ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​យួន​អត់​ប៉ា​ស្ព័​រ​២០​ក្បាល ​លួច​ឆ្លង​ដែន​ត្រូវ​បង្ក្រាប​នៅ​ក្រុង​ស្វាយ​រៀង

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​លួច​នាំ​ជ្រូក​យួន​ឆ្លង​ដែន ដោយ​ខុសច្បាប់​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង បម្រុង​ចូល​វ៉ៃ​ប៉ា​ស្ព័យ​ដឹក​ទៅ​រាជធានី​ភ្នំពេញ ត្រូវ​បង្ក្រាប ។…

ខេត្តស្វាយរៀង ៖ ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​លួច​នាំ​ជ្រូក​យួន​ឆ្លង​ដែន ដោយ​ខុសច្បាប់​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង បម្រុង​ចូល​វ៉ៃ​ប៉ា​ស្ព័យ​ដឹក​ទៅ​រាជធានី​ភ្នំពេញ ត្រូវ​បង្ក្រាប ។

ករណី​នេះ​បាន​កើតឡើង នៅ​វេ​ល​ម៉ោង​១០​និង​១០​នាទី​យប់ នា​ថ្ងៃ​ទី​២៥ ខែឧសភា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៤ ស្ថិត​ក្នុងភូមិ​តាណ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ឲ្យ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង ចុះ​ស្ទាក់​ចាប់​រថយន្ត​០១​គ្រឿង ម៉ាក Ssangyong istana ពណ៌​ទឹកប្រាក់ ជា​ប្រភេទ​រថយន្ត​ដឹក​ឣ្ន​ក​ដំណើរ​១៥​កៅ​ឣី ពាក់​ស្លាក​លេខ​ភ្នំពេញ​2N -5634 ដែល​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​២០​ក្បាល ដោយ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា តាម​ច្រករបៀង​នៃ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​ប្រាសាទ សង្កាត់​ប្រាសាទ ក្រុង​បា​វិត ខេត្តស្វាយរៀង បម្រុង​នឹង​យក​ទៅ​ចែកចាយ​នៅ​ក្រុង​ស្វាយ​រៀង ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​អ្វី​ទាំងអស់ ។

ប្រភព​បន្ត​ថា ក្រុមការងារ​បាន​ចុះ​ល្បាត​ក៏​ប្រទះ​ឃើញ​រថយន្ត​ដឹក​ជ្រូក​រស់​១​គ្រឿង មានការ​សង្ស័យ​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​ទើប​ឃាត់​នៅ​លើ​ផ្លូវជាតិ​លេខ​៣១៤ ភូមិ​តាណរ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ដើម្បី​សាកសួរ ក៏​ប៉ុន្តែ​ក្រុម​ឈ្មួញ និង​អ្នកបើកបរ​រថយន្ត​ល្មើស​បាន​នាំ​គ្នា​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​បន្សល់​ទុក​រថយន្ត និង​សត្វ​ជ្រូក​នៅ​លើ​រថយន្ត ។

ក្រុមការងារ​បាន​រាយការណ៍​ជូន​ឯកឧត្តម​ព្រះរាជ​អា​ជ្ញ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​សុំ​គោលការណ៍ ។ បន្ទាប់​មក​លោក​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំបូល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​នាំ​យក​បទល្មើស និង​វត្ថុ​តាង​ទាំងនោះ «​រថយន្ត និង​សត្វ​ជ្រូក​»​ទៅ​រក្សា​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

លោក​ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា​នេះ​ថា ម្ចាស់​ជ្រូក​បាន​រត់គេច​ខ្លួន​បាត់ ដូច្នេះ​មន្ត្រី​ជំនាញ​បាន​យក​សត្វ​ជ្រូក​រស់​២០​ក្បាល​ទៅ​រក្សា​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​សក័ស​ត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​បូម​ឈាម​យក​សំណាក​បញ្ជូន​ទៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ បើ​មាន​រោគ​សញ្ញា​មាន​ជម្ងឺ គឺ​យក​ទៅ​ដុត​កម្ទេច​ចោល ប្រសិនបើ​គ្មាន​ជម្ងឺ​ត្រូវ​ប្រកា​ស់រក​ម្ចាស់​ជ្រូក​មក​ទទួលខុសត្រូវ​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ រួច​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ក៏​ប៉ុន្តែ​បើ​គ្មាន​អ្នក​ចូល​មក​ដោះស្រាយ​នោះ​ទេ គឺ​មន្ទីរ​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា ដើម្បី​លក់​ឡាយឡុង​យក​ថវិកា​ចូល​រដ្ឋ ។

ទាក់ទិន​ករណី​នេះ​ដែរ មហាជន​ដែល​រស់នៅ​ជិត​ព្រំដែន ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​ប្រាសាទ សង្កាត់​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​បាន​ត្រូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ប្រចាំការ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​ប្រាសាទ លួច​បើក​ឲ្យ​ឈ្មួញ​០៣​ក្រុម នាំ​ជ្រូក​ពី​ប្រទេស​យួន​ឆ្លង​ដែន​ចូល​មក​តាម​ច្រករបៀង​ប្រាសាទ​នេះ រយៈពេល​កន្លះ​ខែ​មក​ហើយ គឺ​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​បី​ពេល​ស្មើ​បី​ជើង ។

ដោយ​ក្នុង​១​ថ្ងៃ​ចាប់ពី​២០០​ក្បាល​ទៅ​៥០០​ក្បាល យក​ទៅ​ចែកចាយ​តាម​ឡ​ដ៏​សត្ត​ឃា​ដ ក្នុង​ខេត្ត​ខ្លះ​សាង​រថយន្ត​ដឹក​ទៅ​រាជធានី​ភ្នំពេញ​។​ហើយ​ពេល​សត្វ​ជ្រូក​រស់​ទាំងនោះ​ឡើង​លើ​រថយន្ត​ធុន​ធំ​រួច គឺជា​របស់​ក្រុមហ៊ុន​មានច្បាប់​ដោយ​ប្រាប់​គេ​ថា ជ្រូក​ប្រមូល​ទិញ​ពី​អ្នកស្រុក​ចិញ្ចឹម​តាម​ផ្ទះ​ដោយ​បោក​គេ​ស្រស់​ៗ​តែ​ម្តង ។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ