រាជធានីភ្នំពេញ ៖ លោកទន្តបណ្ឌិតផល វឌ្ឍនៈ ឯកទេសទន្តបណ្ឌិត(ពេទ្យធ្មេញ)នៅមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងថា ជំងឺមហារីកមាត់ធ្មេញ គឺជាដុំកោសិកាមហារីកដែលរីករាលដាលនៅក្នុងប្រអប់មាត់ ។ ដុំកោសិកាមហារីកនេះកើតចេញពីកោសិកានៅក្នុងប្រអប់មាត់ដោយផ្ទាល់ (Primary Lesion) ឬក៏ជាដុំកោសិកាមហារីកដែលកើតមានដោយសារការរីករាលដាលពីដុំកោសិកាមហារីកផ្សេង ទៀតក្នុងសារពាង្គកាយ (Metastasis from a distant site of origin) ។ ជំងឺមហារីកមាត់ធ្មេញមានច្រើនប្រភេទណាស់ដែលភាគច្រើនបំផុតប្រហែល៩០% ជាប្រភេទ Squamous Cell carcinomas ។ ភាគច្រើននៃជំងឺនេះមានទីតាំងស្ថិតនៅលើអណ្តាតតំបន់ស្ថិតក្រោមអណ្តាត តំបន់សាច់ថ្ពាល់ លើអញ្ចាញ លើក្រអូមមាត់ជាដើម ។
១-មូលហេតុ ៖ កោសិកាមហារីកកើតឡើងដោយសារបម្រែបម្រួលខុសប្រក្រតីនៃ DNA (Oncogenes are activated as a result of mutation of DNA) ។ -កត្តាប្រឈមសំខាន់ដែលធ្វើឲ្យងាយកើតជំងឺមហារីកមាត់ធ្មេញមានដូចជា ការជក់បារី ការពិសាស្រា ការប្រើប្រាស់ស្លាម្លូយូរឆ្នាំ ។ -កត្តារួមផ្សំផ្សេងទៀតដូចជា អនាម័យមាត់ធ្មេញមិនល្អ ការរំខាន ឬភាពគ្រើមនៃធ្មេញសិប្បនិមិ្មតដែលធ្វើឲ្យមុតជាដំបៅរ៉ាំរ៉ៃ អ្នកជំងឺខ្វះអាហារូបត្ថម្ភ ។ -កត្តាមេរោគ (Bacteria) ពពួកផ្សិត (Fungi) វីរុស (ឧទាហរណ៍ប្រភេទវីរុស HPV16)
ចែករំលែកព័តមាននេះ