ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ជាង ១០នាក់ ដួលសន្លប់ ដោយពុំដឹងមូលហេតុ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅសុខៗ សិស្សនៅអនុវិទ្យាល័យពោធិ៍ចិនតុង ចំនួន ១១នាក់ បានដួលសន្លប់ ដោយពុំដឹងមូលហេតុ​ជាបន្តបន្ទាប់។ សិស្សទាំងនោះ ត្រូវបានលោកគ្រូអ្នកគ្រូ បញ្ជូនទៅកាន់មន្ទីរពេទ្យ…

ភ្នំពេញ៖ នៅសុខៗ សិស្សនៅអនុវិទ្យាល័យពោធិ៍ចិនតុង ចំនួន ១១នាក់ បានដួលសន្លប់ ដោយពុំដឹងមូលហេតុ​ជាបន្តបន្ទាប់។ សិស្សទាំងនោះ ត្រូវបានលោកគ្រូអ្នកគ្រូ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់​ភ្លាមៗផងដែរ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ២០នាទី ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅអនុវិទ្យាល័យពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិប៉ប៉្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា សិស្សដែលដួលសន្លប់ទាំងនោះ រួមមាន ,១-ឈ្មោះ សៅ នីតា ភេទស្រី អាយុ ១៥ឆ្នាំ​រៀននៅថ្នាក់ទី7 ទី២,ឈ្មោះ នន់ ស្រីឡែន ភេទស្រីអាយុ១៤ឆ្នាំរៀននៅថ្នាក់ទី8, ៣-ឈ្មោះ ជា ចន្ទ័រត្ន័ ភេទស្រី អាយុ ១៦ឆ្នាំ រៀននៅថ្នាក់ទី9 ,៤-ឈ្មោះអៀង មុន្នីរក្សា ភេទស្រី អាយុ១៥ឆ្នាំ រៀននៅថ្នាក់ទី9 ,៥-ឈ្មោះសុីម ម៉ៅសឺន​ អាយុ១៤ឆ្មាំ រៀននៅថ្នាក់ទី8, ៦-ឈ្មោះឡុង សាវឿន​ សានីន​ ភេទ​ស្រី​ អាយុ១៥ឆ្នាំ រៀននៅថ្នាក់​8, ៧-ឈ្មោះខាន់ សុវណ្ណ បញ្ញា ភេទស្រី អាយុ១៥ឆ្នាំ រៀននៅថ្នាក់8, ៨-ឈ្មោះ ស្រស់ សៀកហុង ភេទស្រី អាយុ១៤ឆ្នាំ រៀននៅថ្នាក់ទី8 ,១០-ឈ្មោះហែល ស្រីមាស ភេទស្រី១៤ឆ្នាំ រៀននៅថ្នាក់ទី8, ៩-ឈ្មោះ លន់ ស្រីឡែន ភេទស្រីអាយុ១៤ឆ្នាំ រៀននៅថ្នាក់ទី8 ,១១-ឈ្មោះហុន គន្ធា ភេទស្រី អាយុ១២ឆ្នាំ រៀននៅថ្នាក់ទី8 ។

ប្រភពដដែល ពុំបានបញ្ជាក់ថា តើសិស្សទាំងអស់ខាងលើនេះ ដួលសន្លប់ ក្នុងពេលកំពុងតែសិក្សា ក្នុងថ្នាក់រៀន ឬក៏កំពុងចេញលេងនោះទេ​។

ប៉ុន្តែកក្រោយពីការដួលសន្លប់ជាបន្តបន្ទាប់ បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយសិស្សរងគ្រោះមួយចំនួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងមួយចំនួនទៀត បញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សី ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ​។

ចំណែកមូលហេតុ នៅពុំទាន់ដឹងថា ពួកគេខ្សោយកម្លាំង ឬពុលចំណីអាហារនោះឡើយ ហើយពុំទាន់​មានអ្នកស្លា.ប់នោះទេ។ លោក ហែម ដារិទ្ធ អភិបាល​ខណ្ឌពោធិ៍សែនជ័យ ក៏បានចុះពិនិត្យ និងអន្តរាគមន៍​ភ្លាមៗ ក្នុងករណីសិស្សដួលសន្លប់នេះផងដែរ៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ