ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អួតក្បាច់គុន​ចុះឡើងៗ ម្នាក់ផុងលលាដ៍​ក្បាល

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ដោយ​ផុង​លលា​ដ៍​​ក្បាល ​ហើយ​ត្រូវ​​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ​ដើម្បី​សង្គ្រោះ​​​ភ្លាម​ៗ ក្រោយ​ពី​​ផឹកស្រា​ថ្នាំ​ជុំ​គ្នា​ជាមួយកម្មករ​​រួមការ​ងារ​ចំនួន​៥​នាក់ ចាប់តាំងពី​ព្រឹក​រហូត​ ដល់​យប់ ប៉ុន្តែ​

រាជធានីភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ដោយ​ផុង​លលា​ដ៍​​ក្បាល ​ហើយ​ត្រូវ​​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ​ដើម្បី​សង្គ្រោះ​​​ភ្លាម​ៗ ក្រោយ​ពី​​ផឹកស្រា​ថ្នាំ​ជុំ​គ្នា​ជាមួយកម្មករ​​រួមការ​ងារ​ចំនួន​៥​នាក់ ចាប់តាំងពី​ព្រឹក​រហូត​ ដល់​យប់ ប៉ុន្តែ​ក្រោយ​​ពេល​ស្រវឹង​រៀង​ៗ​​ខ្លួន អ្នក​ផឹក​​​៣​នាក់​បាន​នាំ​គ្នា​ចូល​ដេក ​​​ចំណែក​​បុរស​រង​គ្រោះ​នោះ​ ស្រវឹង​​​អួតអាង​​ពី​ក្បាច់គុនចុះឡើងៗ ក៏​​មាន​ទំនាស់​ពាក្យ​​សម្ដី​ជាមួយ និង​យុវជន​ឡើង.ក​ម្នាក់​ទៀត ដែល​​​ធ្លាប់​ចេញចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ​​​បាន​បបួល​យុវជន​នោះ​សាក​ក្បាច់​គុន ក៏​ត្រូវ​បាន​ជន​នោះ​​ទាញ​ញញួរ វាយ​សំពង​ក្បាល​ បណ្ដាល​ឱ្យ​បែក​ផុង​លលា​ដ៍តែ​ម្ដង​ ។

ហេតុការណ៍នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង០​៦ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ​តុលា ​ស្ថិត​នៅ​តាមផ្លូវ​បេតុង​​​ ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ ​។​

ជន​ដៃដល់ខាងលើ​​ឈ្មោះតី ទី​ន អាយុ​២៤​ឆ្នាំ ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​កា​ដ្ឋា​ន​ខាងលើ​ ​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពោធិ៍​ស្ទាង ឃុំ​សណ្ដែក ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​ ។ ចំណែក​ជន​រង​គ្រោះ​​ឈ្មោះប៉ុ​ល សា​រឿង អាយុ​៤២​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងកា​ដ្ឋា​ន សំណង់​ជាមួយ​គ្នា​នោះ​ដែរ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ ។

​​ប្រភព​​ឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​​ដដែល​ បុរស​រង​គ្រោះ​រួម​ជាមួយជន​ដៃដល់ ​ព្រមទាំង​មិត្ត​៣​នាក់​ទៀត បាន​នាំ​គ្នា​បង្កើត​កម្មវិធី ផឹកស៊ី​ជុំ​គ្នា នៅ​ក្នុង​ការដ្ឋាន​សំណង់ ដោយ​បាន​ទិញ​ស្រា​ថ្នាំផឹក​ ។​ ពួក​គេ​បាន​ផឹក​រហូត​ដល់​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ទើប​មិត្តភក្ដិ​៣​នាក់​បាន​ក្រោក​ទៅ​រក​កន្លែងដេក នៅ​សល់​តែ​ជន​រង​គ្រោះ​និង​ជន​ដៃដល់ នៅ​ផឹក​បង្ហើយ​ស្រា ហើយ​ខណៈនោះ​ជន​រង​គ្រោះ ដែល​ជា​មនុស្ស​ចាស់​ជាង បាន​អួតអាង​ពី​ខ្លួន​ចេះ​ក្បាច់គុន រហូត​បង្ក​ឲ្យ​មាន ទំនាស់​គ្នា​ជាមួយ​ជន​ដៃដល់ ព្រមទាំង​បាន​បបួល​ជន​ដៃដល់ សាក​ក្បាច់គុន​គ្នា​ថែម​ទៀត​។

​ភ្លាម​ៗ​នោះ​ជន​ដៃ ដល់​ដែល​ជា​អ្នកលេង ធ្លាប់​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ម្នាក់​ដែរ បាន​ទាញ​ញញួរ​វាយ​សំពង​ក្បាល​បុរស រង​គ្រោះ​នោះ​បណ្ដាល​ឲ្យ បែក​ផុង​លលា​ដ៏ របួស​យ៉ាងធ្ងន់ធ្ងរ​និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ រហូត ដល់​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​តុលា ​​ទើប​ត្រឡប់ ទៅ​កន្លែង​ដែល​ខ្លួន​ស្នាក់​វិញ ក្នុង​បំណង​យកអី​វាន់ និង​លិខិតឆ្លងដែន​របស់​ខ្លួនគេចខ្លួន​ទៅ​កាន់ប្រទេស​ថៃ​​ ប៉ុន្តែ​ខណៈនោះ​ត្រូវ​បាន​ក្រុម​កម្មករ​សំណង់​នៅ​ទីនោះ នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​ និង​បាន​យក​ខ្សែ​ចង រួច​ទើប​ហៅ​ឲ្យ​កម្លាំង​នគរបាល ទៅ​យក​នាំ​ទៅ​ធ្វើការ​សរ​នាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕