ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​បារី​555ខុសច្បាប់នៅក្រុងច្បារមន

7 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ដោយ​មានការ​សម្រប​​សម្រួល​ពី​លោក​កែវ សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​ចុះ​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​​រក​ករណី​ចែកចាយ​បារី​៥៥៥​ខុសច្បាប់ ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​តុលា ​ស្ថិត​នៅ​​ភូមិ​ពាណិជ្ជកម្ម ក្នុងសង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ខេត្ត​កំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ដោយ​មានការ​សម្រប​​​សម្រួល​ពី​លោក​កែវ សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​ចុះ​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​​រក​ករណី​ចែកចាយ​បារី​៥៥៥​ខុសច្បាប់ ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​តុលា ​ស្ថិត​នៅ​​ភូមិ​ពាណិជ្ជកម្ម ក្នុងសង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

​ប្រភពឱ្យ​​ដឹងថា​ នៅ​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​២៧ ​តុលា ​​២០១៦ ​កម្លាំង​​នគរបាលការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​​ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉ាត់ ធុ​ច នាយ​កា​រិ​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ចុះ​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង លើ​ទីតាំង​ផ្ទះ​យីហោលី ទូច ដែល​មាន​ម្ចាស់​ឈ្មោះលី ទូច អាយុ៥៥ឆ្នាំ ស្ថិត​ក្នុង​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​ចែកចាយ​បារី ៥៥៥ ខុសច្បាប់​ ។

ប្រតិបត្តិការ​នេះ មានការ​សម្របសម្រួល​ពី​លោកកែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ ដោយ​លោក អ៊ូ ផាត ព្រះរាជអាជ្ញា​រង ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​និង​ដកហូត​​បារី៥៥៥ ខុសច្បាប់​ចំនួន៣៦សុង និង​បាន​បង្គាប់​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ពេល​ក្រោយ ។

ចំពោះ​បារី​ដែល​ខុសច្បាប់​នេះ ងាយស្រួល​ក្នុង​ការ​សម្គាល់ គឺ​ពុំ​មាន​សារ ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ​ស្រប​តាម​ច្បាប់​កំណត់ និង​ពុំ​មាន​តែម​ពន្ធ​បិទ នៅ​លើ​កញ្ចប់​ដែរ ហើយ​នេះ​គឺជា​សារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជីវករ សូម​ឈប់​លក់​ចែកចាយនូវ​បារី​ខុសច្បាប់​នេះ​​តទៅ​ទៀត ព្រោះ​វា​នាំ​អោយ​ប្រឈម​ខ្លាំង​ជាមួយ​ផ្លូវច្បាប់ ដែល​អាច​ដល់​មានទោស​ទណ្ឌ​ទៅ​ទៀត​ ។