ផ្ទុះជំងឺអ៊ុតស្វាកាន់តែខ្លាំង រកឃើញការឆ្លងជាង ២០០ករណីទូទាំងពិភពលោក
អន្តរជាតិ ៖ ការឆ្លងជំងឺអ៊ុតស្វា (monkeypox) ទូទាំងពិភពលោកបានកើនឡើងដល់ ២១៩ករណី
អន្តរជាតិ ៖ ការឆ្លងជំងឺអ៊ុតស្វា (monkeypox) ទូទាំងពិភពលោកបានកើនឡើងដល់ ២១៩ករណី
អន្តរជាតិ ៖ ការឆ្លងជំងឺអ៊ុតស្វា (monkeypox) ទូទាំងពិភពលោកបានកើនឡើងដល់ ២១៩ករណីហើយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយដោយភ្នាក់ងារជំងឺរបស់សហភាពអ៊ឺរ៉ុបកាលពីថ្ងៃពុធម្សិលមិញនេះ។
មជ្ឈមណ្ឌលសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺរបស់អ៊ឺរ៉ុប (ECDC) បានចុះផ្សាយថា ប្រទេសជាច្រើន ជាពិសេសប្រទេសក្នុងតំបន់អ៊ឺរ៉ុបបានរកឃើញករណីឆ្លងជំងឺអ៊ុតស្វាយ៉ាងតិចមួយករណី។
ECDC បានបន្ថែមថា ករណីជំងឺអ៊ុតស្វាភាគច្រើនត្រូវបានរកឃើញនៅលើបុរសវ័យក្មេង ដែលប្រកាសខ្លួនឯងថាជាបុរសរួមភេ.ទដូចគ្នា។
ចក្រភពអង់គ្លេសដែលបានរកឃើញជំងឺនេះលើកដំបូងនៅដើមខែឧសភា រហូតមកដល់ពេលនេះមានអ្នកឆ្លងចំនួន ៧១នាក់ ខណៈដែលប្រទេសអេស្ប៉ាញមាន ៥១នាក់ និងព័រទុយហ្គាល់មាន ៣៧នាក់។
នៅក្រៅអ៊ឺរុបវិញ ប្រទេសកាណាដាមានករណីជំងឺអ៊ុតស្វាចំនួន ១៥ករណី ចំណែកអាមេរិករកឃើញ ៩ករណី។
សូមបញ្ជាក់ថា ជំងឺអ៊ុតស្វា (Monkeypox) ដែលភាគច្រើនកើតឡើងនៅតំបន់អាហ្វ្រិចកណ្តាល និងខាងលិចគឺជាមេរោគដ៏កម្រស្រដៀងទៅនឹងជំងឺអ៊ុតស្វាយដែរ ទោះបីវាមានលក្ខណៈស្រាលជាងក៏ដោយ។ វាត្រូវបានរកឃើញលើកដំបូងនៅក្នុងប្រទេសកុងហ្គោ នៅក្នុងឆ្នាំ ១៩៧០។
រោគសញ្ញានៃជំងឺប្រភេទនេះមានដូចជា គ្រុនក្តៅ ឈឺក្បាល កន្ទួលលើស្បែកចាប់ផ្តើមនៅលើផ្ទៃមុខ និងរីករាលដាលពេញខ្លួនទាំងអស់។ មនុស្សអាចឆ្លងជំងឺប្រភេទនេះតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកមានមេរោគនេះ៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ