ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា នី​តា បោះ​​សម្តី​ធ្ងន់​ៗ​មិន​សំចៃមាត់​ទៅ​កាន់​មនុស្ស​ម្នាក់ ក្រោយ​ជួប​រឿង​មួយ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង សូ​ដា នី​តា នៅ​តែ​បន្ត​ជះ​ពាក្យ​សម្តី​មិន​សំចៃមាត់​ទៅ​លើ​បុគ្គល​ម្នាក់ ពាក់ព័ន្ធ​ជម្លោះ​នៅ​ក្នុង​ការងារ​សិល្បៈ​ដែល​ល​នាង​ធ្លាប់​ប្រកាស​ជា​សាធា​រណៈ​ពី​ការ​ចាក​ចេញពី​ក្រុម​តន្ត្រី​មួយ​។ គេ​មិនដឹង​ទេ​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សូ​ដា នី​តា នៅ​តែ​បន្ត​ជះ​ពាក្យ​សម្តី​មិន​សំចៃមាត់​ទៅ​លើ​បុគ្គល​ម្នាក់ ពាក់ព័ន្ធ​ជម្លោះ​នៅ​ក្នុង​ការងារ​សិល្បៈ​ដែល​ល​នាង​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ពី​ការ​ចាក​ចេញពី​ក្រុម​តន្ត្រី​មួយ​។ គេ​មិនដឹង​ទេ​ថា ជម្លោះ​ក្នុង​សង្គម​សិល្បៈ​របស់​នាង​នៅ​បន្ត​វា​.​យ​ប្រហារ​បង្ក​ជា​សង្គ្រាមពាក្យសម្តី​ដាក់​គ្នា​យ៉ាងណា​នោះ​ឡើយ ប៉ុន្តែ សូ​ដា នី​តា បាន​ចាប់ផ្តើម​បោះពាក្យ​សម្តី​ធ្ងន់​ៗ​ជា​ថ្មី​ម្តងទៀត នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ថ្មី​ៗ​នេះ សូ​ដា នី​តា បាន​បង្ហោះ​សារ​ដោយ​ប្រើ​ពាក្យ​សម្តី​ធ្ងន់​ៗ​ថា «​ខ្ញុំ​ស្រលាញ់​សិល្បៈ មាន កំណើត​ក៏​ព្រោះ​សិល្បៈ តែបើ​កន្លែង​សិល្បៈ​អត់​កំណើត​ខ្លះ ស៊ូ​ជួយ​ចង់​ងា​.​ប់​ហើយ នៅ​តែ​មាន​ពាក្យ​រិៈ​គន់ (​ល្អ​មុខ​អាក្រក់​ក្រោយ )»​។ នាង​បញ្ជាក់​ថា «​សុំ​ទោស​… លុយ​សំខាន់ តែ​កិត្តិយស​ខ្ញុំ​សំខាន់​ជាង​… ធ្វើ​អោយ​ថ្លៃ​ដូច​តម្លៃ​កុំ​ថ្លៃ​តែ​មាត់ (​ផ្តាំ​) ! ហាម​លឺ​ទៀត ការ​ទ្រាំ​មាន​កំណត់​លោក​»​។

ជា​ការ​កត់សម្គាល់ ការ​បោះពាក្យ​សម្តី​ខាងលើ​របស់ សូ​ដា នី​តា នេះ មិន​បាន​សំដៅ​ទៅ​កាន់​អ្នក​ណា​ម្នាក់​ឡើយ ប៉ុន្តែ​កន្លង​មក គេ​ដឹង​ថា តារា​រូប​នេះ​ធ្លាប់​មានការ​ថ្នាំងថ្នាក់ និង​អន់ចិត្ត​ខ្លាំង​ជាមួយ​លោក យ៉ែ​ម សំ​អូន​។ ការ​ថ្នាំងថ្នាក់​នេះ រហូត​ធ្វើ​អោយ​តារា​ស្រី​រូប​នេះ បាន​ប្រកាស​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម ដោយ​សម្រេច​ដើរ​ចេញពី​ក្រុមការងារ​តន្ត្រី​របស់​លោក យ៉ែ​ម សំ​អូន ផង​ដែរ​។

សូ​ដា នី​តា ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា «​នាង​ខ្ញុំ​សូម​ប្រកាស​រាល់​ការងារ Dara Entertainment Samonn Yem គឺ​នាង​ខ្ញុំ​សូម​ប​ញ្ឃ​ប់​ទាំងអស់​»​។ នាង​បញ្ជាក់​ថា «​មនុស្ស​គ្រប់​គ្នា​តែងតែ​ចង់បាន​ល្អ កុំ​ចេះ​តែ​ថាអោយ​គេ​ខុស​១០០​ដង ដោយ​មិន​មាន​អ្នក​មិន​ហ៊ាន​តប តែ​ដល់​ពេល​គេ​ហ៊ាន​តប​តាំងពី​ក្តៅក្រហាយ ! កញ្ចក់​អាច​ឆ្លុះ​ខ្លួន មុខ​របស់​យើង ពេល​ដែល​យើង​ត្រូវការ តែ​ភ្នែក​មនុស្ស​គឺជា​កញ្ចក់​ជាប់​នឹង​សកម្មភាព​របស់​មនុស្ស​គ្រប់​គ្នា​! រៀន​មើល​គ​ល្អ​ខ្លះ​ផង​!»​។

យ៉ាងណា ការ​បោះពាក្យ​សម្តី​របស់ សូ​ដា នី​តា ខាងលើ សំដៅ​ទៅ​កាន់​លោក យ៉ែ​ម សំ​អូន ឬ​បុគ្គល​អ្នកសិល្បៈ​ណា​ម្នាក់​ផ្សេង ក្នុង​ពេល​ដែល​នាង​ក៏​មិន​បាន​បញ្ជាក់​អោយ​ចំ​ឈ្មោះ​ពី​អ្នក​ណា​ម្នាក់​ឡើយ​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក យ៉ែ​ម សំ​អូន នៅ​មិន​ទាន់​ឃើញ​មានការ​បង្ហោះ​សារ​ណាមួយ​ពាក់ព័ន្ធ​ទៅ​នឹង​សារ​ដែល សូ​ដា នី​តា បង្ហោះ​នា​ពេល​នេះ​ឡើយ ប៉ុន្តែ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បាន​បង្ហោះ​វី​ដេ​អូ​មួយ​ដោយ​ភ្ជាប់​ជាមួយនឹង​សារ​ខ្លី​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២២​ថា «​ដល់​ពេល​ហួសចិត្ត​ពេក​អត់ ដឹង​ត្រូវ​និយាយ​ពី​អី​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ