ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្រីមកពីមោងប្ញស្សី​​​ ត្រូវ​​ក្របួច​​​ជាប់​​នៅពោធិ៍​សាត់

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍​សា​ត់ ៖ ចោរ​ស្រី​ជើងឆើត​ម្នាក់​ត្រូវ​នគរបាល​ក្រុង​ពោធិ៍សាត់​ព័ទ្ធ​ចាប់​​បា​នភ្លាមៗ ​ក្រោយពី​ធ្វើសកម្មភាព​ឆក់​ខ្សែ.កប្លា​​ទី​នពី​ក្មេងស្រីម្នាក់​បានសម្រេ​ច ​រួច​ព្យាយាម​រត់គេចខ្លួន ដែលហេតុការណ៍​កើតឡើង​កាលពី​​វេលា​ម៉ោង៥និង៣០នាទី​ល្ងាច​ថ្ងៃទី៧ ឧសភា​ ស្ថិតក្នុង​កម្មវិធី​ប្រដាល់​មួយ​នៅក្នុង​បរិវេណ​ផ្សា​ភូ​ពុយ ក្រុង​ពោធិ៍សាត់​។ លោក…

ខេត្តពោធិ៍​សា​ត់ ៖ ចោរ​ស្រី​ជើងឆើត​ម្នាក់​ត្រូវ​នគរបាល​ក្រុង​ពោធិ៍សាត់​ព័ទ្ធ​ចាប់​​បា​នភ្លាមៗ ​ក្រោយពី​ធ្វើសកម្មភាព​ឆក់​ខ្សែ.កប្លា​​ទី​នពី​ក្មេងស្រីម្នាក់​បានសម្រេ​ច ​រួច​ព្យាយាម​រត់គេចខ្លួន ដែលហេតុការណ៍​កើតឡើង​កាលពី​​វេលា​ម៉ោង៥និង៣០នាទី​ល្ងាច​ថ្ងៃទី៧ ឧសភា​ ស្ថិតក្នុង​កម្មវិធី​ប្រដាល់​មួយ​នៅក្នុង​បរិវេណ​ផ្សា​ភូ​ពុយ ក្រុង​ពោធិ៍សាត់​។

លោក កែវ​សារិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ ផា​ត​ណា​រី ភេទ​ស្រី​ អាយុ ២៧ឆ្នាំ មាន​ទីលំនៅ​ស្រុក​មោងប្ញស្សី​ ខេត្តបាត់ដំបង ។ ចំណែកក្មេងស្រី​រងគ្រោះ​ឈ្មោះ បាត់ សៅ​រី​ ​ រស់នៅ​ក្នុង​ភូមិក្តី​ស្នួល ឃុំ​ត្រពាំងជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

លោក​អធិការ​បញ្ជាក់ឲ្យដឹង​ថា ខណៈ​ពេល​ដែល​លោក​ដឹកនាំ​កម្លាំង​ចល័ត​ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​និង​ការពារ​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​កម្សាន្ត​កម្មវិធី​ប្រដាល់​នៅ​ទីតាំង​ខាងលើ ​ស្រាប់តែ​ទទួល​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​ថា ​ចោរ​បាន​ឆក់​ខ្សែក​ប្លា​ទី​នពី​កូន​របស់​គា​ត់​ភ្លាម​ៗ ​កម្លាំង​របស់​លោក​បាន​តាម​ប្រមាញ់​ព័ទ្ធ​ចាប់ចោរ​ស្រី​ខាងលើ ​រួម​នឹង​វត្ថុ​តាង​ខ្សែក​មួយ​ខ្សែ​កាន់​នៅនឹង​ដៃ​រួច​បញ្ជូន​មក​អធិការ​ដ្ឋាន​ភ្លាម​ៗ​តែម្ដង ។

លោកបន្ត​​ថា​ ចំពោះ​ចោរ​ស្រី​ខាងលើ ​មន្ត្រី​ជំនាញ​របស់​លោក​កំពុង​សួរចម្លើយ ​ដើម្បី​បំពេញបែបបទ​បញ្ជូន​បន្ត​ទៅ​​តុលាការ​ចាត់ការ​តាមច្បាប់​៕

អត្ថបទសរសេរ ដោយ