ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន​បុរស​អង់គ្លេស​ម្នាក់ ករណី​យក​ញញួរ​វា​.​យ​ស្ត្រី​ម្នាក់​រង​របួស

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​វេលា​ម៉ោង​១៧ និង​២០​នាទី ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់…

ខេត្តសៀមរាប ៖ កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​វេលា​ម៉ោង​១៧ និង​២០​នាទី ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់ នៅ​ចំណុច​មុខ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប ករណី​បង្ក​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​យក​ញញួរ​វា​.​យ​ស្ត្រី​រង​គ្រោះ​ម្នាក់​) ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ដឹកនាំ​ផែន​ព្រហ្មទណ្ឌ បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ JON LEON LOV ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន គ្មាន​មុខរបរ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​យក​ញញួរ ក្បាល​ដែក ដង​ជ័រ វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ អ៊ុយ សូ​រិ​យា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល​ទីតាំង​កើតហេតុ​ខាងលើ ចំនួន​០៣ ញញួរ (០១​ញញួរ ត្រូវ​ចំ​បបូរមាត់​លើ​ខាងស្តាំ បណ្តាល​ឲ្យ​បែក​បបូរមាត់​ហូរ​ឈាម និង​បាក់ឆ្អឹង​ថ្គាម​ខាងស្តាំ​-០២​ញញួរ​ទៀត ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ បណ្តាល​អោយ​ហើម​ប៉ោង ត្រូវ​បាន​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​តា​ព្រហ្ម​(​ម្តុំ​ផ្សា​រលើ​) ។ ចំណែក​ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ ហើយ​បញ្ជូន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។

បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន កញ្ញា វ៉ា សក្ក​ដា ព្រះរាជអាជ្ញា​(​ស្តីទី​) នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឲ្យ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ