ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​នារី នៅ​អនុ​វិទ្យាល័យ បាក់​ចិញ្ចៀន ៣​នាក់ លង់ទឹក

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ សិស្សនារីអនុវិទ្យាល័យ បាក់ចិញ្ចៀន ៣នាក់ បានលង់ទឹកស្ទឹង ស្លា.ប់ កាលពី​រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ រហូតដល់ព្រឹកថ្ងៃទី១៩…

ខេត្តពោធិ៍សាត់​៖ សិស្សនារីអនុវិទ្យាល័យ បាក់ចិញ្ចៀន ៣នាក់ បានលង់ទឹកស្ទឹង ស្លា.ប់ កាលពី​រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា អ្នកស្រុក​អ្នកភូមិ បានរកឃើញស.ពម្នាក់ហើយ។

កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅស្ទឹងពោធិ៍សាត់ ត្រង់ចំណុចស្ពានក្របៅជ្រុំ ស្ថិតនៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានហេតុការណ៍​សិស្សអនុវិទ្យាល័យបាក់ចិញ្ចៀន ចំនួន ​៣នាក់ ក្នុងចំណោម ៦នាក់ បានលង់ទឹកស្លា.ប់ ខណៈនាំគ្នាទៅងូតទឹកលេង ក្នុងស្ទឹងពោធិ៍សាត់។

​អាជ្ញាធរមូលដ្ឋាន បានប្រាប់​ថា សិស្សនារី ដែលរៀននៅអនុវិទ្យាល័យបាក់ចិញ្ចៀន ទាំង ៦នាក់ ទី១ ឈ្មោះ​សុង សុខលី អាយុ ១៤ឆ្នាំ រស់នៅភូមិអូររំចង់ រៀនថ្នាក់ទី៧E, ទី២. ឈ្មោះ ហឿន ស្រីល័ក្ខ អាយុ ១៥ឆ្នាំ រស់នៅភូមិទួលពង្រ រៀនថ្នាក់ទី៨A ,ទី៣. ឈ្មោះ ហឿន ស្រីលីន អាយុ ១៥ឆ្នាំ រស់នៅភូមិទួលពង្រ រៀនថ្នាក់ទី៨A ,ទី៤. ឈ្មោះ គឹម សុខគៀង អាយុ ១៥ឆ្នាំ រស់នៅភូមិទួលពង្រ រៀនថ្នាក់ទី៨B ,ទី៥. ឈ្មោះ ជា ស្រីនាថ អាយុ ១៤ឆ្នាំ រស់នៅភូមិអូររំចង់ រៀនថ្នាក់ទី៨AG និងទី៦. ឈ្មោះ ថា ស្រីម៉ី អាយុ ១៤ឆ្នាំ រស់នៅភូមិអូររំចង់ រៀនថ្នាក់ទី៧E​។

សមត្ថកិច្ច ឲ្យដឹង​ទៀតថា នៅរសៀលថ្ងៃទី១៨ឧសភានោះ ពេលចេញពីសាលារៀន ពួកគេបាននាំគ្នាជិះម៉ូតូចំនួន ០២គ្រឿង សំដៅទៅចំណុចកើតហេតុខាងលើ ក្នុងគោល​បំណងងូតទឹកលេងក្នុងស្ទឹង។ ពេលកំពុងងូតទឹកលេងនោះ ឈ្មោះ ថា ស្រីនាថ បានបបួលទៅងូត​កន្លែងគល់ឈើ១ ដែលមានចម្ងាយពីកន្លែងពួកគេកំពុងងូតប្រមាណ ៥០ម៉ែត្រ។ ពួកគេក៏នាំគ្នាដើរ​ទៅ ប៉ុន្តែដោយសារទឹកជ្រៅពេក និងហូរខ្លាំងផងនោះ ឈ្មោះ ថា ស្រីម៉ី ក៏ទៅយកដើមឬស្សី មកកាន់ឆ្លងតគ្នា ដោយឈ្មោះ ហឿន ស្រីលីន កាន់ខាងមុខ និងឈ្មោះ ហឿន ស្រីល័ក្ខ កាន់ខាងក្រោយ ចំណែក ០៤នាក់ទៀត តោងសម្រូតគ្នាទៅមុខ។

សមត្ថកិច្ច បន្តថា ដោយទឹកហូរខ្លាំងឈ្មោះ ហឿន ស្រីលីន ដែលនៅខាងមុខ និងចេះហែល​ទឹកដែរនោះ បានប្រាប់ថា កុំទៅ…! ពេលនោះ ក៏នាំគ្នាតោងឬស្សីសម្រូតត្រឡប់មកវិញ ធ្វើឲ្យឈ្មោះ ហឿន ស្រីល័ក្ខ ដែលកាន់ឬស្សីខាងក្រោយ ទប់មិនឈ្នះ ក៏របូតឬស្សីពីដៃ បណ្ដាលឲ្យឈ្មោះ ថា ស្រីម៉ី ថា ស្រីនាថ និងគឹម សុខគៀង ទឹកហូរគួចយកទៅបាត់តែម្ដង។ ដោយឡែក ឈ្មោះ សុង សុខលី ត្រូវបានឈ្មោះ ហឿន ស្រីលីន ទាញដៃតោងគល់ឈើជាប់ ឯឈ្មោះ ហឿន ស្រីល័ក្ខ កាន់ឬស្សីខាងក្រោយ ដែលទឹកហូរគួចដែរនោះ ប្រឹងហែលមកច្រាំងស្ទឹង ស្រែកហៅអ្នកភូមិឱ្យជួយ។

ភ្លាមៗនោះ អ្នកភូមិបានយកទូកមកចម្លង ២នាក់ ដែលតោងគល់ឈើ និងបន្តរកអ្នកទាំង ៣នាក់​នោះ។ ប៉ុន្តែរកពុំឃើញ ទាល់តែសោះ ព្រោះទឹកជ្រៅ និងហូរខ្លាំងពេក​។ ទើបតែនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ អ្នកស្រុកអ្នកភូមិ បានរកឃើញសាកស.ពម្នាក់ លើកមកដាក់លើគោក និងកំពុងស្វែងរក ​២នាក់ទៀត​៕ សែម សុគន្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ