ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ជាន់​ទុក្ខ​! នាយ ក្តិ​ប ប្រកាស​លក់​ផ្ទះ​ជា​បន្ទាន់ ខណៈ​ជំងឺ​នៅ​បន្ត​យាយី

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​នាយ ក្តិ​ប បាន​ប្រកាស​លក់​ផ្ទះ​បន្ទាន់ ដើម្បី​យក​ប្រាក់​សងបំណុល​គេ ក្នុង​ពេល​ដែល​ជំងឺ​របស់​លោក​កំពុង​បន្ត​យាយី​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ ការ​ប្រកាស​លក់​ផ្ទះ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ក្តិ​ប បាន​ប្រកាស​លក់​ផ្ទះ​បន្ទាន់ ដើម្បី​យក​ប្រាក់​សងបំណុល​គេ ក្នុង​ពេល​ដែល​ជំងឺ​របស់​លោក​កំពុង​បន្ត​យាយី​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ ការ​ប្រកាស​លក់​ផ្ទះ ពេល​កំពុង​មាន​ជំងឺ​របស់​នាយ​ក្តិ​ប នា​ពេល​នេះ គឺ​ក្នុង​គោលបំណង​យក​លុយ​ទៅ​សង​ធានា​គារ​ដែល​លោក​ជំពាក់ បើ​មិន​ដូច្នេះ​ធានា​នឹង​រឹបអូស​លក់​ឡៃ​ឡុ​ង​ជា​មិន​ខាន​។ នេះ​បើ​យោង​តាម​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ពេល​ដែល​លោក​នាំ​យក​ថវិកា​ចំនួន​២​លាន​រៀល ដែល​ជា​ថវិកា​របស់​លោក​ជំទាវ ឆេ​ង ស្រី​នាង ដែល​ជា​អគ្គ​នាយិការ​ក្រុមហ៊ុន​មួយ បាន​ឧបត្ថម្ភ​ដល់​តារា​កំប្លែង​នាយ​ក្តិ​ប ដែល​មាន​ជំងឺ​ស្លា​.​ប់​មួយ​ចំហៀង​ខ្លួន ។

បើ​តាម​លោក អ៊ឹម ជីវ៉ា ថា ក្នុង​ការ​យក​ថវិកា​មក​ជួយ​នេះ នាយ​ក្តិ​ប និង​គ្រួសារ បាន​និយាយ​ទាំង​ទឹកភ្នែក​ថា សុំ​សំណូមពរ​ដល់​ពុក​ម៉ែ បងប្អូន​ជួយ​ទិញ​ផ្ទះ​គាត់​ផង ដើម្បី​អោយ​គាត់​បាន​លុយ​មក​សងបំណុល​គេ បើ​មិន​ចឹ​ង​ទេ គេ​មក​រឹបអូស​ផ្ទះ​លក់​ឡៃ​ឡុ​ង​ហើយ ។ បើ​បងប្អូន​ចង់​ទិញ​ផ្ទះ​នាយ​ក្តិ​ប គឺ​នៅ​ខាងជើង​វត្ត​ខ្ទ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា នាយ​ក្តិ​ប បាន​បញ្ឈប់​អាជីព​ជាតា​រា​កំប្លែង​ទាំងស្រុង ដោយសារ​លោក​មាន​ជំងឺ​ប្រចាំ​កាយ ស្លា​.​ប់​មួយ​ចំហៀង ដែល​បណ្តាល​មក​ពី​ជំងឺ​លើស​ឈា​.​ម ព្រមទាំង​ជំងឺ​ទឹក​ដក់​ក្នុង​សួត ទឹកនោមផ្អែម ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល និង​ខ្វះ​ឈា​.​ម​ក្នុង​បេះដូង ។

កន្លង​មក សាច់ញាតិ​របស់​តារា​កំប្លែង​នាយ​ក្តិ​ប ក៏​ធ្លាប់​បញ្ជូន​រូប​លោក​ឲ្យ​ទៅ​ព្យ​បាល​នៅ​ប្រទេស​ថៃ​ផង​ដែរ ក្រោយ​ពី​ឃើញ​សភាព​ជំងឺ​របស់​លោក​កាន់តែ​ដុនដាប​។ យ៉ាងណា ក្រុម​គ្រួសារ​ដឹក​នាយ​ក្តិ​ប បាន​យក​រូប​លោក​មក​ទឹកដី​មាតុភូមិ​វិញ ក្រោយ​ពី​ការ​ព្យាបាល​បាន​មួយ​រយៈ​ត្រឹមតែ​ជំងឺ​សួត​ធូរស្បើយ​បន្តិច ខណៈ​ដែល​ជំងឺ​បេះដូង និង​ខួរក្បាល​មិន​ទាន់​ធ្វើការ​វះកាត់​រហូត​មក​ទល់​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ