ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ថ្លែង ! ១៤​ឆ្នាំ​ចាប់​១០​ឆ្នាំ​ដល់​ទៅ​៣​ដង

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​ខណៈ​ទៅ​លេង​នៅ​ក្បែរ​ផ្ទះ​អ្នក​ជិតខាង​ក៏​ត្រូវ​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ប្រើ​ឲ្យ​យក​អំបោស​ឲ្យ ពេល​យក​អំបោស​ទៅ​ឲ្យ​នៅ​ក្នុងផ្ទះ​ស្រាប់តែ …

ខេត្តកណ្ដាល ៖ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​ខណៈ​ទៅ​លេង​នៅ​ក្បែរ​ផ្ទះ​អ្នក​ជិតខាង​ក៏​ត្រូវ​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ប្រើ​ឲ្យ​យក​អំបោស​ឲ្យ ពេល​យក​អំបោស​ទៅ​ឲ្យ​នៅ​ក្នុងផ្ទះ​ស្រាប់តែ​ក្មេង​ប្រុស​នោះ​ចាប់​អូស​ដៃ​ចូល​បន្ទប់​រួម​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។ ហេតុការណ៍​ចាប់រំលោភ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ ក្នុងផ្ទះ​ក្មេង​ប្រុស​សង្ស័យ នៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ច​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​សង្ស័យ​ឈ្មោះ មុត ម៉ិច អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឆ​.​ស​.​ណ អាយុ​ទើបតែ​១០​ឆ្នាំ ជា​សិស្ស រស់នៅ​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ច​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​កើតហេតុ​ខាងលើ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​លេង​នៅ​ជិត​ផ្ទះ​ក្មេង​ប្រុស​សង្ស័យ ពេល​នោះ​ក្មេង​ប្រុស​សង្ស័យ​បាន​ប្រើ​ឲ្យ​យក​អំបោស​បោស​ផ្ទះ​ឲ្យ​ខ្លួន​នៅ​ក្នុងផ្ទះ ពេល​ក្មេង​ស្រី​រង​គ្រោះ​យក​អំបោស​មក​ឲ្យ​ដល់​ក្នុងផ្ទះ ស្រាប់តែ​ក្មេង​ប្រុស​សង្ស័យ​បាន​ចាប់​ទាញ​ដៃ​ចូល​ក្នុង​បន្ទប់​ដោយ​យកដៃ​ខ្ទប់មាត់ និង​គំរាម​មិន​ឲ្យ​ស្រែក ភ្លាម​ៗ​នោះ​ក្មេង​ប្រុស​សង្ស័យ​បាន​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ដេក​ផ្ងារ​លើ​គ្រែ​ពូក រួច​ក៏​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រហូត​បាន​សំរេច ។ បន្ទាប់​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​រឿង​នេះ​ប្រាប់​ម្តាយ ម្តាយ​ក៏​បាន​នាំ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​នាំ​ខ្លួន​ក្មេង​ប្រុស​សង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ប្រុស​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​៣​លើក​មក​ហើយ​ទាំង​លើក​នេះ ។

បច្ចុប្បន្ន ក្មេង​ប្រុស​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕