ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​ម្តាយ​យំ​បណ្ដើរ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​បណ្ដើរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​អាយុ​១៦​ឆ្នាំ​ម្នាក់​​ប្រាប់​ម្តាយ​ថា​ទៅ​ជប់លៀង​នៅផ្ទះ​មិត្តភក្តិ​ស្រាប់តែ​ទៅ​បាត់​រហូត​មិនឃើញ​ប្រ​ឡប់​មក​ផ្ទះ​វិញ​សោះ ទោះបី​ខំ​ដើរ​រក​យ៉ាងណា​ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​អាយុ​១៦​ឆ្នាំ​ម្នាក់​​ប្រាប់​ម្តាយ​ថា​ទៅ​ជប់លៀង​នៅផ្ទះ​មិត្តភក្តិ​ស្រាប់តែ​ទៅ​បាត់​រហូត​មិនឃើញ​ប្រ​ឡប់​មក​ផ្ទះ​វិញ​សោះ ទោះបី​ខំ​ដើរ​រក​យ៉ាងណា​ក៏​មិនឃើញ ទើប​នៅ​វេលា​ម៉ោង​៥ និង​២០​នាទី ល្ងាច ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ ម្តាយ​របស់​គាត់​កាន់​រូបថត​កូនស្រី​បណ្ដើរ​យំ​បណ្ដើរ​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ស្វែងរក​កូនស្រី​គាត់​មក​វិញ​ផង ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​នោះ​ឈ្មោះ ហៀ​ង ចាន់​ណា អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ប្ដី ឈ្មោះ គុយ ណាត អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ពួក​គាត់​មានកូន​ប្រុស​ម្នាក់​ស្រី​ម្នាក់ ដោយឡែក​កូនស្រី​ដែល​កំពុង​បាត់​ខ្លួន​នេះ​ឈ្មោះ ឈួ​ន ស្រី​នី​ត អាយុ​១៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​នាង​គឺជា​កូនច្បង​ផង​ដែរ ។ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​លឹ​ង្គ ឃុំ​អង្គ​រាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ថា កូនស្រី​របស់​គាត់​បាន​ចាក​ចេញពីផ្ទះ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ដោយ​ប្រាប់​គាត់​ថា ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​នៅផ្ទះ​មិត្តភក្ដិ ប៉ុន្តែ​នាង​មិន​បាន​ប្រាប់​ថា ផ្ទះ​មិត្តភក្ដិ​នោះ​នៅ​ភូមិ​ណា​កន្លែង​ណា​នោះ​ឡើយ ចំណែក​រូប​គាត់​ក៏​មិន​បាន​សួរនាំ​នាង​ពី​ផ្ទះ​មិត្តភក្ដិ​នៅ​ទីណា​ដែរ ព្រោះ​កន្លង​មក​កូនស្រី​គាត់​មិន​ដែល​ដើរ​លេង​ទៅ​ណា​ឆ្ងាយ ហើយ​មិន​ដែល​ដើរ​បាត់​ពី​ផ្ទះ​ដូច​ជា​ពេល​នេះ​ទេ ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា លុះដល់​យប់​មិនឃើញ​កូន​ត្រឡប់​មក​ផ្ទះ​វិញ​សោះ ទើប​គាត់​និង​ប្ដី​នាំ​គ្នា​តាម​រក​គ្រប់​ទីកន្លែង ទាំង​យប់ ប៉ុន្តែ​រក​មិនឃើញ​ឡើយ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៤ ខែតុលា បាន​នាំ​គ្នា​តាម​រក​ទៀត ក៏​នៅ​តែ​រក​មិនឃើញ​ដដែល ទើប​ដល់​ល្ងាច​ឡើង ក៏​សម្រេចចិត្ត​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​ស្វែង​រកតែ​ម្ដង ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ការ​បាត់​កូនស្រី​ភ្លាម នគរបាល​បាន​ប្រកាស​ឲ្យ​តាម​បណ្ដា​គោលដៅ​នានា​ជួយ​ពិនិត្យ​មើល​ពី​ក្មេង​ស្រី​ដែល​មាន​ភិនភាគ​ដូច​ខាងលើ​នោះ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​គោលដៅ​ណាមួយ​បាន​ប្រទះ​ឃើញ​នៅឡើយ​ទេ ហើយ​មិនដឹង​ថា នាង​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​លង់ខ្លួន​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្លាច​ឪពុក​ម្ដាយ​ស្ដីបន្ទោស ឬ​ក៏​មាន​គ្រោះថ្នាក់​អ្វី ឬ​បែប​ណា​នោះ​ឡើយ ៕