ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! តារា​សម្តែង​ជើង​ចាស់​លោក រិ​ទ្ធ សារី កំពុង​​ញាំញី​ដោយ​ជំងឺ ខណៈ​ខ្វះ​ថវិកា

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ជើង​ចាស់​តាំងពី​ទស​វត្ស​ន៍​ឆ្នាំ​៨០ និង​៩០ លោក រិ​ទ្ធ សារី កំពុង​តែ​ញាំញី​ដោយសារ​ជំងឺ និង​ភាព​ចាស់ជរា ខណៈ​ពេល​លោក​ក៏​កំពុង​ជួបនឹង​បញ្ហា​ជីវភាព​ខ្វះខាត​សម្រាប់​ចំណាយ​​លើ​ការ​ព្យាបាល​ផង​ដែរ​។ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​តាំងពី​ទស​វត្ស​ន៍​ឆ្នាំ​៨០ និង​៩០ លោក រិ​ទ្ធ សារី កំពុង​តែ​ញាំញី​ដោយសារ​ជំងឺ និង​ភាព​ចាស់ជរា ខណៈ​ពេល​លោក​ក៏​កំពុង​ជួបនឹង​បញ្ហា​ជីវភាព​ខ្វះខាត​សម្រាប់​ចំណាយ​​លើ​ការ​ព្យាបាល​ផង​ដែរ​។ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ អតីត​តារា​សម្តែង លោក ស៊ុ​ក សុភា ក៏​បាន​ចេញ​មុខ​ប្រកាស​ស្វែងរក​ថវិកា​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ឧបត្ថម្ភ​ទៅ​ដល់​តារា​ជើង​ចាស់​លោក រិ​ទ្ធ សារី​។

លោក ស៊ុ​ក សុភា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​អម​ភ្ជាប់​ជាមួយនឹង​រូបភាព​លោក រិ​ទ្ធ សារី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថា តារាភាពយន្ដ​ជើង​ចាស់​ដ៏​ល្បី លោក​ពុក រិ​ទ្ធ សារី សព្វថ្ងៃ​មាន​អាយុ​៨០​ជាង​ឆ្នាំ ហើយ​លោក​ពុក​កំពុង​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្តបាត់ដំបង ។ ហើយ​នៅ​ពេល​នេះ លោក​ពុក​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ ហើយ​លោក​ពុក​សុំ​មក​សម្រាក​នៅផ្ទះ​វិញ អាណិត​លោក​ពុក​ណាស់​លោក​អើយ​។

លោក ស៊ុ​ក សុភា បង្ហោះ​ទៀត​ថា ខ្ញុំបាទ​នឹង​ភរិយា​ព្រមទាំង​កូន​ៗ បាន​ជូន​ថវិកា​លោក​ពុក​ខ្លះ​ដែរ ហើយ​ប្រសិនបើ​បងប្អូន​ចង់​ចូលរួម​ជា​ថវិកា​ជូន​គាត់ អាច​ទាក់ទង​មក​ខ្ញុំបាទ​បាន ។

គួរ​បញ្ជាក់​ថា ដោយសារ​ឃើញ​ភាព​លំបាក​តារា​សម្តែង​ជើង​ចាស់​លោក រិ​ទ្ធ សារី សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ផ្តល់​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​ដល់​លោក រិ​ទ្ធ សារី ផង​ដែរ​។

ជា​ការ​កត់សម្គាល់​នេះ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក រិ​ទ្ធ សារី បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ពោល​គឺ​កន្លង​មក លោក​ក៏​ធ្លាប់​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បាត់ដំបង​ផង​ដែរ​។ ក្នុង​ភាព​ចាស់ជរា លោក រិ​ទ្ធ សារី បាន​ពើ​ប្រទះ​នូវ​ជំងឺ​ត្បៀត​សរសៃ​ឈា​.​ម​ខួរក្បាល ជំងឺ​រលា​ល​ក្រពះ និង​ជំងឺ​មួយ​ចំនួន​ទៀត ខណៈ​ពេល​ជំងឺ​ទាំង​អស់នេះ​បាន​ញាំញី​រូប​លោក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ បន្ទាប់​ពី​ក៏​សម្រេចចិត្ត​ចាក​ចេញពី​អាជីព​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ​២០១២​មក លោក រិ​ទ្ធ សារី ក៏​បាន​ធ្វើ​ដំណើរ​មក​រស់នៅ​ក្នុង​ខេត្តបាត់ដំបង​ជាមួយ​ភរិយា​ទី​២ របស់​លោក​នៅ​ទី​នេះ​។

ជីវភាព​នៅ​ក្នុង​ខេត្តបាត់ដំបង​នេះ លោក​ត្រូវ​រស់​ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​កូន​ៗ​ក្រោយ​របស់​លោក​ដែល​ភាគច្រើន​ជា​អ្នកធ្វើការ​ជា​ជាងសំណង់​។ កាល​លោក​នៅ​មាន​កម្លាំង​នោះ​លោក​ក៏​ធ្លាប់​ត្រូវ​បាន​ផលិតករ​មួយ​ចំនួន​ហៅ​ថត​ម្តងម្កាល​ដែរ ប៉ុន្តែ​ការ​ថត​នោះ​មិនសូវ​ជា​ទទួល​បាន​កម្រៃ​ច្រើន​ឡើយ​។ យ៉ាងណា​កន្លង​មក លុយ​ដែល​បាន​ពី​ការ​ថត និង​ការ​ជួយ​ពី​សប្បុរសជន​នានា​នោះ លោក​តែងតែ​ផ្សែផ្សំ​ទុកដាក់​សម្រាប់​ថ្លៃ​ព្យាបាល​ជំងឺ​របស់​លោក ដែល​រហូត​មក​ទល់​ពេល​នេះ ថវិកា​ទាំង​អស់នោះ​បាន​ចំណាយ​គ្មាន​សល់​អ្វី​ឡើយ​។

បញ្ហា​ខាងលើ​នេះ បាន​ធ្វើ​អោយ​លោក​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ស្ថានភាព​ជំងឺ​លោក​ត្រូវ​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ព្យាបាល ខណៈ​ពេល​លោក​កំពុង​តែ​ខ្វះខាត​។ ទោះជា​យ៉ាងណា គេ​រំពឹង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ទទួល​បាន​ដំណឹង​ខាងលើ​នេះ អាច​នឹង​ចេញ​ជួយ​លោក រិ​ទ្ធ សារី ជា​បន្តបន្ទាប់ ដើម្បី​អោយ​លោក​បាន​បន្ត​រស់​ក្នុង​ជីវិត​ដែល​នៅ​សេសសល់​ចុង​ក្រោយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ