ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី? ទម្លាក់​ថវិកា​ឲ្យ​ធ្វើ​ផ្លូវ​ធ្វើ​លូ​ចំ​តែ​ខែវស្សា ខែប្រាំង​ម៉េច​មិន​ទម្លាក់​ឲ្យ​ធ្វើ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ព្រៃវែង​បាន​ត្អូញត្អែ​ថា ការ​អភិវឌ្ឍ​ហេច​ដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​ក្រុង​ព្រៃវែង​នៅ​តែ​ចោទ​ជា​បញ្ហា​នូវឡើយ ជា​ពិសេស​ប្រព័ន្ធ​លូ​ …

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ព្រៃវែង​បាន​ត្អូញត្អែ​ថា ការ​អភិវឌ្ឍ​ហេច​ដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​ក្រុង​ព្រៃវែង​នៅ​តែ​ចោទ​ជា​បញ្ហា​នូវឡើយ ជា​ពិសេស​ប្រព័ន្ធ​លូ​ដែល​អាជ្ញាធរ​បាន​រៀបចំ​ដាក់​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ​ជា​បន្តបន្ទាប់​ដែរ ក៏​ប៉ុន្តែ​ការ​ធ្វើ​នោះ​ហាក់​មាន​សភាព​យឺតយ៉ាវ​ណាស់ គឺ​រាប់​ឆ្នាំ​មក​ហើយ​នៅ​តែ​ធ្វើ​មិន​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​ដងផ្លូវ​មួយ​ចំនួន រួម​ទាំង​ផ្ទះ​អ្នកស្រុក​ផង​នោះ​ត្រូវ​ទឹក​ជន់​លិច​គ្រប់ពេល​ឲ្យ​តែ​មាន​ភ្លៀង​ធ្លាក់ ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​លេខ​៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង បាន​បញ្ជាក់​ថា រៀង​រាល់​ឆ្នាំ នៅ​រដូវវស្សា​គឺជា​រដូវ​ដែល​ពួក​គាត់​ត្រូវ​ពិបាកចិត្ត​គ្រប់​ៗ​គ្នា ព្រោះ​ពេល​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​១​ម៉ោង​ឡើង​ទៅ​កម្ពស់​ទឹក​មានការ​កើនឡើង និង​ជន់​លិច​ស្ទើរ​គ្រប់កន្លែង ព្រោះ​ប្រព័ន្ធ​លូ​ចាស់​ដែល​មាន​ស្រាប់​វា​តូច​ពេក ហើយ​កន្លែង​ខ្លះ​បាន​ស្ទះ​ជិត​រន្ធ​ថែម​ទៀត ចំណែក​ឯខាង​អាជ្ញាធរ​ក៏​ឃើញ​ថា កំពុង​ខ្នះខ្នែង​រៀបចំ​ដាក់​លូ​ថ្មី​ឲ្យ​ដែរ តែ​ការងារ​យឹត​ពេក មិនដឹង​ថា​ឆ្នាំ​ណា​ទើប​ដាក់​មក​ដល់​ក្នុងភូមិ​ពួក​គាត់​ទេ ។

ជុំវិញ​ការ​ត្អូញត្អែរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រៃវែង​នេះ មិន​អាច​សុំ​ការ​បំ​ភ្លឹ​ពី​លោក លាត ភា​រុណ អភិបាលក្រុង​ព្រៃវែង​បាន​ទេ ដោយសារ​តែ​ទូរ​សព្ទ័​របស់​លោក​ខ​ល​ចូល​ហើយ​គ្មាន​អ្នក​ទទួល ។

ដោយឡែក លោក នួន ចំ​រ៉ុ​ង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​មានការ​យឺតយ៉ាវ ដោយសារ​តែ​កត្តា​អាកាសធាតុ គឹ​មាន​ភ្លៀង​ធ្លាក់​មក​ញឹកញាប់​ពេក ធ្វើការ​សាងសង់​ត្រូវ​អាក់ខាន​ជា​ញឹកញាប់ ប៉ុន្តែ​លោក​បាន​អះអាង​ថា ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុមការងារ​ដាក់​ប្រព័ន្ធ​លូ​នេះ​នឹង​ខិតខំ​ធ្វើ​ឲ្យ​រួច​នៅ​ក្នុង​រយៈពេល​តែ​៣​ខែ​ទៀត​ប៉ុណ្ណោះ ហេតុ​ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ និង​ជួយ​សហការ​ផង ។

ចំពោះ​ការ​លើក​ឡើង​របស់​លោក​ប្រធាន​មន្ទីរ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​មាន​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​ផែនការ​ថ្នាក់​ជាតិ​ទម្លាក់​ថវិកា​ធ្វើ​ផ្លូវ ធ្វើ​លូ​មិន​ព្រម​ដាក់​ធ្វើ​ខែប្រាំង បែរជា​ដាក់​ឲ្យ​ធ្វើ​ចំ​តែ​ខែ​រដូវ​ស្សា ដល់​ធ្វើ​មិន​ទាន់​តាម​ផែនការ សំណង់​គ្មាន​គុណភាព នាំ​គ្នា​បន្ទោស​ថា មក​ពី​កត្តា​អាកាសធាតុ ហេតុ​អ្វី​ទៅ?