ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហីចឹងទេ? ករណីប្លុងឡាន​ឡិចស៊ីស​នៅមុខផ្ទះគេ​

7 ឆ្នាំ មុន

ខេត្ត​កំ​ពង​ស្ពឺ ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៦ តុលា ២០១៦ នេះ ករណី​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ ជិះ​​​​មក​ប្លុង​ចោល​​នៅ​មុខ​ផ្ទះ​ពលរដ្ឋ​នោះ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ដោយ​​សមត្ថកិច្ច​ស្រាវជ្រាវ​រក​​ឃើញ​ថា គឺ​មិន​​មាន​ជាប់​ពាក់​ព័ន្ធ​​លើ​បទល្មើស​អ្វី​នោះ​​ទេ ។

ខេត្ត​កំ​ពង​ស្ពឺ ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៦ តុលា ២០១៦ នេះ ករណី​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ ជិះ​​​​មក​ប្លុង​ចោល​​នៅ​មុខ​ផ្ទះ​ពលរដ្ឋ​នោះ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ដោយ​​សមត្ថកិច្ច​ស្រាវជ្រាវ​រក​​ឃើញ​ថា គឺ​មិន​​មាន​ជាប់​ពាក់​ព័ន្ធ​​លើ​បទល្មើស​អ្វី​នោះ​​ទេ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ម្ចាស់​រថយន្ត​ឡិ​ស​ស៊ី​ស​ខាងលើ​នេះ គឺជា​ជនជាតិ​ចិន ធ្វើការ​នៅ​ក្រុមហ៊ុន​កិន​ថ្ម នៅ​ភ្នំ​ក្អែក​ទុំ ។ ចំពោះ​មូល​ហេតុ​ដែល​ទុក​រថយន្ត​នៅ​កន្លែង​​នោះ គឺ​បណ្តាល​មក​ពី​រថយន្ត​ខូច ។

ទោះបីជា​យ៉ាងណា ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​រថយន្ត​នេះ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ។ ពេល​នេះ គេ​បាន​មក​យក​រថយន្ត​ទៅ​ជួសជុល​ហើយ ។

គួរ​រំលឹក​ថា រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បាន​យក​មក​ប្លុង​ចោល​នៅ​មុខ​ផ្ទះ​របស់​ឈ្មោះ​ណុ​ប អាយុ​៤០​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​ជ្រៃ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ និង​ស្រាវជ្រាវ​រក​ម្ចាស់​។

ការ​ប្រទះ​ឃើញ​រថយន្ត​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៦​នាទី​ព្រឹក​ថ្ងៃ​២៦ តុលា ២០១៦ ស្ថិត​នៅ​ភូមិ​ព្រៃ​ដី ឃុំ​ជង្រុក​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ម្ចាស់ផ្ទះ​ខាងលើ​បាន​រៀបរាប់​ថា កាលពី​យប់​គាត់​បានឮ​សំឡេង​រថយន្ត​មក​ឈប់​មុខ​ផ្ទះ ហើយ​ក៏​ស្ងាត់បាត់​ទៅ លុះ​ព្រឹក​ឡើង​ក៏​ឃើញ​ចត​នៅ​មុខ​ផ្ទះ ដោយ​សង្ស័យ​ខ្លាចក្រែង​មាន​ក្រុម​ជន​សង្គម​ងងឹត ធ្វើ​សកម្មភាព​ដែល​ផ្ទុយ​ពី​ច្បាប់ និង​ខ្លាចក្រែង​មាន​បញ្ហា​ដល់ ក៏​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​តែ​ម្តង ។

នគរបាល​ស្រុក​គងពិសី​បាន​ប្រាប់​ថា តាម​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង រថយន្ត​នេះ​ត្រូវ​ម្ចាស់ ឬ​ក្រុម​ជនសង្ស័យ យក​មក​ប្លុង​ចោល​តាំងពី​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ តុលា លុះដល់​ភ្លឺ​ម្ចាស់ផ្ទះ​ឃើញ រួច​ក៍រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ជង្រុក​ឱ្យ​ចុះ​មក​ពិនិត្យ ។

ប្រភព​បន្ត​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ គណៈកម្មការ​ចម្រុះ រួម​ទាំង​ស្ថាប័ន​តុលាការ​ផង នឹង​ចុះ​មក​ត្រួតពិនិត្យ​ស្រាវជ្រាវ​បន្ត​ថា ជា​រថយន្ត​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស ឬ​មួយ​យ៉ាងណា ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​កំពុង​តែ​ឃ្លាំមើល ព្រមទាំង​អង្កេត​បឋម​សិន ។