ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុង​ឃុំ​ទឹក​ហូត មានមុខ​របរ​ដើរ​រក​ជន្លេន​លក់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ៤​ភូមិ​គឺ ភូមិ​ទឹកល្អក់ ភូមិ​គោក​ស្តៅ ភូមិ​ទឹក​ហូត និង​ភូមិ​អូរ​សណ្តាន់ ក្នុង​ឃុំ​ទឹក​ហូត មានមុខ​របរ​យ៉ាង​ចម្លែក​មួយទៀត បន្ទាប់​ពី​ការងារ​ស្រែ​ចម្ការ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ៤​ភូមិ​គឺ ភូមិ​ទឹកល្អក់ ភូមិ​គោក​ស្តៅ ភូមិ​ទឹក​ហូត  និង​ភូមិ​អូរ​សណ្តាន់ ក្នុង​ឃុំ​ទឹក​ហូត មានមុខ​របរ​យ៉ាង​ចម្លែក​មួយទៀត បន្ទាប់​ពី​ការងារ​ស្រែ​ចម្ការ និង​តម្បាញ​គឺ​ដើរ​រក​កាប់​ជន្លេន យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ដើរ​ទិញ​តាម​ភូមិ ។ មុខរបរ​បន្ទាប់បន្សំ​នេះ​អាច​រកបាន​ក្នុង​រយៈពេល​៤​ទៅ​៥​ខែ ក្នុង​រដូវវស្សា ដែល​អាច​ឲ្យ​មនុស្ស​ម្នាក់​រកបាន​ជន្លេន​៤​ទៅ​៥​គីឡូក្រាម​ក្នុង​១​ថ្ងៃ​ហើយ​បើ​ក្នុង​មួយ​គ្រួសា មាន​គ្នា ២​ទៅ​៣​នាក់ គឺ​អាច​រក​ចំណូល​បាន​ពី​២​ទៅ​៣​ម៉ឺន​រៀល​។

បុរស​ជា​ឈ្មួញកណ្តាល​ឈ្មោះ ឌឿ​ន ពៅ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ បាន​បញ្ជាក់​ថា ផ្ទះ​គាត់​ជា​ចំណុចកណ្តាល ដែល​រូប​គាត់​ជា​អ្នក​ចាំ​ទទួល​ទិញ​ជន្លេន​ពី​ឈ្មួញ​ដែល​ដើរ​ទិញ​តាម​ផ្ទះ​ប្រជាពលរដ្ឋ និង​យក​ទៅ​លក់​បន្ត នៅ​ផ្សារ​ក្រោម ខេត្តកំពង់ឆ្នាំង​ដែល​មាន​គេ​ទិញ​យក​ទៅ​ធ្វើ​នុយ​ចង​សន្ទូច និង​ចំណី​ត្រី​ជាដើម​។ មុខរបរ​នេះ​រកបាន​តែ​៥​ខែ​ទេ ក្នុង​១​ឆ្នាំ គឺ​ខែវស្សា ចំណែក​ខែប្រាំង​គ្មាន​ជន្លេន​ទេ​ងាប់​អស់ហើយ​។

ចំណែក​ស្ត្រី​ឈ្មោះ កា សុ​ឃៀ​ម អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហូត និង​ស្រី្ត​ម្នាក់​ទៀត នៅ​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ដែល​ជា​អ្នក​ដើរ​ទិញ​ជន្លេន ផ្ទាល់​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ក្នុង​១​ថ្ងៃ​ពួក​គាត់​ទិញ​បាន​ពី​១០០​ទៅ​៥០០​គីឡូក្រាម ហើយ ថ្ងៃ​ណា​ទិញ​បាន​ច្រើន គឺ​បាន​ដល់​១​តោន​ឯណោះ  គឺ​ពេល​ខែ​ទឹក​ឡើង​ជន្លេន​ចេញ ប្រជាពលរដ្ឋ​ដើរ​ចាប់​នឹង​ដៃ​តាម​ចុង​ទឹក និង​តាម​មាត់បឹង ដែល​គ្រួសារ​ខ្លះ​ចាប់​១​ថ្ងៃ​បាន ៥០​គីឡូក្រាម​ក៏​មាន​ដែរ​។

ពួក​គាត់​ជា​អ្នក​ដើរ​ទិញ​ពី​ប្រជាពលរដ្ឋ ក្នុង​១​គីឡូក្រាម​ថ្លៃ ២​ពាន់​រៀល ពេល​យក​មក​លក់​ឲ្យ​ឈ្មោះ ឌឿ​ន ពៅ ជា​ឈ្មួញកណ្តាល​ក្នុង​១​គីឡូក្រាម ថ្លៃ​២​ពាន់​៥​រយ​រៀល ហើយ​គាត់​យក​ទៅ​លក់​នៅ​ផ្សារ​ក្រោម ថ្លៃ​៣​ពាន់​រៀល ក្នុង​១​គីឡូក្រាម​។ បើ​ទោះបី​បែប​នេះ​ក្តី លោក ទន់ អ៊ី​ម មេឃុំ​ទឹក​ហូត បានអោយ​ដឹង​ថា ទោះបី​ពួក​គាត់​ជា​ប្រជាពលរដ្ឋ បាន​ប្រកបរ​បរកាប់​ជន្លេន ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ក៏​ពិតមែន ហើយ​វា​បាន​ក្លាយជា​ទម្លាប់ និង​អាជីព​ទៅ​ហើយ ។

ប៉ុន្តែ​ពេល​ខ្លះ​ពួក​គាត់​បាន​បង្ក​ជា​បញ្ហា​ដល់​អាជ្ញាធរ​ភូមិ ឃុំ ពិបាក​ដោះស្រាយ​ទៅ​វិញ​ដែរ ដោយសារ​តែ​ប្រជាពលរដ្ឋ ទាំងនោះ​បាន​ទៅ​កាប់​បំផ្លាញ តាម​ភ្លឺស្រែ របស់​ប្រជាពលរដ្ឋ ដើម្បី​ចាប់​ជន្លេន ធ្វើ​ឲ្យ​មានការ​ខឹងសម្បា ពី​ម្ចាស់​ស្រែ ហើយ​បាន​ប្តឹង​ដល់​មេ​ភូមិ មេឃុំ បញ្ហា​នេះ មានការ​ដោះស្រាយ​ស្ទើរ​រាល់​ឆ្នាំ​។ ហេតុនេះ លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការ​កាប់​ជន្លេន​តាម​ភ្លឺស្រែ​គេ​តទៅ​ទៀត សូមកុំ​ចង់បាន​ប្រយោជន៍​យើង​បំផ្លាញ​អ្នក​ដទៃ​៕