ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងលិចឃុំទូកមាស​ខាង​លិច

7 ឆ្នាំ មុន

ខេត្តកំពត ៖ ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុង​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ហូរ​ចូល​ផ្ទះ និង​វិទ្យាល័យ​ទូក​មាស ក៏​រង​ការ​លិច​ផង​ដែរ តែ​ទោះបីជា​យ៉ាងណា នៅ​មិន​ទាន់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងកើត ឃុំ​ទូក​មាស​ខាងលិច បាន​ប្រាប់​ឱ្យ​យ​ដឹង​ថា តាំងពី​យូរហើយ​មិន​ដែល​មានទឹក​ហូរ​កាត់​ថ្នល់​ផ្លូវលំ​នេះ​ទេ តែបើ​យើង​ពិនិត្យ​ផ្ទាល់​ដោយសារ​តែ​ប្រឡាយ និង​ស្ពាន​មួយ​មួយ​ចំនួន ត្រូវ​បាន​គេ​ចាក់​ដី​លុប​បិទផ្លូវ​ទឹក​ក​ជិត
ឈឹង​ទៅ​ហើយ ទើប​ចាល់​ទឹក​ហូរ​ចេញ​មិន​រួច បង្ក​ឱ្យ​មាន​ហេតុការណ៍​បែប​នេះ ។

លោកស្រី​ប៉ែន សុភ​ណ្ណា​រី ប្រធាន​ឃុំ​ទូក​មាស​បាន​ប្រាប់​កើ​សន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា នេះ​ថា ជំនន់​ទឹកភ្លៀង​ហូរ​ចូល​៣​ភូមិ គឺ​ភូមិ​ព្រៃ​ក្រឡា​ខាងកើត​មាន​ចំនួន​៥០​ខ្នង ផ្ទះ​ស្រូវ​១៨​ហិ​កតា ។ ភូមិ​ព្រៃ​ក្រឡា​ខាងលិច​មាន​៨៤​ផ្ទះ និង​ភូមិ​ច្រក​ឃ្លៃ​២៧​ផ្ទះ​ស្រូវ​៩​ហិ​កតា ។

លោកស្រី​ប្រធាន​ឃុំ​បាន​ប្រាប់​បន្ត​ថា ចំនួន​ស្រូវ​និង​ផ្ទះ​ពលរដ្ឋ មិន​ទាន់​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ទឹក​ហូរ​ចូល​ផ្ទះ ពិបាក​ការ​ឆ្លងកាត់តែ​ ប៉ុណ្ណោះ ។