លូវការ​ហើយ​ !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Oji បាន​បោះ​ជំហាន​ចូល​ក្នុង​ទីផ្សារ​ខោ​ទឹកនោម​សម្រាប់​ទារក​ក្នុង​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​ហើយ ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៃ​ផលិតផល​ថ្មី​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ InterContinental

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Oji បាន​បោះ​ជំហាន​ចូល​ក្នុង​ទីផ្សារ​ខោ​ទឹកនោម​សម្រាប់​ទារក​ក្នុង​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​ហើយ ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៃ​ផលិតផល​ថ្មី​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ InterContinental រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី 4 ខែវិច្ឆិកា ឆ្នាំ 2016 ។

ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ចូលរួម​ដោយ​ភ្ញៀវ​ក​ត្តិ​យស​ជា​ច្រើន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម និង​អាជីវកម្ម ព្រមទាំង​នាយក​ប្រតិបត្តិ និង​បុគ្គលិក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Oji Asia Household Product Sdn Bhd   រួម​ជាមួយ​និង​អ្នក​ចែកចាយ​ផ្តាច់មុខ​របស់ ជែ​ន​គី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​សហគ្រាស Goodhill (​កម្ពុជា​)​។

លោក ម៉ៃ​គល៍ ឈូ (Michael Chew) នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Oji Asia Household Product Sdn Bhd បាន​មាន​ប្រសាសន៍​ថា  «​យើង​មាន​មោទនភាព​ក្នុង​ការ​សម្ពោធ​ខោ​ទឹកនោម​ម៉ាក ជែ​ន​គី នេះ !  ខោក​ទឹកនោម​សម្រាប់​ទារក​នៅ​កម្ពុជា មួយ​នេះ គឺជា​ការ​ខំប្រឹង​ប្រែង​ដ៏​សំខាន់ ដើម្បី​ជំរុញ​ឲ្យ​យុទ្ធសាស្ត្រ «​ហួស​ពី​ដែន​កំណត់​» របស់​ក្រុមហ៊ុន Oji ដំណើរការ​កាន់តែ​ខ្លាំង ក៏​ដូច​ជា​ដើម្បី​ការ​គាំទ្រ​កំណើនសេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​របស់​យើង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​»​។

លោក ម៉ៃ​គល៍ ឈូ (Michael Che)) បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​កំណើន​ទារក​ប្រមាណ​ជា 400.000 នាក់​ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស កម្ពុជា ហើយ​យើង​មើលឃើញ​ពី​សក្តានុពល​យ៉ាង​ធំ​នៅ​ក្នុង​ទីផ្សារ​ខោក​ទឹកនោម​សម្រាប់​ទារក​។ កម្ពុជា​គឺ​ពិតជា​ទីផ្សា​ដ៏​សំខាន់​មួយ​ដើម្បី​ការ​រីក​លូតលាស់ និង​ពង្រឹង​អាជីវកម្ម​របស់​យើង​»​។
ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​នាំ​យក​មក​នូវ​ស្នាមញញឹម​ជូន​ដល់​ទាំង​អ្នក​ម្តាយ និង​ទារក​, ក្រុមហ៊ុន Oji Asia Household Product បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​កំណត់​ទៅ​តាម​តម្រូវការ​របស់​អតិថិជន ក៏​ដូច​ជា​ការ​រំពឹង​ទុក​របស់​អ្នក​ម្តាយ​គ្រប់​រូប​នៃ​ប្រភេទ​ខោ​ទឹកនោម​មួយ​ដ៏​ល្អ​នៅ​កម្ពុជា​។ ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា ខោ​ទឹកនោម​សម្រាប់​ទារក​ត្រូវ​តែ​ទន់ និង​ត្រូវ​ផ្តល់​ភាព​សុខ​ស្រួល និង​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ទៅ​ដល់​ទារក​ពេល​នៅ​លើ​ស្បែក​របស់​ពួក​គេ ហើយ​ត្រូវ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​ជក់ទឹក​បាន​ល្អ​។ បើ​យោង​ទៅ​តាម​លោកស្រី លឹ​ម ហួយ​យី​ន នាយក​ទីផ្សារ​ប្រចាំ​តំបន់​អាស៊ី​នៃ​ក្រុមហ៊ុន Oji Asia Household Product, Genki! បាន​មាន​ប្រសាសន៍​ថា «ខោ​ទឹកនោម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ការ​យល់​ដឹង​ដ៏​ទូលំទូលាយ​នៃ​ការ​បញ្ចូល​គ្នា​នៃ​ការ​ច្នៃប្រឌិត​ថ្មី «​ទន់ល្មើយ​ដូច​សំឡី​» «​សមត្ថភាព​ជក់ទឹក​បាន​ល្អ​» និង «សំបក​ខាងក្រៅ​ដែល​មាន​ខ្យល់​ដកដង្ហើម​ចេញចូល​» ដែល​ជា​លក្ខណៈ​ពិសេស​ក្នុង​ការ​ផ្តល់​នូវ  «​ខោ​ទឹកនោម​ដែល​មាន​ផាសុកភាព​ដល់​ល្អ​បំផុត​» សម្រាប់​ទារក​។ អ្នក​ម្តាយ​នឹង​រក​ឃើញ​យ៉ាង​ច្បាស់​ថា ខោ​ទឹកនោម ជែ​ន​គី គឺជា​ដំណោះស្រាយ​ដ៏​ល្អ   ផ្តល់​ភាព​ងាយស្រួល និង​សាក​សម​បំផុត​សម្រាប់​រាង​កាយ​ទារក​របស់​ពួក​គេ​។

ព្រឹត្តិការណ៍​នេះ​មាន​លក្ខណៈ​ពិសេស​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ដូច​ជា​ការ​កម្សាន្ត​ជាមួយ​ការ​សម្តែង​របស់​ក្រុម​រាំ OMG ព្រមទាំង​ការ​សម្តែង Fighting Gravity ដែល​ជា​ព្រឹត្តិការណ៍​សំខាន់​ក្នុង​ការ​បើក​សម្ពោធ​នេះ​។ ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ​ផង​ដែរ​ក៏​មានការ​ចាប់ឆ្នោត​ផ្សងសំណាង​ជាមួយនឹង​រង្វាន់​ជា​ច្រើន​សម្រាប់​ដៃគូរ​អាជីវកម្ម​ទាំងឡាយ​ដែល​បាន​ចូលរួម​។