ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ ដាក់ចេញវិធានការ​ ៦ចំណុច ដើម្បីស្តារវិស័យ​ទេសចរណ៍ ក្រោយ​វិបត្តិកូវីដ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ផ្អែកតាមសភាពការណ៍នៃវិស័យទេសចរណ៍បច្ចុប្បន្ន និងចក្ខុវិស័យទេសចរណ៍ នាថ្ងៃអនាគត ពិសេសឆ្នាំ២០២២ នេះ ជាឆ្នាំនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកវីដ-១៩ ក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវដល់ក្រសួងស្ថាប័នអង្គភាព​ពាក់ព័ន្ធ…

ភ្នំពេញ៖ ផ្អែកតាមសភាពការណ៍នៃវិស័យទេសចរណ៍បច្ចុប្បន្ន និងចក្ខុវិស័យទេសចរណ៍ នាថ្ងៃអនាគត ពិសេសឆ្នាំ២០២២ នេះ ជាឆ្នាំនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកវីដ-១៩ ក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវដល់ក្រសួងស្ថាប័នអង្គភាព​ពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រតិបត្តិករទេសចរណ៍ ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តនូវ ៦ចំណុច ដូចខាងក្រោម៖

១-ចូលរួមគ្នាបង្កើនការផ្សព្វផ្សាយតាមគ្រប់រូបភាព និងមធ្យោបាយទាំងក្នុង និងក្រៅប្រទេសអំពី “កម្ពុជាជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព និងបៃតង”។

២-បន្តពង្រឹងសណ្តាប់ធ្នាប់ និងបដិសណ្ឋារកិច្ចល្អ នៅតាមច្រកទ្វារអន្តរជាតិរបស់កម្ពុជា។

៣-ត្រៀមលក្ខណៈសម្បត្តិ ក្នុងការងើបឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈការរៀបចំគោលដៅទេសចរណ៍ឱ្យមានសុវត្ថិភាព សម្បទាទេសចរណ៍ឱ្យបានរួចរាល់ និងការផ្តល់សេវាកម្មឱ្យមានស្ដង់ដាប្រកបដោយស្នាមញញឹម និងតាមគខ្នងប្រក្រតីភាពថ្មីៗ

៤-ចូលរួមជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់ផុសផុល តាមរយះការរៀបចំរមណីយដ្ឋានទេសចរណ៍ សម្បទាទេសចរណ៍ និងសេវាកម្មទេសចរណ៍ឱ្យបានល្អទាំងគុណភាព និងថ្លៃសមរម្យ (ជៀសវាងបែងចែក ឬរើសអើងរវាងទេសចរជាតិ និងអន្តរជាតិ ពិសេសត្រូវមានការទទួលខុសត្រូវពីសុវត្ថិភាព និងអនាម័យ ក្នុងពេលធ្វើដំណើរកម្សាន្ត។

៥-ចូលរួមសកម្មភាពចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ដើម្បីពង្រឹងគុណភាពសេវាកម្មឱ្យកាន់តែប្រសើរ និងមានអនាម័យស័ក្កសមជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងបតងស្របតាមគខ្នងប្រក្រតីភាពថ្មីៗ

៦-អំពាវនាវដល់បុគ្គលិកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ចូលរួមកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍ជំនាញ និងបង្កើនសមត្ថភាព រៀបចំដោយក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍ដោយឥតគិតថ្លៃ។

ក្រសួងទេសចរណ៍ ក៏បានប្រកាស​ថា ក្រោយរាជរដ្ឋាភិបាល ប្រកាសបើកទទួលទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក ស្ថានភាពទេសចរណ៍កម្ពុជាបន្តងើបឡើងជាបណ្តើរៗ ក្នុងទម្រង់ជាអក្សរ V និងរំពឹងថា អាចវិលមករកសភាពដើមវិញ នៅឆ្នាំ២០២៥សម្រាប់ទេសចរអន្តរជាតិ និងឆ្នាំ២០២៣ សម្រាប់ទេសចរផ្ទៃក្នុង ពោលគឺកម្ពុជា រំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ នៅក្នុងឆ្នាំ២០២៥ និងទេសចរផ្ទៃក្នុង ១១លាននាក់ នៅក្នុងឆ្នាំ២០២៣។

សម្រាប់ចក្ខុវិស័យឆ្នាំ២០២២នេះ កម្ពុជារំពឹងថា នឹងសម្រេចឱ្យបានទេសចរអន្តរជាតិចំនួន ៨០ម៉ឺន – ១លាននាក់ និងទេសចរផ្ទៃក្នុងចំនួន៨លាននាក់។ ជាក់ស្ដែង ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិ មកកម្សាន្តកម្ពុជា មានចំនួន ២៤១,៤៨៥នាក់ កើនឡើង១៩១.៥% និងទេសចរផ្ទៃក្នុងមានចំនួន ៥,០៤លាននាក់ កើនឡើង ១៦១.៥% ធៀបនឹងរយៈពេល​ដូចគ្នាឆ្នាំ២០២១ ក្នុងនោះ ការធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១៣១,៨៦៤នាក់ កើនឡើង ២៤៣.៩% តាមផ្លូវគោក មានចំនួន១០៦,៦១៤នាក់ កើនឡើង ១៣៨.៦% និងផ្លូវទឹកមានចំនួន ៣,០០៧នាក់។

ក្រសួងទេសចរណ៍ វាយតម្លៃថា កំណើនភ្ញៀវទេសចរ នឹងអាចងើបឡើងលឿនចាប់ពីខែសីហា ឆ្នាំ២០២២ តទៅ។ ទីផ្សារទេសចរណ៍អាទិភាពរបស់កម្ពុជា រួមមាន៖ អាស៊ាន (វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន, ទ្វីបអាស៊ី (ចិន កូរ៉េ ជប៉ុន) ទ្វីបអាមេរិក (អាមេរិក) ទ្វីបអឺរ៉ុប (បារាំង អង់គ្លេស)។

ដើម្បីធានាបានការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ​ជាបន្តបន្ទាប់នូវវិធានការ គោលនយោបាយ ដើម្បីគ្រប់គ្រងផលប៉ះពាល់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចក្នុងបីរការណ៍វិបត្តិជំងឺកូរ៉ដ១៩ ចំនួន ១០ជុំ និងវិធានការគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២។

ក្រសួងទេសចរណ៍ បានប្រកាសថា ក្រោមដំបូលនៃសន្តិភាព និងភាពជោគជ័យដ៏ធំធេង​នៃយុទ្ធនាការ​ចាក់វ៉ាកំលាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ​កម្ពុជា នៅតែរក្សាបាន ជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព និងបៃតង សម្រាប់ទេសចរគ្រប់ៗគ្នា”។ អាជីវកម្មទេសចរណ៍ បានបន្តបើកដំណើរការឡើងវិញជាបណ្តើរ។ ក្នុងនោះគិតត្រឹមខែមីនា ឆ្នាំ២០២២នេះ អាជីវកម្មទេសចរណ៍បិទ/ ព្យួរមានចំនួន ១ ៤៦៨ ទីតាំង និងប៉ះពាល់បុគ្គលិកសរុបចំនួន ២៣,៨៤៣នាក់ បើធៀបនឹងទែមិថុនា ឆ្នាំ២០១១ ដែលជាដំណាក់កាលប៉ះពាល់ខ្លាំង ដោយវិបត្តិជំងឺកូវីដ-១៩ អាជីវកម្មទេសចរណ៍ ចំនួន ១,៧៤៩ទីតាំង (ស្មើនឹង៥៥% ន

អាជីវកម្មបិទព្យួរកន្លងមក បានបើកដំណើរឡើងវិញ និងបុគ្គលិកធ្លាប់រងផលប៉ះពាល់ ទទួលបានការងារធ្វើឡើងវិញ មានចំនួន ២៤,៣៧៦នាក់ (ស្មើនឹង៣២% នៃបុគ្គលិកដែលរងផលប៉ះពាល់សរុប)។

ក្រសួងទេសចរណ៍ ប្រកាសថា ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភ​សាច់ប្រាក់ដល់បុគ្កលិក ដែលត្រូវបានព្យួរការងារ ក្នុងវិស័យទេសចរណ៍ បានចំនួន ២២៦,៩៨១នាក់ ស្មើនឹង ៥៤៥,៨២៤លើក គិតជាទឹកប្រាក់សរុប ៣០,១៩៤,៥៤៩,៤០០រៀល ស្មើប្រហែលនឹង ៧លាន ៥៥ម៉ឺនដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)។ ក្នុងនោះ យន្តការឧបត្ថម្ភសាច់ប្រាក់ក្នុងវិស័យទេសចរណ៍ ក៏នៅតែបន្តអនុវត្ត សម្រាប់ឆ្នាំ២០២២ នេះទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ