ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​.​ព​ឪពុក​ម្តាយ​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ដឹក​យក​មក​ធ្វើបុណ្យ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ឪពុក​ម្តាយ​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​ជួប​នូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​បណ្តាល​ឱ្យ​ស្លា​.​ប់​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​ថ្ងៃ​ម្សិល​ម៉ិ​ញ ស្ថិត​នៅ​ភូមិ​ដង​ផ្លិត ស្រុក​ឆែប ខេត្តព្រះវិហារ​នោះ ត្រូវ​បាន​ដឹក​ស​.​ពយ​កមក​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​ជួប​នូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​បណ្តាល​ឱ្យ​ស្លា​.​ប់​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​ថ្ងៃ​ម្សិល​ម៉ិ​ញ ស្ថិត​នៅ​ភូមិ​ដង​ផ្លិត ស្រុក​ឆែប ខេត្តព្រះវិហារ​នោះ ត្រូវ​បាន​ដឹក​ស​.​ពយ​កមក​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ​ហើយ​។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​ទៅ​ចូលរួម​កម្មវិធី​សម្ពោធ​​សំណង់​វេទិកា​អុំទូក និង​សំណង់​សិល្បៈការ​ផ្សេង​ៗ នៅ​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។ ជាមួយ​គ្នា​នោះ​ដែរ រួម​ដំណើរ​ទៅ​ជាមួយ​មាន ឪពុក ម្តាយ ជីដូន និង​ប្អូនប្រុស ហើយ​ខណៈ​ពេល​ដែល​កម្មវិធី​ចប់ ពួក​គាត់​ក៏​បាន​នាំ​គ្នា​ជិះ​រថយន្ត​ត្រឡប់​មក​វិញ តែ​ជា​អកុសល​ពេល​នោះ​ផ្លូវ​កោង​ពេក ធ្វើ​ឱ្យ​រេ​ចង្កូតរថយន្ត​ក្រឡាប់​ធ្លាក់​ប្រឡាយ​ទឹក បណ្ដាល​ឱ្យ​ស្លា​.​ប់​ឪពុក​និង​ម្ដាយ ដោយ​សង្ស័យ​ថា ឈ្លក់ទឹក​ស្លា​.​ប់ ចំណែក​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ជីដូន និង​ប្អូនប្រុស បាន​ផុត​ពី​គ្រោះថ្នាក់​នេះ​។

ក្រោយ​ពេល​កើតហេតុ ឪពុក​ម្តាយ និង​អ្នក​រង​របួស ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៦​មក​រា ខេត្តព្រះវិហារ ជា​អកុសល​ឪពុក​ម្តាយ​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​ស្លា​.​ប់​ទៅ​ហើយ នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ 1672 ក្រឡាប់​ដោយ​ខ្លួនឯង ដោយសារ​រេ​ចង្កូត​ធ្លាក់​ចូល​ទឹក​ប្រឡាយ ។ ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ ប៉ុន្តែ​ជា​អកុសល​ជួយ​មិន​ទាន់​ពេលវេលា ដោយសារ​ជន​រង​គ្រោះ​ក្រឡាប់​រថយន្ត​ចូល​ប្រឡាយ​ទឹក​នៅ​ជាប់​ផ្លូវ បណ្ដាល​ឱ្យ​ឈ្លក់ទឹក ធ្វើ​ឱ្យ​ឪពុក​និង​ម្តាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ត្រូវ​បាន​ស្លា​.​ប់​នៅ​ពេល​បញ្ជូន​មក​មន្ទីរពេទ្យ ។

ក្រោយ​កើតហេតុ ស​.​ព​ជន​រង​គ្រោះ​ទាំង​២​ខាងលើ ត្រូវ​បាន​ដឹក​មក​ដល់​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ដោយ​មានការ​ចូលរួម​រៀបចំ​ចាត់ចែង ដោយ​ក្រុម​សិល្បករ សិល្ប​ការិនី​ជា​ច្រើន​នាក់ ជួយ​ជ្រោមជ្រែង​ក្នុង​ការ​រៀបចំ​ពិធីបុណ្យ​ស​.​ព​នេះ​ផង​ដែរ ។

គួររំលឹកថា ៖ រ​ន្ឋ​ត់​ចិត្ត​! ម្តាយ​ឪពុក​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាត់បង់​ជីវិត​ត្រឹម​មួយ​ប៉ប្រិច

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ