ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ស្ទះ​សរសៃឈាម​លើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​កំពុង​គំរាមកំហែង​ប្រជាពលរដ្ឋ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ទឹកនោមផ្អែម​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ អ្នកជំងឺ​កើតរោគ​ជំងឺ​ទឹកនោមផ្អែម​នៅ​ទូ​ទាំង​ពិភពលោក និង​ពិសេស​នៅ​កម្ពុជា​កំពុង​គំរាមកំហែង​អាយុជីវិត ហើយ បើ​ពុំ​មាន​វិធានការ​ទប់ស្កាត់​ទេ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ទឹកនោមផ្អែម​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ អ្នកជំងឺ​កើតរោគ​ជំងឺ​ទឹកនោមផ្អែម​នៅ​ទូ​ទាំង​ពិភពលោក និង​ពិសេស​នៅ​កម្ពុជា​កំពុង​គំរាមកំហែង​អាយុជីវិត ហើយ បើ​ពុំ​មាន​វិធានការ​ទប់ស្កាត់​ទេ អ្នកជំងឺ​អាច​ប្រឈម​បាត់បង់​ជីវិត​បាន​ផង​។

លោក​វេជ្ជបណ្ឌិត ស៊ុម សេដ្ឋា គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ទឹកនោមផ្អែម នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​សណ្ឋាន​គារ​ភ្នំពេញ កាលពី​ថ្មី​ៗ​មកនេះ​ថា ជំងឺ​ទឹកនោមផ្អែម​អាច​ជា​កត្តា​ហានិភ័យ​ទៅ​តាម​អាយុ ប្រវត្តិ​គ្រួសារ​ជំងឺ​លើស​សម្ពាធ​ឈាម កត្តា​អាហារូបត្ថម្ភ ទម្លាប់​រស់នៅ និង​ការ​លើស​ទម្ងន់​។

លោក​បញ្ជាក់​ថា «​ជំងឺ​ទឹកនោមផ្អែម​អាច​គ្មាន​អាកា​រៈទាំង​ស្រុង ឬ​មាន​អាកា​រៈតិច​តួច ព្រោះ​កំរិត​គ្លុយកូស ឬ​ជាតិ​ស្ករ នៅ​ក្នុង​ឈាម​ខ្ពស់​ពេក ប៉ុន្តែ​ប្រសិនបើ​មិន​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​នេះ នឹង​អាចធ្ងន់ធ្ងរ​ឡើង ដូច​ជា​ជំងឺ​នោម​ច្រើន ការ​ស្រេច​ទឹកជា​ប្រចាំ ការ​នោម​ច្រើន​នៅ​ពេល​យប់ ការ​ឃ្លាន​អាហារ​ជាប្រចាំ ភាព​ល្វើយ​ជា​ប្រចាំ កំរិត​គ្លុយកូស​ខ្ពស់​នៅ​ក្នុង​ឈាម កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ទឹកនោម ការ​ធ្វើទុក្ខ​ការងាយ​ឆ្លង​ជំងឺ និង​ការ​ស្រក​ទម្ងន់​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​វេជ្ជបណ្ឌិត​បាន​ធ្វើការ​ណែនាំ​ផង​ថា មនុស្ស​ចាប់ពី​វ័យ​៥០​ឆ្នាំ​ឡើង​ទៅ គួរ​ទៅ​ធ្វើការ​ពិនិត្យ​សុខភាព​យ៉ាងតិច​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​តាមដាន​សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ក្រៅពី​នេះ​ទាំង​អ្នក​ដែល​គ្មាន​ជំងឺ និង​អ្នកមាន​ជំងឺ គប្បី​ការពារ និង​ថែរក្សា​សុខភាព​ឲ្យ​មាន​ស្ថេ​រ​ភាព​ពី​ជំងឺ​ទឹកនោមផ្អែម និង​សម្ពាធ​ឈាម ដោយ​មិនមែន​តាមតែ​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​តែ​ម្យ៉ាង​ទេ គឺ​ថែម​ទាំង​ត្រូវ​យកចិត្តទុកដាក់​លើ​សុខភាព​ដោយ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ កាត់​បន្ថយ​ការ​ជក់បារី កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង និង​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​។

ចំណែក​លោក​វេជ្ជបណ្ឌិត លី គាត ជំនាញ​ផ្នែក​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានឱ្យ​ដឹង​ដែរ​ថា ប្រជាជន​ជា​ទូទៅ​មិន​បាន​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់​ៗ​គ្នា​នោះ​ទេ ព្រោះ​ទិន្នន័យ​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​៤៥,៥​ភាគរយ មាន​តែ​២៨,៦​ភាគរយ ដែល​បាន​ធ្វើ​រោគវិនិច្ឆ័យ រីឯ​អ្នកជំងឺ​ទឹកនោមផ្អែម​សរុប​៥០,៣​ភាគរយ មាន​តែ​២៣,៩​ភាគរយ ដែល​បាន​ទៅ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទៀងទាត់​។

អ្នកស្រី ដាវ ធូ​ង៉ា (Ms. Dao Thu Nga) នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បាន​បញ្ជាក់​នៅ​ក្នុង​អង្គ​សិក្ខាសាលា​នេះ​ថា «​ក្រុមហ៊ុន​សាណូ​ហ្វី​ដែល​ជា​ក្រុមហ៊ុន​ឱសថ​ឈានមុខ​គេ​លើ​ពិភព​ដែល​តែងតែ​យល់ចិត្ត​ទុកដាក់​លើ​អ្នកជំងឺ​ជា​ចំបង​។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​សាណូ​ហ្វី​មាន​គំរោង​នឹង​បន្តសកម្មភាព​របស់​ខ្លួន​លើ​ការ​អប់រំ​ចំនេះ​ដឹង​​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​នឹង​សុខភាព ហើយ​ជំងឺ​ដែល​យើង​ផ្តោត​សំខាន់​នោះ គឺ​ជំងឺមិនឆ្លង នឹង​ជំងឺ​រុំ​ា​រៃ​ផង​ដែរ ជា​ហេតុផល​ដែល​នាំ​អោយ​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​នា​ថ្ងែ​នេះ​ឡើង ។

លោក​វេជ្ជបណ្ឌិត ទូច ឃុន ឯកទេស​ជំងឺ​ទឹកនោមផ្អែម នៅ​ម​ជ្ឃ​មណ្ឌល​ជំងឺ​ទឹកនោមផ្អែម កម្ពុជា​-​កូរ៉េ នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បាន​ពន្យល់​ថា ជំងឺ​ស្ទះ​សរសៃឈាម​លើ​អ្នកជំងឺ​ទឹកនោម​ផ្អែ ម​គឺជា​ការ​ត្បៀត​សរសៃឈាម​នៃ​អវៈយវៈ​ខាងលើ ជា​ពិសេស​ផ្នែក​.​ករប​ស់មនុស្ស និង​ផ្នែក​អវៈយវៈ​ខាងក្រោម ។

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកជំងឺ​ទឹកនោមផ្អែម​កើតឡើង​ច្រើន​បំផុត​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់ ចាប់ពី​អាយុ​៥៥​ឆ្នាំ​ឡើង​ទៅ ហើយ​ក៏​ជា​អ្នក​ដែល​ងាយ​រង​គ្រោះ និង​មាន​បញ្ហា​ស្ទះ​សរសៃឈាម​ច្រើន​ជាងគេ​ផង​ដែរ​។

បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ជា​រៀង​រាល់​១០​នាទី​មាន​មនុស្ស​ម្នាក់​នៅ​ទូ​ទាំង​ពិភពលោក​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​ទឹកនោមផ្អែម​នេះ​។ ចំណែកឯ​ការ​ស្ទង់​មតិ STEPS ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងសុខាភិបាល​នៅ​ឆ្នាំ​២០១០ ក៏​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា ការ​រាតត្បាត​នៃ​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​មាន​ប្រមាណ​២,៣​ភាគរយ​នៅ​តំបន់​ជនបទ និង​៥,៦​ភាគរយ​នៅ​ទីប្រជុំជន​។ ក្រុម​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​៦៥ និង​៦៩​ឆ្នាំ ជា​ក្រុម​មនុស្ស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដែល​មាន​អា​ត្រា​កើត​ជំងឺ​៦​ភាគរយ​។ ចំពោះ​តួលេខ​ទាំងនេះ កើនឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​៕