ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២២ នេះ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២២ នេះ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​ហើយ បន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​(WEF) នៅ​ទីក្រុង​ដា​វ៉ូស (Davos) ប្រទេស​ស្វី​ស​រយៈពេល​៥​ថ្ងៃ ។

ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស គឺ​ទទួល​បាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដោយ​ក្នុង​នោះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​នៅ​ក្នុង​ពិធី​បិទ​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្រោម​ប្រធានបទ​«​ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន​» និង​ប្រធានបទ «​ការ​ស្តារ​សន្តិភាព និង​សណ្តាប់ធ្នាប់​ឡើង​វិញ​»​។

ក្រៅពី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ឥស្សរជន​នយោបាយ និង​ធុរជន​ពិភពលោក​ជា​ច្រើន​ទៀត​ផង​ដែរ ។

ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ស្វី​ស និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ជា​ច្រើន​នាក់​ផង​ដែរ ដែល​នេះ​បង្ហាញ​ពី​ទឹកចិត្ត​គោរព​ស្រឡាញ់​រាប់អាន​ចំពោះ​សម្ដេច​តេ​ជោ ចំពោះ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ