ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​គ្រាប់​ឈាមក្រហម​(Anemi a)​ក៏​ជា​ជំងឺ​មួយ​ដែរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត កៅ វ​ណ្ណា​រិ​ទ្ធ ឯកទេស​ជំងឺមហារីក​និង​ជំងឺ​ឈាម​បាន​ឲ្យ​ដឹង​ថា គ្រាប់​ឈាមក្រហម​មានមុខ​ងារ​ដឹក​អុក​ស៊ី​សែន​សម្រាប់​ផ្គត់ផ្គង់​និង​ចិញ្ចឹម​គ្រប់​សរីរាង្គកាយ​របស់​មនុស្ស ។ វា​ត្រូវ​បាន​

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត កៅ វ​ណ្ណា​រិ​ទ្ធ ឯកទេស​ជំងឺមហារីក​និង​ជំងឺ​ឈាម​បាន​ឲ្យ​ដឹង​ថា គ្រាប់​ឈាមក្រហម​មានមុខ​ងារ​ដឹក​អុក​ស៊ី​សែន​សម្រាប់​ផ្គត់ផ្គង់​និង​ចិញ្ចឹម​គ្រប់​សរីរាង្គកាយ​របស់​មនុស្ស ។ វា​ត្រូវ​បាន​ផលិត​ចេញពី​ខួរឆ្អឹង ក្រោម​ឥទ្ធិពល​នៃ​ការ​រួម​ផ្សំ​របស់ អ័រម៉ូន និង​អង់​ហ្ស៊ី​ម​មួយ​ចំនួន​ដែល​មាននៅ​ក្នុង​សរីរាង្គ​ផ្សេង​ៗ ។ កង្វះ​គ្រាប់​ឈាមក្រហម គឺជា​មូលហេតុ ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត ។

១-​រោគ​សញ្ញា ៖
-​ស្លេកស្លាំង​ខុស​ពី​ធម្មតា
-​ហេវ​ហត់ អស់កម្លាំង ល្ហិតល្ហៃ
-​ឧស្សាហ៍​វិលមុខ ធេងធោង ឈឺក្បាល
-​ហ៊ឹង​ត្រចៀក
– ស្រវាំងភ្នែក
-​ញ័រ​ដើមទ្រូង បេះដូង​លោត​ញាប់ ចុក​ទ្រូង -​ដង្ហក់​ឆាប់​ហត់​ខុស​ពី​ធម្មតា ។

២ មូលហេតុ​៖
ក​-​ការ​បាត់បង់​គ្រាប់​ឈាមក្រហម​ដោយសារ
-​ការ​ហូរ​ឈាម​បណ្តាល​មក​ពី​មូលហេតុ​ផ្សេង​ៗ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍ របួស ការ​ហូរ​ឈាម​តាម​សរីរាង្គ​នានា ក្នុង​និង​ក្រៅ​ខ្លួន ។​ល​។
-​ជំងឺ​គ្រាប់​ឈាមក្រហម (Hemoglobinopathy) ធ្វើ​ឲ្យ​គ្រាប់​ឈាម​មិន​មានគុណ​ភាព និង​ងាយ​បែក​ខូច
-​ការ​រលាក​ផ្សេង​ៗ​ដោយសារ​បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​ពពួក​ផ្សិត
-​ចំពោះ​ស្ត្រី​អាច​បណ្តាល​មក​ពី​វិបត្តិ​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​មានការ​ធ្លាក់​ឈាមរដូវ​ច្រើន និង​យូរ​ខុស​ពី​ប្រក្រតី
-​ស្ត្រី​មានគភ៌ ។

ខ​-​ការ​ផលិត​គ្រាប់​ឈាមក្រហម​ថយ​ចុះ
-​ជំងឺ​ខ្សោយ​ខួរឆ្អឹង​ដែល​បណ្តាល​មក​ពីសារ​ជាតិពុល​មួយ​ចំនួន​ដូច​ជា​សំណ ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​បាញ់​ដំណាំ​ផ្សេង​ៗ ការ​ប្រើប្រាស់​ឱសថ​ព្យាបាល​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ​ជា​ពិសេស​ថ្នាំ​ផ្សះ
-​កង្វះ​អាហារូបត្ថម្ភ​ផ្សេង​ៗ​ដូច​ជា ខ្វះ​ជាតិ​ដែក ខ្វះ​វីតាមីន B12 ។​ល​។

លោក​វេជ្ជបណ្ឌិត កៅ វ​ណ្ណា​រិ​ទ្ធ បាន​រំឭក​ថា​៖
-​ជំងឺ​ក្រពេញ​អ័រម៉ូន​ទី​រ៉ូ​អីុ​ដ Hypothyroïdie
-​ជំងឺ​ខ្សោយតម្រងនោម​(kidney failure)
-​ជំងឺមហារីក​គ្រាប់​ឈាម
-ជំងឺមហារីក​ផ្សេង​ៗ

៣-​ដំណោះស្រាយ លោក​អ្នក​គួរតែ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​រក​ពី​មូលហេតុ​នៃ​ជំងឺ​បង្ក​ពិតប្រាកដ តាម​រយៈ​ការ​ធ្វើតេស្ត​ឈាម ឬ​ករណី​ខ្លះ​អាច​នឹង​ឈាន​ទៅ​ដល់​ការ​បឺត​ខួរឆ្អឹង​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍ ដើម្បី​ឈាន​ទៅ​រក​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ ។ ចំពោះ​ការ​ព្យាបាល​កង្វះ​គ្រាប់​ឈាមក្រហម មិនមែន​គ្រាន់តែ​ជា​ការ​ដាក់​បញ្ចូល​ឈាម​ឬ​ឲ្យ​ថ្នាំ​ជាតិ​ដែក​នោះ​ទេ ។

ការ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ និង​ព្យាបាល​ទៅ​តាម​ម​គ្គុ​ទេ្ទ​សក៍​ព្យាបាល​ជាស​កល (Universal Guideline) ទើប​អាច​ឲ្យ​អ្នកជំងឺ​ទទួល​បាន​នូវ​ការ​ជា​សះស្បើយ​បាន ។ “​រក​ឃើញ​ទាន់​ពេល ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ ឆាប់​ជា​សះស្បើយ​” ៕