ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទាវ​ឧកញ៉ា​មួយ​រូប ចេញ​មុខ​លើ​ការ​ចំណាយ​បុណ្យ​​ស​.​ព​ឪពុក​ម្តាយ សុវត្ថិ​ឌី ធា​រិ​កា ទាំងស្រុង

1 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​ប្រកាស​យក សុវត្ថិ​ឌី ធា​រិ​កា ធ្វើ​ជា​កូនធម៌​ហើយ​នោះ លោក​ជំទាវ​ឧកញ៉ា ម៉ែ​ន ចិន្តា បាន​ចេញ​មុខ​ចំណាយ​ថវិកា​ទាំងស្រុង​នៅ​ក្នុង​ការ​រៀបចំ​ពិធីបុណ្យ​ស​.​ព​​ឪពុក​ម្តាយ​របស់​តារាចម្រៀង​រូប​នេះ ដែល​បាន​ទទួលមរណភាព​ដោយសារ​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​យក សុវត្ថិ​ឌី ធា​រិ​កា ធ្វើ​ជា​កូនធម៌​ហើយ​នោះ លោក​ជំទាវ​ឧកញ៉ា ម៉ែ​ន ចិន្តា បាន​ចេញ​មុខ​ចំណាយ​ថវិកា​ទាំងស្រុង​នៅ​ក្នុង​ការ​រៀបចំ​ពិធីបុណ្យ​ស​.​ព​ឪពុក​ម្តាយ​របស់​តារាចម្រៀង​រូប​នេះ ដែល​បាន​ទទួលមរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

បើ​តាម​ការ​អោយ​ដឹង​ពី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​បាន​បង្ហោះ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក បាន​លើក​ឡើង​ថា «​ពិធីបុណ្យ​ស​.​ព​ប៉ា​ម៉ាក់​របស់​ប្អូនស្រី សុវត្ថិ​ឌី ធា​រិ​កា បាន​ចប់​កាលពី​ម្សិលមិញ​រួចរាល់​ហើយ ហើយ​នៅ​ក្នុង​ពិធីបុណ្យ​ទាំងមូល គឺ​រាល់​ការ​ចំណាយ​ទាំងអស់ គឺ​លោក​ជំទាវ​ឧកញ៉ា ម៉ែ​ន ចិន្តា & ស្វាមី Chhit Chaiya ជា​អ្នករ៉ាប់រង​ការ​ចំណាយ​ទាំងអស់​នៅ​ក្នុង​ពិធីបុណ្យ​ទាំងមូល​»​។

អ្នក​នាង​បញ្ជាក់​ថា «​ការ​ចំណាយ​អស់​ចំនួន (15328$) នាង​ខ្ញុំ​សូម​អរគុណ​ទឹកចិត្ត​ដ៏​ថ្លាថ្លៃ​ប្រកបដោយ​សប្បុរសធម៌​របស់​លោក​ជំទាវ និង ស្វាមី​» ។

ជា​ការ​កត់សម្គាល់ ក្រៅពី​មានការ​ចេញ​មុខ​ចំណាយ​លើ​ពិធីបុណ្យ​ស​.​ព​ខាងលើ​នេះ គេ​សង្កេត​ឃើញ​មាន​សប្បុរសជន ជា​ពិសេស​អ្នកសិល្បៈ​ដូច​គ្នា​ជា​ច្រើន ក៏​បាន​រួម​គ្នា​ចូលរួម​ជា​បច្ច័យ​នៅ​ក្នុង​ការ​ជួយ​ដល់ សុវត្ថិ​ឌី ធា​រិ​កា ដែល​មាន​ចំនួន​រាប់​ពាន់​ដុល្លារ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់​ទៀត​ថា ស​.​ព​ឪពុក​ម្តាយ​របស់ សុវត្ថិ​ឌី ធា​រិ​កា ត្រូវ​បាន​បូជា​រួចរាល់​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២ នៅ​វត្ត​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​។ ពិធី​បូជា បាន​ធ្វើ​ឡើង​យ៉ាង​សោក​ស​ង្រែ​ង​ក្រោម​សម្លេង​ស្រែក​ទ្រហោយំ និង​ភាព​ក្តុកក្តួល​ជាទី​បំផុត​ពី សុវត្ថិ​ឌី ធា​រិ​កា សាច់ញាតិ និង​មិត្ត​សិល្បៈ​ជា​ច្រើន ដែល​បាន​ចូលរួម​ក្នុង​ពិធី​។

សុវត្ថិ​ឌី ធា​រិ​កា បាន​សន្លប់​ជា​ច្រើន​ដង ក្នុង​ពេល​ដែល​ព្រះ​អគ្គី​បាន​ចាប់ផ្តើម​ឆាបឆេះ​រំលាយ​សាកស​.​ព​ឪពុក​ម្តាយ​របស់​នាង ដែល​ជា​ការ​លាគ្នា​ចុង​ក្រោយ គ្មាន​ថ្ងៃ​ត្រឡប់​។ អ្វី​ដែល​រឹតតែ​ធ្វើ​អោយ​តារាចម្រៀង​រូប​នេះ កាន់តែ​ក្តុកក្តួល​ស្រែកយំ​កាន់តែ​ខ្លាំង​នោះ ក្នុង​ពេល​ដែល​នាង​បានឃើញ​ស​.​ព​ម្តាយ​របស់​នាង​ហូរ​ទឹកភ្នែក​នៅ​មុន​ពេល​ពិធី​បូជា​បាន​ចាប់ផ្តើម​។ សិវ​ត្ថិ​ឌី ធា​រិ​កា បាន​ស្រែង​ខ្លាំង​ថា «​ម៉ាក់​យំ​ៗ» ដែល​ធ្វើ​អោយ​អ្នកចូលរួម​ក្នុង​ពិធី​កាន់តែ​ខ្លោចចិត្ត ទប់ទឹក​ភ្នែក​មិន​បាន នៅ​ក្នុង​ការ​អាណិតអាសូរ​ដល់​តារាចម្រៀង​រូប​នេះ ដែល​ត្រូវ​បាត់បង់​ឪពុក​ម្តាយ​ជាទី​ស្រឡាញ់​ត្រឹម​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ