ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ម្នាក់​ទៀត​ហើយ ឈ្នះ​មកុដ Miss Supranational Thailand 2022

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​ថៃ បាន​បើក​កកាយ​ស្វែងរក​នារី​ដ៏​ស្រស់​ស្អាត​តាម​កម្មវិធី​ប្រកួត​សម្រស់​ជា​បន្តបន្ទាប់​។ ហើយ​ថ្មី​ៗ​នេះ ក៏​បាន​រក​ឃើញ​ម្ចាស់​មកុដ​ថ្មី​មួយទៀត ប្រចាំឆ្នាំ​

ប្រទេស​ថៃ បាន​បើក​កកាយ​ស្វែងរក​នារី​ដ៏​ស្រស់​ស្អាត​តាម​កម្មវិធី​ប្រកួត​សម្រស់​ជា​បន្តបន្ទាប់​។ ហើយ​ថ្មី​ៗ​នេះ ក៏​បាន​រក​ឃើញ​ម្ចាស់​មកុដ​ថ្មី​មួយទៀត ប្រចាំឆ្នាំ​២០២២ ដោយ​នាង​តស៊ូ​មក​ប្រកួត​កម្មវិធី​មុន​ៗ មិន​ដែល​ជាប់​។ ឥឡូវនេះ បាន​សម្រេច​បំណង​គួរ​ជាទី​មោ​ទ​នៈ ដែល​មិន​បោះបង់​ការ​ប៉ងប្រាថ្នា​។

នារី​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ដួង បាន​មក​ជុំ​គ្នា​ដាក់​ពាក្យ​ប្រឡង ហើយ​បាន​ឆ្លងកាត់​វគ្គ​សំខាន់​ៗ​ជា​ច្រើន មុន​និង​រក​ឃើញ​អ្នកមាន​សមត្ថ​ភាពល្អ​ជាងគេ​។ នានា​ទី​ចុង​ក្រោយ នារី​ដ៏​ស្រស់​ស្អាត​ជាងគេ ត្រូវ​បាន​រក​ឃើញ​ថា សាក​សម ហើយ​កំណត់​អោយ​ក្លាយជា​ម្ចាស់​មកុដ​ថ្មី​ក្នុង​ប្រទេស​ថៃ សម្រាប់​ឆ្នាំ​២០២២​នេះ​។

នាង​បាន​ឆក់​យកចិត្ត​មហាជន និង​គណៈ​ក​ម្មា​ការ​ជា​ច្រើន​រូប​ទៀត ក្រោយ​ពេល​មើលឃើញ​ថា នាង​យល់​សាច់​ការ និង​មាន​ចំណុច​ពិសេស​ច្រើន​ជាងគេ ហើយ​ដាក់​វិញ្ញាសា បែប​ណា​ឃើញ​ថា រហ័សរហួន​។ ក្រោយ​ពេល​ឆ្លើយ​សំណួរ​ចាក់​ចំ​បេះដូង ក៏​ប្រកាស​អោយ​ក្លាយជា​រាជ​នី​មកុដ រដូវ​កាល​ថ្មី ក្រោម​ការ​ចូលរួម​បំពាក់​ដោយ​បវរកញ្ញា​ថ្នាក់​ពិភពលោក​មក​ពី​ប្រទេស ណៃ​ធើ​រៀរ​។ ស្រី​ស្អាត​រូប​នេះ នៅ​មាន​បេស​កម​ក្ម​បន្ត​ទៀត ដើម្បី​ចេញ​ទៅ​ប្រកួតប្រជែង​បន្ថែម​នា​ឆាក​ពិភពលោក នា​ពេល​ខាង​មុខ​។

រីឯ​កម្ពុជា​យើង​វិញ ក៏​មាន​បេក្ខភាព​រួចរាល់​ហើយ​ដែរ គឺ​កញ្ញា ស្រអែម​ខ្មៅស្រស់ អ៊ិ​ន ល​ក្ខិ​ណា តំណាង​កម្ពុជា ត្រៀមខ្លួន​រួចរាល់ ដើម្បី​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ ដូចនេះ សូម​ហ្វេ​ន​ៗ ទាំងអស់​ជួយ​បន្ត​ការ​លើកទឹកចិត្ត​ដល់​បេក្ខភាព​ខាង​កម្ពុជា​យើង អោយ​បាន​ច្រើន ដើម្បី​ខំ​បំពេញការងារ​ដ៏​សំខាន់​មួយ​នេះ ឆ្ពោះ​លើកមុខ​មាត់​ជាតិ​យើង​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ