ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សើ​ស្បែក​«​កមរមាស់​»​ជា​ជំងឺឆ្លង បើ​មិន​បាន​ព្យាបាល​អាច​ក្លាយជា​ជំងឺ​រ៉ាំ​រ៉ៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កមរមាស់ ជា​ជំងឺ​មួយ​ប្រភេទ​ក្នុង​ចំណោម​ជំងឺ​សើ​ស្បែក ដែល​តែង​ជួប​ញឹកញាប់​នៅ​ប្រទេស​កម្ពុជា​យើង ជា​ជំងឺ​ដែល​មាន​ចេញ​កន្ទួល និង​ពងទឹក ហើយ​រមាស់​ពាសពេញ​ខ្លួនប្រាណ ដែល​បណ្តាល​មក​ពី​ពពួក

រាជធានី​ភ្នំពេញ ៖ កមរមាស់ ជា​ជំងឺ​មួយ​ប្រភេទ​ក្នុង​ចំណោម​ជំងឺ​សើ​ស្បែក ដែល​តែង​ជួប​ញឹកញាប់​នៅ​ប្រទេស​កម្ពុជា​យើង ជា​ជំងឺ​ដែល​មាន​ចេញ​កន្ទួល និង​ពងទឹក ហើយ​រមាស់​ពាសពេញ​ខ្លួនប្រាណ ដែល​បណ្តាល​មក​ពី​ពពួក​ប៉ា​រ៉ា​ស៊ី​ត​ឬ​ចៃ ។ ដកស្រង់​ប្រសាសន៍​លោកស្រី​វេជ្ជបណ្ឌិត​ថាវ សុ​ថា​វី ឯកទេស​ជំងឺ​សើ​ស្បែក កាមរោគ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​បាន​ធ្វើការ​កត់​សម្គាល់ថា ការ​ចម្លងជំងឺ​នេះ​កើតឡើង​តាម​រយៈ ៖

-​ការ​ប៉ះពាល់​ផ្ទាល់​រវាង​អ្នកជា និង​អ្នកជំងឺ
-​ប៉ះពាល់​ជាមួយ​សម្ភារ​ប្រើប្រាស់ (​សម្លៀក​បំពាក់ ស្រោមពូក​…) ដែល​មាន​មេរោគ
– ការ​រស់នៅ​ផ្តុំ​គ្នា ឬ​រស់នៅ​ជាមួយ​គ្នា ។

ក​-​រោគ​សញ្ញា ៖
-​ច្រើន​កើត​នៅ​កន្លែង​ណា​ដែល​មាន​រាង​ត្រង់​ផ្នត់​ៗ ឬ​ក្រវិច​ក្រវៀន​នៃ​ស្បែក ចង្វែក​ម្រាមដៃ កដៃ ចង្កេះ គូថ ផ្ទៃ​ខាងក្នុង​ប្រអប់​ភ្លៅ និង​កជើង ដែល​ស្តែង​ចេញ​ជា​កន្ទួល ឬ​ពងទឹក (​ពងទឹក​មិនសូវ​ប្រទះ​ឃើញ​ទេ ព្រោះ​វា​ត្រូវ​បំផ្លាញ​យ៉ាង​លឿន​ដោយ​ការ​អេះ​ត្រដុស​របស់​អ្នកជំងឺ​) ។

-​ចំពោះ​ស្ត្រី​វិញ គេ​ឃើញ​ច្រើន​កើត​មាននៅ​លើ​ក្បាលដោះ រីឯ​បុរស​ភាគច្រើន​កើត​នៅ​លើ​លិង្គ និង​លើ​ស្បែក​ពងស្វាស ។
-​ជំងឺ​នេះ​កម្រ​កើត​មាននៅ​លើ​ផ្ទៃមុខ​មនុស្ស​ពេញវ័យ​ណាស់ ប្រសិនបើ​ក្មេង​តូច​ៗ និង​អ្នកមាន​មេរោគ​ហ៊ី​វ​(HIV+) គេ​សង្កេត​ឃើញ​មាននៅ​លើ​ផ្ទៃមុខ បាតដៃ បាតជើង រួម​ទាំង​ខ្លួនប្រាណ​ផង​ដែរ ។ ការ​កើត​មាន​ទាំងនេះ បង្ក​ឲ្យ​មានការ​រមាស់​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ពេល​យប់ ។ ជា​ទូទៅ​តែង​មាន​ឃើញ​ស្នាម​អេះ និង​ស្នាម​ក្រហូង​ដាច់​រលាត់ស្បែក ការ​ឆ្លង​រោគ ជាមួយនឹង​ការ​កកើត​ពង​ខ្ទុះ និង​ក្រមរ​ធំ​ៗ ត្រូវ​បាន​ជួប​ញឹកញាប់​គួរសម​ដែរ ។

ខ​-​កា​រវិ​វ​ឌ្ឍ​៖ ជំងឺ​កមរមាស់ ដែល​មិន​បាន​ព្យាបាល អាច​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ​រួម​ជាមួយនឹង​ការ​ថយ​ចុះ​កម្រិត​រមាស់ ។ ការ​បាត់​រមាស់​មិនមែន​មាន​ន័យ​ថា ពពួក​ប៉ារ៉ាស៊ីត ឬ​ចៃ​នោះ​បាត់​ឬ​ស្លាប់​ឡើយ ។ ការ​លាប់​ឡើង​វិញ​ដែល​បណ្តាល​ពី​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​កើត​មាន​ជា​រឿយ​ៗ ហើយ​វា​ត្រូវ​បាន​បិទ​បាំង​រោគ​សញ្ញា​ផ្សេង​ៗ ដោយ​ការ​លាប​ពពួក​គ័​រ​ទី​គួ​អីុត (​ថ្នាំលាប​ឲ្យ​ស្បែក​ស ឬ​ស្បែក​រលោង​) ច្រើន​ពេក ។

គ​-​ការ​ព្យាបាល​៖ 
-​ត្រូវ​ព្យាបាល​ក្រុម​គ្រួសារ​ទាំងមូល​រួម​គ្នា​ក្នុង​ពេល​តែ​មួយ ដើម្បី​ជៀសវាង​ការ​ឆ្លង​សាចុះសាឡើង ឬ​លាប់​ឡើង​វិញ
-​ត្រូវ​លាបថ្នាំ​ដែល​មានការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ឯកទេស 
-​មុជទឹក ហើយ​ដុស​កន្លែង​ដែល​កើត​មាន​ជំងឺ​នេះ ជាមួយ​បន្ទះ​ក្រណាត់​ស្អាត នៅ​ពេល​យប់  
-​លាបថ្នាំ​ឱ្យ​ពេញ​ខ្លួន​ទាំងអស់ តាំងពី​ករ​ហូត​ដល់​ចុងជើង​(​គ្រប់​កន្លុកកន្លៀត​ទាំងអស់​) 
-​ទុក​ឲ្យ​ស្ងួត ហើយ​រក្សា​វា​ឲ្យ​នៅ​លើ​ស្បែក​ខ្លួន​មួយ​យប់​ទល់​ភ្លឺ​(១២​ម៉ោង​)  
-​មុជទឹក​ជម្រះ​កាយ​វិញ​បាន​នៅ​ពេល​ព្រឹក  
-​ធ្វើ​ដូច​ខាងលើ​ម្តងទៀត​នៅ​យប់​ទី​២ ទី​៣ រហូត​ដល់​មួ​យស​ប្តា​ហ៍  

-​ផ្លាស់​ប្តូរ ហើយ​បោកគក់ សម្លៀក​បំពាក់ កម្រាលពូក ភួយ មុង ដែល​មាន​មេរោគ ជាមួយ​សាប៊ូ ស្រុស​ទឹក​ក្កៅ និង​ហាលថ្ងៃ​ឲ្យ​បាន​ស្ងួត «​សូម​ណែនាំ​ក្រុម​គ្រួសារ ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​ជា​ពិសេស​អ្នកមាន​ផ្ទៃពោះ​បើសិនជា​មាន​រោគ​សញ្ញា​ដូច​ខាងលើ ។ ក្រុម​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រង់ចាំ​ទទួល​ជួប​ពិគ្រោះ និង​ផ្តល់​ជូន​ព័ត៌មាន​គ្រប់​ស្ថានភាព​ជំងឺ ដើម្បី​ជៀសវាង​បញ្ហា​ផ្សេង​ៗ​ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ ពិសេស​ដល់​ទារក​ក្នុង​ផ្ទៃ​» ៕