ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ក​បុក​ស៊ី​ង​កម្ពុជា​រក​ឃើញ​កីឡាករ​ម្នាក់​ទៀត​ហើយ​ឡើង​ទៅ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អបអរសាទរ ឃី​ក​បុកស៊ី​ង​កម្ពុជា បាន​រក​ឃើញ​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ទៀត​ហើយ​ដែល​ត្រូវ​បន្ត

រាជធានី​ភ្នំពេញ ៖ អបអរសាទរ ឃី​ក​បុកស៊ី​ង​កម្ពុជា បាន​រក​ឃើញ​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ទៀត​ហើយ​ដែល​ត្រូវ​បន្តដំណើរ​ឡើង​ទៅ​ប្រកួត​ដណ្ដើម​យក​មេដាយមាស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២២​នៅ​ប្រទេស​វៀតណាម​គឺ​កីឡាករ ឈឿ​ន ល្វៃ ក្រោយ​ពី​បាន​យកឈ្នះ​កីឡាករ​ហ្វី​លី​ពី​ន​Atonio Honorio Ario​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃ​ទី​១១ ឧសភា កន្លង​មកនេះ​។

ឈឿ​ន ល្វៃ ដែល​បាន​យកឈ្នះ​កីឡាករ​ហ្វី​លី​ពី​ន​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​នេះ គឺ​ប្រកួត​លើ​វិញ្ញាសា​ផ្នែក​បុរស​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។ តាម​រយៈ​ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​ឃី​ក​បុក​ស៊ី​ង​ទី​៤​របស់​កម្ពុជា​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​មេដាយមាស​មក​ជូន​ជាតិ​មាតុភូមិ ។ សម្រាប់​អ្នកគាំទ្រ​កម្ពុជា​វិញ​ក៏​បាន​ជូនពរ​ដល់​ក្រុម​កីឡាករ​ជម្រើសជាតិ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ឱ្យ​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា​។
បើសិនជា​ពួក​គេ​អាច​សម្រេច​គោលដៅ​នោះ វា​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ដែល​ទើបតែ​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​។

គួរ​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​បើក​ឆាក​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​រហូត​មក​ទល់​ពេល​នេះ ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​មាន​តែ​វិញ្ញាសា​ផ្នែក​បុរស​ប៉ុណ្ណោះ​ដែល​មានឱកាស​បន្តដំណើរ​រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត ឯ​ផ្នែក​នារី​វិញ​ធ្លាក់​តាំងពី​វគ្គ​ប្រកួត​ជម្រុះ​ដំបូង​ម៉្លេះ​ ។ សម្រាប់​ផ្នែក​បុរស​ដែល​ត្រូវ​បន្តដំណើរ​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​មេដាយមាស​ទាំង​៤​រូប​នេះ​រួម​មាន កីឡាករ កាន់ ម៉េ​ង​ហុង ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​កី​ឡូ​ក្រាម កីឡាករ​ទូច រ៉ា​ឆាន់ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម កីឡាករ​លន់ បញ្ញា ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​និង​កីឡាករ​ឈឿ​ន ល្វៃ​ ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ