ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ក្លាយ​ជា​ប្រទេស​ទី​១២ ដែល​បើក​ហាង GYU-KAKU JAPANESE BBQ RESTAURANT

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ «ស្នែងគោ» ឬ​និយាយបានថា Gyu-Kaku នៅ​ក្នុង​ភាសា​ជប៉ុន គឺជា​ឈ្មោះ​ដែល​សាក​សម​បំផុត​សម្រាប់​ហាង​ដែល​ផ្តោត​សំខាន់​ទៅលើ​សាច់​គោ ក៏​ដូច​ជា​ផលិត​ផល​ និង​សាច់​ផ្សេងៗ​ដែល​មាន​គុណ​ភាព

រាជធានីភ្នំពេញ ៖ «ស្នែងគោ» ឬ​និយាយបានថា Gyu-Kaku នៅ​ក្នុង​ភាសា​ជប៉ុន គឺជា​ឈ្មោះ​ដែល​សាក​សម​បំផុត​សម្រាប់​ហាង​ដែល​ផ្តោត​សំខាន់​ទៅលើ​សាច់​គោ ក៏​ដូច​ជា​ផលិត​ផល​ និង​សាច់​ផ្សេងៗ​ដែល​មាន​គុណ​ភាពខ្ពស់ ។

ខណៈ​ពេល​ដែល​ទី​ក្រុង​ភ្នំពេញ កំពុង​តែ​រៀបចំ​ត្រៀម​ខ្លួន​ទទួល​យក​វត្ត​មាន​របស់​ហាង​បាប៊ីឃ្យូ​ជប៉ុន​មួយ​ទៀត ហាង Gyu-Kaku គឺ​មិន​ត្រឹម​តែ​ជា​ហាង​មួយ​មិន​ធម្មតា​នោះ​ទេ ។ ហាង Gyu-Kaku បាន​បើក​ចំនួន​៦០០​សាខា​នៅ​ប្រទេស​ជប៉ុន និង​ចំនួន​សាខា​នៅ​ជុំ​វិញ​ពិភព​ប្រហែល​ចំនួន​១១២ដែល​ស្មើ​នឹង​ចំនួន​ហាង​សរុប​៨០០​ ដែល​ក្នុង​នោះ​មាន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក សិង្ហបុរី កាណាដា តៃវ៉ាន់ ហុងកុង និង​ប្រទេសថៃ ។

ហាង Gyu-Kaku ត្រូវបាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩៦ ដោយ​ក្រុម​ហ៊ុន REINS INTERNATIONAL INC ។

ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ទី​១២​ហើយ ដែល​នឹង​បាន​ទទួល​យក​បទ​ពិសោធន៍​អាហារ​បាប៊ីឃ្យូ​តាម​បែប​ជប៉ុន​ពិតៗ​នេះ ។

ការ​ពិសា​អាហារ​បែប​នេះ គឺ​មាន​ឈ្មោះ​ថា Yakiniku ក្នុង​ភាសា​ជប៉ុន ដោយ​អតិថិ​ជន គឺជា​ចុង​ភៅ និង​ចម្អិន​សាច់​ដែល​មាន​គុណ​ភាពខ្ពស់​នៅ​លើ​ចង្រ្កាន​ធ្យូង​ក្តៅ ។

លោក ណម ហាវ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន TH F&B និង United Auto Trading ដែល​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ហីហោ Gyu-Kaku Japanese BBQ Restaurant នៅ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា «អ្វីដែល​ពិសេស និង​ប្លែក​នៅ​ក្នុង​ហាង Gyu-Kaku គឺ​យើង​ធានាថា នឹង​ផ្តល់​សាច់​ និងផលិត​ផល​ផ្សេងៗ​ដែល​ស្រស់ជាង​គេ​ ដែល​មាន​ដូច​ជា​ សាច់​ជ្រូក សាច់គោ បង្គា និងបន្លែ ។ ម្ហូប​ដែល​ស្រស់ៗ គឺ​ជា​ចំណុច​មួយ​ដែល​ហាង Gyu-Kaku សន្យាថា នឹងផ្តល់​ទៅ​ឱ្យ​អតិថិជន» ។

ឧទាហរណ៍​មួយដែល​បង្ហាញថា Gyu-Kaku ពិសេស​ជាង​ហាង​បាប៊ីឃ្យូ​ជប៉ុន​ផ្សេង​ទៀត គឺសាច់​គោ Wagyu គឺជា​សាច់​គោ​ដែល​មាន​គុណ​ភាពខ្ពស់ ដែល​ទន់ ផុយ និង​មាន​រសជាតិ​ឆ្ងាញ់​ និង​ស្ថិត​ក្នុង​ចំណោម​សាច់​ដែល​លក់​ដាច់​ជាង​គេ ។ ហាង​នេះ​ត្រូវ​បាន​តុបតែង​តាម​របៀប​ជប៉ុន​ពិតៗ ដែល​មាន​មម្រើ​ភេសជ្ជៈ​ដូចជា Japanese Sake, Shochu និងស្រា​បៀ​ត្រជាក់​ជាប់​ចិត្ត ។ នៅ​ចំ​កណ្តាល​តុ​នីមួយៗ​នៅ​ហាង Gyu-Kaku គឺមាន​ចង្ក្រាន​បាប៊ីឃ្យូ​មូល​មួយ​ដែល​ប្រើ​ឃ្យូង​ដែល​មិន​ធ្វើ​ឱ្យ​ហ៊ុយ​ផ្សែង ហើយ​ថែម​ទាំង​ជះ​ពន្លឺ​ស្រទន់​នៅ​តុ និង​ធ្វើ​ឱ្យ​អតិថិ​ជន​មាន​អារម្មណ៍ថា ជា​មេ​ចុងភៅ​ជំនាញ​នោះ​ដែរ ។ នេះគឺជា​ចំណុច​អស្ចារ្យ​របស់​គំនិត​បរិភោគ​អាហារ​ជា​ក្រុម​របស់​ប្រទេស​ជប៉ុន ដែល​មិត្ត​ភក្តិ​ និងគ្រួសារ​អាច​រីករាយ​នឹង​ចម្អិន​ម្ហូប​ដែល​ពួកគេ​ចង់​បរិភោគ​តាមចំណង់​ចំណូល​ចិត្ត​របស់​គេ ។

នៅ​ក្នុង​បរិយា​កាស​បែប​នេះ ពួកគេ​ច្បាស់​ជា​នឹងចែក​រំលែក​ភាពសប្បាយ​រីករាយ កម្សាន្ត​ និងពិសា​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​មួយ​គ្នា​នោះ​ហើយ ។

បុគ្គលិក​របស់​យើង​​នៅ​ហាង Gyu-Kaku Japanese BBQ Restaurant ត្រូវ​បាន​បង្វឹក​ហាត់​យ៉ាង​ដិត​ដល់​ ដើម្បី​បម្រើ​លោក​អ្នក​គួរជា​ទីពេញ​ចិត្ត និង​ខិតខំ​ធ្វើ​ឱ្យ​លោក​អ្នក​ទទួល​បាន​បទពិសោធន៍​បរិភោគ​អាហារ​ជប៉ុន​ល្អជាង​គេ ដែល​ធ្វើ​ឱ្យ​អតិថិ​ជន​មិន​នឹក​ឃើញ​ដល់​ហាង​ជប៉ុន​ផ្សេង​ទៀត​នោះ​ទេ ។

ឃ្លា​មួយ​របស់ Gyu-Kaku គឺ «Kando Sozo !» ដែលមានន័យថា «អ្វីៗ​ដើម្បី​ឱ្យ​អតិថិជន​ញញឹម !»

ហាង Gyu-Kaku មាន​ទីតាំង​នៅ​ផ្ទះ​លេខ១ ផ្លូវ​៣៧០ ១០០​ម៉ែត្រ​ពី​ខាង​លិច​នៃ​ផ្លូវ​នរោត្តម ។
ហាង​បើក​ប្រចាំ​ថ្ងៃពី​ម៉ោង១១ព្រឹក-ម៉ោង១១យប់
ដើម្បី​កក់​ សូមទូរស័ព្ទ​មក​កាន់​លេខ 023 2222 89