ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ពេទ្យម្នាក់​​បើកឡាន​ទៅ​យាម​ជួបគ្រោះជិតស្ពាន​អាកាសស្ទឹងមានជ័យ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ លោកគ្រូ​ពេទ្យ​​​ម្នាក់​បើករថយន្ត​ទៅ​យាម​ប្រចាំការ​ ក៏​បាន​​ងោក​មួយភាំង​ជ្រុល​ទៅ​

​រាជធានីភ្នំពេញ ៖ លោកគ្រូ​ពេទ្យ​​​ម្នាក់​បើករថយន្ត​ទៅ​យាម​ប្រចាំការ​ ក៏​បាន​​ងោក​មួយភាំង​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​រង​ការ​ខូចខាត​យ៉ាងដំណំ តែមិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។​

ហេតុការណ៍​​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កាលពី​​វេលា​ម៉ោង​២​ឈាន​ចូលព្រឹក​​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ នៅ​​ចំណុច​ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ​តាម​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

តាម​​ប្រភពពី​បុរស​ជា​អ្នកបើកបរ​រថយន្ត​មួយគ្រឿង​ខាងលើ​បានឱ្យ​​ដឹង​ថា គាត់​គឺ​ជា​គ្រូពេទ្យ​ មុន​ពេល​កើតហេតុ​ គាត់​​បាន​បើករថយន្ត​មួយគ្រឿង​​ម៉ាក​ព្រុស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BL 9156 ចេញពីផ្ទះ​ ក្នុង​គោលបំណង​ទៅ​យាម​ប្រចាំការ​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំនុច​កើតហេតុ ​ស្រាប់តែ​គាត់​ងងុយដេក​ងោក​មួយភាំង ​បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​​ក្បាល​នាគ​ពុះ​ចែកផ្លូវ យ៉ាង​ពេញទំហឹង ធ្វើ​អោយ​រថយន្ត​ស្រុញ​ផ្នែក​ខាង​មុខ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិនបណ្តាល​ឱ្យ​​គ្រោះថ្នាក់​ដល់​រូប​គាត់​ជា​អ្នកបើកបរឡើយ​ ព្រោះ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ទាញ​គាត់​យក​ចេញពី​ក្នុង​រថយន្ត​ទាន់​ពេលវេលា ។ ដោយឡែក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​វិញ រង​ការ​ខូចខាត តិចតួច​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​អោយ​ចុះ​ទៅ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដំណោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ