ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចផ្សារ​យ៉ាង​ណា! ពេល​មកទទួល​សព​ពីភាគី​ថៃ​​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រភពពី​មន្ត្រី​ព្រំដែន​បាន​​រាយការណ៍​​ថា អាជ្ញាធរ​ថៃ​​បញ្ជូន​សាកសព​ពលករ​ខ្មែរ​ម្នា​ក់ ​ត្រឡប់​​មក​ប្រទេស​កំណើត​វិញ កាលពី​វេលា​ម៉ោង០៤ និង៥០​នាទីរសៀល​​ថ្ងៃ​ទី​២៥ ​តុលា តាម​ច្រក​ទ្វា​រអន្តរជាតិដូង ស្ថិត​ក្នុងស្រុក​កំ​រៀង ​។

ប្រភព​ពី​មន្ត្រី​ដដែល​ឱ្យ​ដឹង​ថា សាកសព​ពលករ​ខ្មែរ​រូប​នោះ​ មាន​ឈ្មោះ​ម៉ៅ គឿ​ង ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​រុន ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​ ។ បើ​តាម​អាជ្ញាធរ​ថៃអះអាង​ប្រាប់​មន្ត្រី​ព្រំដែន​ខ្មែរ​ថា ជន​រង​គ្រោះ​​បាន​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​ ដែល​កំពុង​សាងសង់​មួយ​កន្លែងនៅ​តំបន់​ទេសចរណ៍​ដី​ល្បីក្នុងប៉ា​តា​យ៉ា ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៤ ​តុលា ​២០១៦​។

បច្ចុប្បន្ន ​​សាកសព​ជន​រង​គ្រោះ​ បាន​បញ្ជូន​ដល់​លំនៅ​ឋាន ហើយ​ក្រុម​គ្រួសារ​​កំពុង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំងសោក​សង្រេង​បំផុត ​៕